Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី២៩

  • បោះពុម្ព

(ភ្នំពេញ)៖ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌ អាចារ្យខ្មែរជំនាន់ទី២៩។

នៅក្នុងពិធីនេះក៏មានការនិមន្ត និងចូលរួមពី លោក លោកស្រី ជាពិសេស សិក្ខាកាមអាចារ្ យទាំងអស់ក្នុងវគ្គ បណ្តុះបណ្តាល ប្រមាណ១៧៣រូបផងដែរ។

លោកទេសរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងការនឹករលឹក ពីសម្តេចទាំងពីរ មានសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានសម្តែងនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក នៃក្រសួងធម្មការ និងសាសនា ក៏ដូចជា នាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយព្រះពុទ្ធសាសនា ផ្សារភ្ជាប់សង្គម និងអង្គភាពពាក់ព័ន្ ធដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ បង្កើតឱ្យមានការវិវត្ត រីកចម្រើនថ្មីៗបន្ថែមទៀត ទាក់ទងទៅនឹងការថែរក្សា និងអភិរក្សនូវវប្បធម៌ ប្រពៃណី ទំនៀម-ទម្លាប់របស់ជាតិ សំដៅរួមចំណែក កសាងធនធានមនុស្ស និងលើកស្ទួយ វិស័យវប្បធម៌ សាសនា ជាពិសេស គឺការចែករំលែកចំណេះដឹង ដើម្បីតម្រង់ទិសរ បៀបរៀបចំពិធីមង្គល និងពិធីបុណ្យផ្សេងៗ ដោយមានការចូលរួម យ៉ាងសកម្មប្រកប ដោយស្មារតីព្យាយាម យកចិត្តទុកដាក់ និងឆន្ទៈមុះមុតរបស់ ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ ក្នុងការបង្ហាត់បង្រៀន ផ្ទេរចំណេះដឹងដើម្បី បំពេញបន្ថែមនូវចំណេះដឹង ចំណេះធ្វើ ដល់សិក្ខាកាមអាចារ្យ រហូតដល់ទទួលបាន ជាផ្លែផ្កាគួរជាទីមោទនៈ ដូចពេលនេះ។

លោក កែវ ហេង ប្រធាននាយកដ្ឋាន ស្រាវជ្រាវផ្សព្វផ្សាយ ព្រះពុទ្ធសាសនាផ្សារភ្ជាប់ សង្គមបានលើកឡើងរួចហើយ ពីសមិទ្ធផលនានា ដែលយើងសម្រេច បានតាមរយៈការ បណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ដែលបង្ហាញថា យើងតែងតែបានយក ចិត្តទុកដាក់អនុវត្ត គ្រប់មធ្យោយបាយ ដើម្បីធានាដល់ការអភិវឌ្ឍ និងអភិរក្សនូវកេរមត៌កវប្បធម៌ ដ៏ល្អផូរផង់របស់ជាតិយើង។

កិច្ចការដែលយើង បាននឹងកំពុងធ្វើនេះ គឺរក្សាបាននូវការអភិរក្ស និងអភិវឌ្ឍប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អរិយធម៌ និងសាមគ្គីភាពដ៏យូរ លង់របស់ដូនតាខ្មែរយើង។

សម្បត្តិធនធាន និងកេរមរតកទាំងអស់នេះ គឺជាមូលធនសង្គមដ៏ចាំបាច់ និងមានតម្លៃមិន អាចកាត់ថ្លៃបាន សម្រាប់ការកសាងសង្គមកម្ពុជាមួយ ដែលមានកោសិកាផ្សារ ភ្ជាប់គ្នាដ៏រឹងមាំ មានប្រជាជនដែលមាន ចំណេះដឹងជ្រៅ ជ្រះច្បាស់លាស់អំពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ជាតិខ្លួន រស់នៅក្នុងជីវភាពថ្លៃថ្នូរ ប្រកបដោយសុខសន្តិភាព មានភាពសុខុដុមរមនា និងមានការអភិវឌ្ឍ ប្រកបដោយចិរភាព និងវិបុលភាព។

