Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកស្រី ម៉ែន សំអន ដឹកនាំក្រុមការងារបន្តចុះថ្លែងអំណរគុណដល់កងកម្លាំងនគរបាលស្រុកស្វាយជ្រុំ ក្រោយឈ្នះឆ្នោត

  • បោះពុម្ព

(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកអចិន្រ្តៃយ៍នៃ គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ CPP ចុះជួយខេត្តស្វាយរៀង នៅថ្ងៃទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារ ចុះថ្លែងអំណរគុណ ដល់កងកម្លាំង នគរបាលស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលបានខិតខំការពារសន្តិសុខ បានយ៉ាងល្អក្នុងពេល បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី០៦ ក៏ដូចការពារសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន។

ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានកោតសសើរ និងថ្លែងអំណរគុណ ដល់កងកម្លាំងនគរបាល ដែលបានខិតខំយកអស់ កម្លាំងកាយចិត្តក្នុងការ បំពេញភារកិច្ចបានយ៉ាង ល្អក្នុងមូលដ្ឋានក៏ដូចជាកិច្ ចដំណើរការនៃការបោះឆ្នោត ជ្រើសតាំង តំណាងរាស្រ្តអាណតិ្តទី០៦ ដែលបានធ្វើឲ្យ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ដ៏ច្រើនលើសលប់ក្នុង អាណ្តិទី០៦នេះ។

លោកស្រីក៏បានសំណូមពរ ឲ្យកម្លាំងទាំងអស់ត្រូវយក ចិត្តទុកដាក់បន្ថែមទៀត ក្នុងការរក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ ឲ្យបាននូវបងតូច បងធំ និងទប់ស្កាត់នូវការ ចរាចរ និងការប្រើប្រាស់ គ្រឿងញៀន ដើម្បីសេចក្តីសុខ នៅក្នុងមូលដ្ឋានក្នុង នោះត្រូវអនុវត្តគោល នយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យ ទទួលបានជោគជ័យ៕

ដកស្រង់ពី៖ Fresh News