បណ្តាញសង្គម

ព្រឹកនេះ សម្ដេចក្រឡាហោម ស ខេង ប្រគល់រថយន្ដពន្លត់អគ្គិភ័យ៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ អញ្ជើញប្រគល់ រថយន្ដពន្លត់អគ្គិភ័យ ចំនួន៨៧គ្រឿង ជូនស្នងការដ្ឋាន នគរបាលខេត្ត ដែលរថយន្តទាំងនោះ ផ្គត់ផ្គង់ដោយរ បស់ក្រុមហ៊ុន ខេ អិន អិន(ខេមបូឌា)។

នាយឧត្តមសេនីយ៍ ម៉ៅ ប៊ុនណារិន អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលក្រុមហ៊ុន ខេ អិន អិន (ខេមបូឌា) បានផ្គត់ផ្គង់រថយន្ដពន្លត់អគ្គិភ័យ ដល់ក្រសួងមហាផ្ទៃ។

ជាក់ស្ដែង លើកទី២នេះ ក្រុមហ៊ុនបានបន្ដ ប្រគល់រថយន្តចំនួន៨៧គ្រឿង ប្រភេទ ISUZU ម៉ាក FTR គុណភាពថ្មី១០០ភាគរយ ផលិតនៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំផលិត២០១៧ និងមានចំណុះផ្ទុក៦,០០០លីត្រ ជូនក្រសួងមហាផ្ទៃ៕

ដកស្រង់ពី៖ Fresh News