ចំពោះមុខនេះ លោករដ្ឋមន្រ្តី យល់ថា សមិទ្ធផលទាំងឡាយដែលនឹង កើតចេញពីវគ្គបណ្តុះបណ្តាលនេះ គឺមិនត្រឹមតែជាមោទនភាព និងជាប្រយោជន៍ សម្រាប់តែសិក្ខាកាម ផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមោទនភាព របស់សង្គមជាតិទាំង មូលដែរ ដោយយើងនឹងទទួល បាននូវធនធាន អាចារ្យបន្ថែមទៀត ដែលមានចំណេះដឹងត្រឹមត្រូវ តាមក្បួនច្បាប់ពីបុរាណ សម្រាប់ចូលរួមចំណែក និងជួយជំរុញដំណើរ ការអភិវឌ្ឍសង្គម ដោយរក្សាបាននូវវប្បធម៌ដ៏ផូរផង់ និងអត្តសញ្ញាណជាតិ របស់យើងផងដែរ។

តាមរយៈវគ្គបណ្តុះបណ្តាល នេះខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា សិក្ខាកាមរបស់យើងនឹង ប្រព្រឹត្តនូវអំពើទាំងឡាយ ដែលជាប្រយោជន៍ដល់សង្គម ដែលក្នុងនោះរួមទាំងការអប់រំ ឬការប្រៀនប្រដៅ កូនចៅដើម្បីពត់ចិត្ត គំនិត មនោសញ្ចេតនា ឱ្យស្គាល់យល់ដឹងពី តម្លៃនៃសីលធម៌ដ៏ ខ្ពង់ខ្ពស់ដែលជាកេរមរតកពីដូនតា និងការប្រព្រឹត្តទៅតាមគន្លងធម៌ នៃព្រះពុទ្ធសាសនា របស់យើងផងដែរ។

លោកថា កន្លែងមួយចំនួនត្រូវ បានរៀបចំពិធីតៗគ្នា តាមរយៈការចេះចាំ ឬយល់ឃើញតែប៉ុណ្ណោះ ជាហេតុធ្វើឱ្យការ ប្រារព្ធពិធីទាំងនោះ នៅមានការជជែកមិនច្បាស់លាស់ ដែលតម្រូវឱ្យមានការតម្រង់ទិស តាមរយៈការបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ក្នុងប្រពៃណី ទំនៀមទម្លាប់ ដើម្បីឱ្យការរៀបចំពិធី មង្គលអាពាហ៍ពិពាហ៍ និងពិធីបុណ្យផ្សេងៗ មានការឯកភាពគ្នា អនុលោមតាមក្បួនតម្រាពីបុរាណ និងឯកសារដែលនៅ សេសសល់ បានប្រមូលចងក្រង សម្រាប់ជាមេរៀនដោយ រំលេចចេញនូវអត្ត សញ្ញាណជាតិរបស់យើង។

ដោយយល់ឃើញពី បញ្ហានេះហើយទើប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងពី បញ្ហាវិបត្តិអាចារ្យ កាលពីពេលកន្លងទៅ ដើម្បីឱ្យយើងធ្វើការវិភាគ និងពិចារណា។

ចំពោះករណីនេះ បើយើងមិនធ្វើការវិភាគ  ឱ្យបានដិតដល់នោះទេ ឃើញថាវាជាបញ្ហាតូចតាច តែវាមិនដូច្នោះទេ វប្បធម៌ និងប្រពៃណី ទំនៀមទម្លាប់ជា អត្តសញ្ញាណរបស់ប្រទេស និងជាតិនីមួយៗ ដូចមានសុភាសិតមួយឃ្លាពោលថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។

បុព្វបុរសយើងបានបន្សល់ ទុកឱ្យយើងនូវមរតក ដ៏មានតម្លៃជាច្រើន ផ្នែកវប្បធម៌ និងប្រពៃណី ទំនៀមទម្លាប់ ដែលធ្វើឱ្យពិភព លោកមានការស្ងើចសរសើរ និងទទួលស្គាល់ពីស្នា ដៃរបស់ខ្មែរយើង។

ដូច្នេះ ការដែលយើងទាំងអស់ គ្នាអនុវត្តនូវពិធីកម្មផ្សេងៗ មានការខុសឆ្គងផ្ទុយ ពីក្បួនច្បាប់ពីបុរាណ គឺជាការបង្ខូចនូវតម្លៃ និងអត្តសញ្ញាណ របស់ជាតិខ្លួនឯង។

