Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តកំពង់ធំ ដាស់តឿនដល់ប្រធានមន្ទីរអង្គភាព និងនាយកសាលា ត្រូវពង្រឹងការងាររបស់ខ្លួនឲ្យបានច្បាស់លាស់ ម៉ត់ចត់ និងមានភាពទទួលខុសត្រូវ

  • បោះពុម្ព

(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងដាស់តឿនដល់ ប្រធានមន្ទីរអង្គភាព និងនាយកសាលាត្រូវ ពង្រឹងការងាររបស់ខ្លួន ឲ្យបានច្បាស់លាស់ ម៉ត់ចត់ និងមានភាពទទួលខុសត្រូវ។

លោកបានថ្លែងដូច្នេះ ក្នុងពេលចែកកុំព្យូរទ័រយួរដៃ (Leptop) ចំនួន៥២គ្រឿង ជូនដល់សមាជិកគណៈកម្មការ វាយតម្លៃអង្គភាពផ្តល់ សេវាសាធារណៈថ្នាក់ខេត្ត ក្រុងស្រុក និងស្ថាប័នគោល ដៅនៃការវាយតម្លៃ និងការទទួលស្គាល់ អង្គភាពផ្តល់សេវាគំរូ ក្នុងវិស័យអប់រំនិង វិស័យសុខាភិបាល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។

ពិធីនេះមានការចូលរួម អង្គភាពមន្ទីរពាក់ព័ន្ធ អភិបាល ក្រុង ស្រុក ប្រធានការិយាល័យ ស្រុកប្រតិបត្តិ ប្រធានការិយាល័យអប់រំ យុវជននិងកីឡាក្រុងស្រុក និងគ្រប់វិទ្យាល័យក្នុងខេត្ត។

លោក សុខ លូ បានបន្ថែមទៀតថា ការចែកកុំព្យូទ័រយួរដៃ (Leptop) គឺដើម្បីគាំទ្រដល់ដំណើរ ការនៃការវាយតម្លៃ របស់គណៈកម្មការវាយ តម្លៃអង្គភាពផ្តល់ សេវាសាធារណៈថ្នាក់ខេត្ត ក្រុង ស្រុក ព្រមទាំងដាក់ពាក្យ នឹងការពង្រឹងប្រសិទ្ធ ភាពនៃការគ្រប់គ្រង របស់ស្ថាប័នគោលដៅ នៃការការវាយតម្លៃអង្គភាព ផ្តល់សេវាគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលរួមមានគ្រប់ វិទ្យាល័យជាគ្រឹះស្ថាន គ្រប់មន្ទីរពេទ្យបង្អែក។

លោកបានបន្តទៀតថា ចំពោះប្រធានមន្ទីរអង្គភាព អភិបាល ក្រុង ស្រុក ត្រូវពិនិត្យ និងពង្រឹងការងារ របស់ខ្លួនឲ្យបានច្បាស់លាស់ ម៉ត់ចត់ និងភាពទទួលខុស ត្រូវកុំរង់ចាំតែបញ្ជាពីថ្នាក់លើ ត្រូវគិតថា អង្គភាពរបស់ខ្លួនធ្វើអ្វីខ្លះ? ហើយការផ្តល់សេវាសាធារណៈ ត្រូវទៅតាមច្រកចេញចូលតែមួយ។

ចំណែកវិស័យសុខាភិបាល ត្រូវត្រួតពិនិត្យឡើងវិញ ចំពោះឱសថស្ថានក្រែង មានលក់ឱសថក្លែងក្លាយ ឬហួសកាលបរិច្ឆេទ និងត្រូវយកចិត្តទុកដាក់អ្នកជម្ងឺ ដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

ចំណែកវិស័យអប់រំ ត្រូវត្រួតពិនិត្យ ទៅលើសម្ភាររូបវ័ន្ត យកចិត្តទុកលើសិស្សក្រីក្រ សិស្សពិការសិស្សស្រីជាដើម។

ចុងក្រោយ លោកបានផ្តាំផ្ញើដល់ អ្នកចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់ ធ្វើការងាររបស់ខ្លួន តាមជំនាញឲ្យបាន ត្រឹមត្រូវវិជ្ជាជីវៈ និងសាមគ្គីភាព ផ្ទៃក្នុងឲ្យបានល្អ។

ជាមួយគ្នានេះដែរ លោកបានចែកជូន នូវកុំព្យូរទ័រយួរដៃ (Leptop) យកទៅប្រើប្រាស់ក្នុង អង្គភាពម្នាក់មួយគ្រឿងផងដែរ៕

ដកស្រង់ពី៖   Fresh News