បណ្តាញសង្គម

កាកបាទក្រហមកម្ពុជា ទទួលអំណោយជា មុង ចំនួន២ម៉ឺន ពីសាខាកាកបាទក្រហមចិន ខេត្តក្វាងស៊ី សម្រាប់ជួយដល់ពលរដ្ឋរងគ្រោះទឹកជំនន់ ទប់ស្កាត់ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមនៅកម្ពុជា

(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាល នាថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលមុងចំនួន២០.០០០ (ពីរម៉ឺន) ដែលជាអំណោយ របស់សាខាកាកបាទក្រហមចិន ខេត្តក្វាងស៊ី សម្រាប់ជួយដល់ ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ដើម្បីចូលរួមទប់ ស្កាត់ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម នៅកម្ពុជា។

ក្នុងពេលទទួលជួប សម្ដែងការគួរសមជា មួយគណៈប្រតិភូ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកក្រក បានពាំនាំប្រសាសន៍ ផ្តាំសួរសុខទុក្ខ និងសេចក្ដីថ្លែង អំណរគុណពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់គណៈប្រតិភូ ដែលបាននាំយកនូវមុងចំនួន ២ម៉ឺន មកផ្តល់ជូនដល់ កក្រក។

ទន្ទឹមនេះដែរ លោកស្រី ពុំ ចន្ទីនី បានជម្រាបជូនភ្ញៀវ ពីស្ថានភាពគ្រោះ ទឹកជំនន់នៅកម្ពុជាដែល បង្កឡើងដោយទឹកភ្លៀង និងការបាក់ទំនប់ វារីអគ្គិសនីពីប្រទេសឡាវ ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ដែលនេះជាការងារ អាទិភាពមួយរបស់ កក្រក ត្រូវធ្វើការឆ្លើយ តបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

លោកស្រី អគ្គលេខាធិការ ក៏បានគូសបញ្ជាក់ផងដែរថា សមាគមជាតិកាកបាទក្រហមចិន តែងតែជាដៃគូយុទ្ធ សាស្ត្រដ៏ល្អ និងបានផ្តល់ អំណោយជាស្បៀង សម្ភារផ្សេងៗ ដល់ កក្រក ដើម្បីឆ្លើយតបនូវសេចក្តី ត្រូវការរបស់ ប្រជាពលរដ្ឋកម្ពុជា ហើយចំពោះអំណោយ មុង នៅពេលនេះ ពិតជាមានសារសំខាន់ សម្រាប់ប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះ ដោយទឹកជំនន់នា ពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានោះ លោកស្រី ផាន់ សេហុង អនុប្រធានសាខាកាកបាទក្រហមចិន ខេត្តក្វាងស៊ី បានថ្លែងបញ្ជាក់ថា រយៈពេល ៦០ឆ្នាំ នៃទំនាក់ទំនង មិត្តភាពការទូតកម្ពុជា-ចិន បានធ្វើឱ្យរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កាន់តែមានចំណង មេត្រីភាពដ៏ជ្រាលជ្រៅ គឺជាមិត្តដ៏ល្អ និងចេះជួយគ្នាទៅវិញ ទៅមកនៅគ្រប់កាលៈ ទេសៈក្នុងគ្រាមានអាសន្ន។

ទន្ទឹមនឹងនេះ ក្រៅពីការជួយឧបត្ថម្ ភគាំទ្រលើការងារបច្ចេក ទេសសម្រាប់អនុវត្ត គម្រោងនានា នៅតាមបណ្ដាខេត្តគោល ដៅមួយចំនួននៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០១៨នេះ សមាគមជាតិកាកបាទក្រហមចិន បានផ្តល់រថយន្តសង្គ្រោះចំនួន ៥គ្រឿង ដល់ កក្រក ហើយដែលរថយន្តទាំងនោះ បានផ្តល់ជូនដល់សាខា កក្រកខេត្តសៀមរាប ខេត្តស្វាយរៀង និងមន្ទីរពេទ្យនៅភ្នំពេញ។

ក្រៅពីនេះទៀតកក្រក ក៏បានទទួលអំណោយ អង្ករសរុបចំនួន ១.៣៦២តោន (ចំនួន ៣លើក) ពីរដ្ឋាភិបាលតំបន់ស្វយ័ តក្វាងស៊ីប្រទេសចិន តាមរយៈ រាជរដ្ឋាភិបាលកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា៕

ដកស្រង់ពី៖ Fresh News