Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចក្រឡាហោម ស ខេង៖ ការបង្ការ និងពន្លត់អគ្គិភ័យ គឺជាករណីកិច្ចរបស់យើងទាំងអស់គ្នា មិនមែនសមត្ថកិច្ចអាជ្ញាធរ ឬបុគ្គលណាមួយផ្ដាច់មុខនោះទេ​

  • បោះពុម្ព

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការងារបង្ការ និងពន្លត់អគ្គិភ័យ គឺជាករណីកិច្ចរបស់គ្រប់ក្រសួង ស្ថាប័ន អង្គភាព អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងជនគ្រប់ៗរូប ដែលទាំងអស់គ្នា ចាំបាច់ត្រូវមាន ស្មារតីប្រុងប្រយ័ត្ន កុំឲ្យកើតមានអគ្គិភ័យ និងត្រូវចូលរួមជួយគ្នាពន្លត់ នៅពេលមាន អគ្គិភ័យកើតឡើង តាមទិសស្លោក «យើងរួមគ្នាបង្ការ និងពន្លត់អគ្គិភ័យ»។

ការថ្លែងបែបនេះ របស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញ ប្រគល់រថយន្ដពន្លត់អគ្គិភ័យ ចំនួន៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត ដែលរថយន្តទាំងនោះ ផ្គត់ផ្គង់ដោយក្រុមហ៊ុន ខេ អិន អិន(ខេមបូឌា)។

ទន្ទឹមនឹងបញ្ហានេះ សម្ដេចក្រឡាហោម ស ខេង បានជំរុញអាជ្ញាធរ ដែនដីគ្រប់ថ្នាក់ ត្រូវបង្កើនវិធានការ អប់រំណែនាំ ដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹង និងសកម្មចូលរួមក្នុងចលនាបង្ការ និងពន្លត់អគ្គិភ័យ នៅមូលដ្ឋាន ពិសេសឲ្យពល រដ្ឋមានការប្រុង ប្រយ័ត្នគ្រប់ពេល ចំពោះដើមចមដែល អាចបង្កឲ្យកើតមានអគ្គិភ័យ។

បន្ថែមពីនេះ សម្ដេច ស ខេង បានណែនាំគ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ និងផ្នែកឯកជនត្រូវរៀបចំឲ្យមានក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច ដោយមានបំពាក់ឧបករណ៍ សម្ភារចាំបាច់មួយ ចំនួនសម្រាប់បង្ការ និងពន្លត់អគ្គិភ័យ ដូចជា៖ បំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធទឹក ដីខ្សាច់ ញញួរ ត្រសេះ ឧបករណ៍ផ្ដល់សញ្ញា ផ្លាកបង្ហាញច្រកចេញ ផ្លូវសង្គ្រោះ រថយន្ដសង្គ្រោះ រថយន្ដពន្លត់អគ្គិភ័យជាដើម ទៅតាមស្ថានភាពជាក់ស្ដែង និងត្រួវសហការជាមួយ នគរបាលបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីណែនាំហ្វឹកហ្វឺន អំពីវិធីពន្លត់អគ្គិភ័យបឋម។

សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់គណៈបញ្ជា ការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ត្រូវបង្កើតក្រុមការងារចម្រុះ ដើម្បីចុះត្រួត ពិនិត្យតាមរោងចក្រ សហគ្រាស សិប្បកម្ម គ្រឹះស្ថានសាធារណៈ និងសំណងធំៗ ដើម្បីជំរុញឲ្យ បំពាក់បានគ្រប់គ្រាន់ នូវប្រព័ន្ធសុវត្ថិភាព បង្ការ និងពន្លត់អគ្គិភ័យ ដែលអាចកើត មានឡើងជាយថាហេតុ។

ដោយឡែក ចំពោះអង្គភាពនគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៅតាមស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត និងស្ថានីយរថយន្ដ ពន្លត់អគ្គិភ័យ ត្រូវមានកម្លាំងប្រចាំការ២៤/២៤ម៉ោង និងត្រូវត្រៀមជាស្រេចនូវរថយន្ដ និងឧបករណ៍ សម្ភារ ដើម្បីចេញអន្ដរាគមន៍ ពន្លត់អគ្គិភ័យបានទាន់ពេលវេលា ហើយត្រូវផ្សព្វផ្សាយ ជាសាធារណនូវ លេខទូរស័ព្ទប្រចាំការ ដើម្បីប្រជាពលរដ្ឋបានដឹង និងហៅរកពេល មានគ្រោះអគ្គិភ័យកើតឡើង។ 

ឆ្លើយតបនឹងការណែនាំ ឲ្យពង្រឹងកម្លាំងនគរបាល ជំនាញផ្នែកអគ្គិភ័យ របស់សម្ដេចក្រឡាហោម ស ខេង, ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ដែលទទួលបានរថយន្ដ ពន្លត់អគ្គិភ័យថ្មី ចំនួន២គ្រឿងដែរនោះ បានថ្លែងប្រាប់ក្រុមអ្នកសារ ព័ត៌មានថា កន្លងទៅលោកចាត់មន្ដ្រីជំនាញ ទៅសិក្សាវគ្គបំប៉នទាំងក្នុង និងក្រៅប្រទេសដើម្បីពង្រឹង សមត្ថភាពបន្ថែមទៀត។

បើតាមលោកឧត្តមសេនីយ៍ស្នងការ វគ្គបំប៉ននោះគឺពាក់ព័ន្ធ ជាមួយការបើកបរ រថយន្ដពន្លត់អគ្គិភ័យ ការប្រើប្រាស់ឧបករណ៍បាញ់ទឹក ការពន្លត់អគ្គិភ័យ។

ជាក់ស្ដែងនៅឆ្នាំ២០១៨នេះ ស្នងការដ្ឋាននគរបាលខេត្ត នឹងបន្ដបណ្ដុះបណ្ដាលបន្ថែមទៀត នៅតាមគ្រប់ស្រុក ក្រុង ដែលមានការពាក់ព័ន្ ធដែលជំនាញ បានពង្រាយមធ្យោបាយ ពន្លត់អគ្គិភ័យនេះផងដែរ៕

ដកស្រង់ពី៖  Fresh  News