Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អន្តរក្រសួង-ស្ថាប័ន នឹងរៀបចំវត្តអារាមឱ្យក្លាយទៅជាវត្តទេសចរណ៍ដ៏ទាក់ទាញ ដើម្បីបង្កើនសក្តានុពលទេសចរណ៍នៅកម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍, ក្រសួងធម្មការ និងសាសនា, សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) រួមជាមួយមន្ទីរ-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំទីវត្តអារាម ដែលមានភាពលេចធ្លោរជាងគេ ពិសេសនៅតាមតំបន់គោល ដៅទេសចរណ៍សំខាន់ៗ ឱ្យក្លាយទៅជាវត្ តទេសចរណ៍ដ៏ទាក់ទាញ ដើម្បីចូលរួមលើក កម្ពស់សក្តានុពលទេសចរណ៍ ឱ្យកាន់តែរីកចម្រើន ឡើងថែមទៀត ពិសេសដើម្បី ពង្រីកកិច្ចអភិរក្ស និងអភិវឌ្ឍន៍។

ជាក់ស្ដែងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ កិច្ចប្រជុំឆ្លងគោលការណ៍ណែនាំ ស្ដីពីវត្តទេសចរណ៍មួយ ត្រូវបានធ្វើឡើងនៅ ទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួង ទេសចរណ៍ ដោយមានការចូលរួម ពីអនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ លោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងធម្មការ លោក សារ៉ាយ ឆុន ប្រធានសមាគម CATA លោកស្រី ឆាយ ស៊ីវលីន ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ ផលិតផលទេសចរណ៍ លោក ជុក ជំនោរ ព្រមទាំងប្រធានមន្ទីរ ទេសចរណ៍ មន្ទីរធម្មការរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធមួយ ចំនួនទៀតផងដែរ។

ក្រោយបញ្ចប់កិច្ចប្រជុំ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានលើកឡើងថា ការរៀបចំឱ្យមាន «វត្តទេសចរណ៍» នេះ គឺជាការជំរុញឱ្យទី អារាមសំខាន់ៗនៅក្នុង តំបន់គោលដៅទេសចរណ៍ ក៏ដូចជាការប្រែក្លាយ វត្តអារាមនៅតាមតំបន់ គោលដៅទេសចរណ៍ធំៗនៅកម្ពុជា ឱ្យក្លាយទៅជាកន្លែង ទាក់ទាញទេសចរ ឬអាចទទួលទេសចរឱ្យ ទៅទស្សនានៅក្នុងទី អារាមទាំងនោះបាន ខណៈដែល រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងទេសចរណ៍ ក៏កំពុងជំរុញទេសចរជាតិ-អន្តរជាតិ ឱ្យទៅទស្សនានៅគ្រប់ គោលដៅនៃប្រទេសកម្ពុជា។

ការរៀបចំវត្តទេសចរណ៍នេះ មានគោលដៅសំខាន់ចំនួន២ រួមមាន៖

* គោលដៅសំខាន់ទី១៖ ទាក់ទាញភ្ញៀវទេសចរឱ្យ ស្នាក់នៅបានក្នុងរយៈពេលយូរ ចំណាយប្រាក់ច្រើន នៅក្នុងប្រទេសកម្ពុជា។

ផ្តល់ឲភ្ញៀវមានជំរេីស ច្រេីនក្នុងការទស្សនា និងម្យ៉ាងទៀត ក៏នឹងផ្ដល់នូវ ប្រភពចំណូល និង ការជួយដល់វត្ត អារាមទាំងនោះផងដែរ។

* គោលដៅសំខាន់ទី២៖ ផ្ដល់ការអប់រំ និងការយល់ដឹងដល់ភ្ញៀវ ទេសចរ ពិសេសទេសចរអន្តរជាតិ ក្នុងការសិក្សាស្វែងយល់ ពីព្រះពុទ្ធសាសនានៅកម្ពុជា ដែលជាសាសនារបស់រដ្ឋ (មានចែងក្នុងមាត្រា៤៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា)។

លោក ទិត ចន្ថា បានបង្ហើបឱ្យដឹងថា ដើម្បីទទួលស្គាល់វត្តថា ជាវត្តទេសចរណ៍បាន គឺវត្តទាំងនោះត្រូវតែ មានសូចនាករក្នុងការកំណត់ ជាវត្តលេចធ្លោរជាងគេ មានទីតាំងល្អ មានប្រវត្តិអស្ចារ្យ វត្តដែលមានរចនាសម្ព័ន្ធគ្រប់គ្រងល្អ មានរបៀបរៀប រយល្អស្អាត មានកិត្តិនាមល្បីល្បាញ តួយ៉ាងនៅតាមវត្តអារាម សំខាន់ៗមួយចំនួន នៅតាមតំបន់គោលដៅ ទេសចរណ៍សំខាន់ៗ ក៏កំពុងរៀប ចំបណ្ដើរហើយដែរ និងមានទេសចរ ទស្សនាជាបន្តបន្ទាប់។

លោកបន្តថា ព្រះសង្ឃ ឬអាចារ្យវត្តក៏អាចធ្វើជាមគ្គុ ទ្ទេសក៍ទេសចរណ៍បានដែរ ដើម្បីបង្ហាញពីប្រវត្តិ ឬរឿងរ៉ាវពាក់ព័ន្ ធនឹងវត្តទេសចរណ៍ទាំងនោះ ប៉ុន្តែក៏ត្រូវអនុវត្តឱ្យ ស្របតាមគោលការណ៍ ណែនាំរបស់អន្តរក្រសួងដែរ ដែលនឹងចេញជា ផ្លូវការនាពេលខាងមុខ។

លោកបន្តទៀត ថ្នាក់ដឹកនាំ និងក្រុមមន្ត្រីអន្តរក្រសួង-ស្ថាប័ន នឹងជួបពិភាក្សាគ្នាម្ដងទៀត  ក្នុងការប្រមូលធាតុចូលបន្ថែម ក៏ដូចជារៀប ចំគោលការណ៍ណែនាំរួម ដើម្បីដាក់ជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ចេញសេចក្ដីប្រកាស អន្តរក្រសួងមួយ មុនអនុវត្តការងារ ទាំងនេះជាផ្លូវការនៅចុងឆ្នាំ២០១៨ ឬអាចនៅដើមឆ្នាំ២០១៩៕

ដកស្រង់ពី៖  Fresh News