បណ្តាញសង្គម

កម្ពុជាកំពុងតភ្ជាប់បណ្តាញហោះហើរបន្ថែម ដើម្បីទទួលអ្នកដំណើរជាង៩លាននាក់ក្នុងឆ្នាំនេះ

(ភ្នំពេញ)៖ កម្ពុជាកំពុងរួមគ្នាតភ្ជាប់បណ្តាញ ហោះហើរបន្ថែមជាមួយប្រទេស ជាដៃគូរចំនួន៤ប្រទេស ក្រោមកិច្ចសហប្រតិបត្តិ ការមេគង្គ-ឡានឆាង ដើម្បីទទួលបានអ្នក ដំណើរកើនរហូតជាង ៩លាននាក់ ក្នុងឆ្នាំ២០១៨នេះ។

លោក ម៉ឹង សត្យា ប្រធាននាយកដ្ឋានផែនការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិលបាន បញ្ជាក់ថា ក្នុងវគ្គសិក្ខាសាលានៃ ការអភិវឌ្ឍអាកាសយានដ្ឋាន និងការជួបជុំដើម្បីតភ្ជាប់ បណ្តាញហោះហើរបន្ថែមទៀត គឺសម្រាប់ប្រទេសជាដៃ គូចំនួន៤នាពេលនេះ ដែលក្នុងនោះរួមមាន៖ ប្រទេសកម្ពុជា, ឡាវ, មីយ៉ាន់ម៉ា និងសាធាររដ្ឋប្រជាមានិតចិន ដើម្បីធ្វើយ៉ាងណា បានទាក់ទាញនូវភ្ញៀវ ទេសចរអាចមកកម្ពុជា រហូតជាង៩លាននាក់ ក្នុងឆ្នាំ២០១៨នេះ។

លោកបញ្ជាក់ទៀតថា ក្នុងជំនួបសិក្ខាសាលានាថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨នេះ គឺមានគោលបំណង សំខាន់ ដើម្បីកែលម្អ ឧស្សាហកម្មអាកាសចរ នៃប្រទេសទាំង៤ ឲ្យកាន់តែមានសក្តានុពលទា ក់ទាញភ្ញៀវទេស ចរបន្ថែមផងដែរ។

លោកបានបន្តយ៉ាងដូច្នេះថា កាលពីឆ្នាំ២០១៧ វិស័យអាកាសចរកម្ពុជា បានទាក់ទាញនូវភ្ញៀវ ទេសចរប្រមាណជាង ៨លាន៦សែននាក់ ហើយនៅឆ្នាំនេះ វិស័យអាកាសចរ នៅកម្ពុជាមានក្តីស្រម័យថា នឹងមានកំណើនភ្ញៀវ ទេសចរកើនឡើង ១លាននាក់ទៀត មានន័យថា នឹងមានចំនួនភ្ញៀវ ទេសចរកើនឡើងរហូតដល់ ៩លាន៦ សែននាក់ ក្នុងឆ្នាំ២០១៨នេះ។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានលើកឡើងថា ការតភ្ជាប់បណ្តាញ អាកាសចរបន្ថែមនេះ ជារឿងសំខាន់ បំផុតសម្រាប់កម្ពុជា ពង្រីកសក្តានុពលហោះ ហើរស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសជឿន លឿនលើពិភពលោក។

លោកបន្ថែមថា បច្ចុប្បន្នអ្នកដំណើរតាម ជើងហោះហើរជុំវិញពិភពលោក កាន់តែចាប់អារម្មណ៍ លើការហោះហើរ និងមានកំណើនទ្វេដង ដូចនេះសូមឲ្យ សិក្ខាសាលានេះ យកចិត្តទុកដាក់បន្ថែម ដើម្បីសិក្សាពីការតភ្ជាប់ រយៈពេល២ថ្ងៃនេះ ឲ្យទទួលបានលទ្ធផលល្អ ដើម្បីឈានដល់ការ តភ្ជាប់បណ្តាញហោះហើរ បន្ថែមប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ដកស្រង់ពី៖ Fresh News