Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជីប ម៉ុង បង្ហាញសក្ដានុពល និងភាពជោគជ័យ ក្នុងការប្រតិបត្តិការលើទីផ្សារកម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ មកទល់ពេលនេះក្រុមហ៊ុន ជីប ម៉ុង រីថេល ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង បានបង្ហាញពីសក្ដានុពលរបស់ខ្លួន ក្នុងការប្រតិបតិ្តការ លើទីផ្សារកម្ពុជា ដោយក្នុងនោះក្រុមហ៊ុន ជីប ម៉ុង បានសាងសងផ្សារ ទំនើបចំនួន២ និងដំណើរការផ្សារ ទំនើបខ្នាតកណ្តាលមួយកន្លែង ដែលសុទ្ធស្ថិតនៅតំបន់ ដែលមានសក្តានុពលខ្ពស់ សម្រាប់ពាណិជ្ជកម្ម ក្នុងទីក្រុងភ្នំពេញ។

កន្លងទៅក្រុមហ៊ុន ជីប ម៉ុង រីថេល បានចាប់ផ្តើមសាងសង់ អគារពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក ដែលមានទីតាំងស្ថិតនៅលើផ្លូវ១៦៩ កែងផ្លូវ១៦៤ ក្បែរវិទ្យាល័យបាក់ទូក។

ក្នុងអគារពាណិជ្ជកម្ម ដ៏ប្រណិតនេះ មានទៅដោយផ្សារទំនើប អគារការិយាល័យសម្រាប់ជួល ភោជនីយដ្ឋាន ហាងកាហ្វេ ធនាគារជាដើម។

ជីប ម៉ុង រីថេល ក៏បានចាប់ផ្តើមសាង សង់ផ្សារទំនើប ជីប ម៉ុង សែនសុខ ដែលមានទីតាំងស្ថិត នៅខណ្ឌសែនសុខ ដែលត្រូវបានចាប់ ផ្តើមបុកគ្រឹះសាងសង់ ជាផ្លូវការកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។

ផ្សារទំនើប ជីប ម៉ុង សែនសុខនឹងផ្តល់ ទីតាំងដ៏ប្រណិត សម្រាប់បើកហាងលក់ គ្រឿងឧបភោគបរិភោគ គ្រប់បែបយ៉ាង កន្លែងញ៉ាំអាហារ និងភេសជ្ជៈផ្សេងៗ កន្លែងកុមារលេងកម្សាន្ត ហាងលក់សម្លៀកបំពាក់ទូទៅ និងសម្លៀកបំពាក់ កីឡាម៉ាកល្បីៗ ក្លឹបហាត់ប្រាណ ជាពិសេសរោងភាពយន្ត ដ៏ទំនើបទាន់សម័យផងដែរ។

ថ្មីៗនេះ ជីប ម៉ុង រីថេល ក៏បានបើកដំណើរការផ្សារទំនើប ជីប ម៉ុង មុន្នីវង្ស ដែលជាផ្សារទំនើបខ្នាត កណ្តាលដំបូងបំផុត របស់ក្រុមហ៊ុន មានលក់ផលិតផលក្នុងស្រុក និងនាំចូលពីបរទេស ដែលមានគុណភាពខ្ពស់គ្រប់មុខ។

ក្រុមហ៊ុន ជីប ម៉ុង ក៏នឹងបើកការដ្ឋាន សាងសង់ផ្សារទំនើប ជីប ម៉ុង ២៧១មេហ្គាម៉ល ជាផ្សារទំនើបខ្នាត ធំដ៏ប្រណិតមួយ នាពេលខាងមុខឆាប់ៗនេះ។ ការវិនិយោគផ្សារ ទំនើបខ្នាតធំនេះ នឹងផ្ដល់ឱកាស ការងារយ៉ាងច្រើន ដល់ប្រជាពលរដ្ឋកម្ពុជា៕

ដកស្រង់ពី៖  Fresh News