ក្រោយពីទទួលបាន នូវអនុសាសន៍នេះ ក្រសួងធម្មការ និងសាសនា ក៏បានខិតខំប្រមែប្រមូល និងកៀរគរនូវធនធាន អាចារ្យមកពីគ្រប់ទិសទី រួមគ្នាសិក្សាស្រាវជ្រាវ និងចងក្រងជាឯកសាររួមមួយ ដើម្បីធ្វើការផ្សព្វផ្សាយ បន្តតាមរយៈការបើក វគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ ខ្មែរដោយមកទល់នឹង ពេលនេះបានចំនួន២៩វគ្គរួចមកហើយ មានសិក្ខាកាមអាចារ្យចំនួន៩២០៦រូប សិក្សាលើមុខវិជ្ជាចំនួន២២មុខវិជ្ជា។

សរុបមក យើងអាចធ្វើការសន្និដ្ឋានបានថា កម្ពុជាជាប្រទេសមួយ ដែលមានវប្បធម៌ និងប្រពៃណី ទំនៀមទម្លាប់សម្បូរបែប ហើយមានប្រជាជន ជាជនជាតិមួយមានវ័យ ចំណាស់យូរលង់ណាស់មកហើយ នៅក្នុងតំបន់ផងដែរ។

ហេតុនេះ ទើបយើងសង្កេតឃើញថា រាល់ទង្វើជាសកម្មភាពទាំងឡាយ ក្នុងប្រពៃណី ទំនៀមទម្លាប់ខ្មែរ តែងតែមានបែបបទជាច្រើន និងបង្កប់ដោយអត្ថ ន័យយ៉ាងជ្រាលជ្រៅ។

ចំពោះពិធីកម្មនីមួយៗនោះ ច្រើនមានសីលវិធីអប់រំ ប្រកបដោយទស្សនវិជ្ជា។ ដូច្នេះរាល់ពិធីបុណ្យតាម បែបព្រះពុទ្ធសាសនាក្តី តាមបែបទំនៀមទម្លាប់ក្តី បុរាណាចារ្យក្តីចាំបាច់ ទាមទារឱ្យមានអ្នកចេះដឹង ដែលយើងហៅ ថាអាចារ្យ ជាអ្នកជួយដឹកនាំដល់ សាធារណៈជនឱ្យ អនុវត្តមានភាពត្រឹមត្រូវ មានគោលឯកភាពមួយ។

ក្នុងនាមជាអ្នកដឹកនាំកិច្ចពិធីផ្សេងៗ ត្រូវធ្វើយ៉ាងណាឱ្យបាន ត្រឹមត្រូវតាមក្បួនច្បាប់ពីបុរាណ ដែលដូនតាយើងបាន បន្សល់ទុកឱ្យ ហើយការអនុវត្ត នោះសោតទៀត ត្រូវស្របគ្នាពីតំបន់ មួយទៅតំបន់មួយ ជៀសវាងការអនុវត្តផ្ទុយគ្នា នាំឱ្យកើតមានជាទំនាស់ ក្នុងការប្រារព្ធពិធីដែល បណ្តាលមកពីការអនុវត្ត ខុសពីក្បួនច្បាប់ពីបុរាណ និងធ្វើឱ្យមានការចម្លង អនុវត្តខុសតៗគ្នាបន្តទៀត។

ក្នុងស្មារតីនេះ ក្នុងនាមក្រសួងធម្មការ និងសាសនា និងក្នុងនាមខ្ញុំព្រះករុណា ខ្ញុំ សូមសំណូមពរដល់ អាចារ្យ ដែលនឹងចូលរួមវគ្គ បណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ ខ្មែរជំនាន់ទី២៨នេះ ត្រូវខិតខំត្រងត្រាប់ ស្តាប់នូវបទឧទ្ទេសនាម ពីសំណាក់ព្រះឧទ្ទេសាចារ្យ គ្រូឧទ្ទេសាចារ្យ និងបន្តលើកកំពស់ការពង្រឹង ការប្រតិបត្តិនូវប្រពៃណី ទំនៀមទម្លាប់ខ្មែរយើងឱ្យ បានគត់មត់ ស្របតាមចរន្តហូរ ចូលនៃសាកលភាវូបនីយកម្ម និងការអភិវឌ្ឍលើគ្រប់វិស័យ។

ជាងនេះទៅទៀត សូមឱ្យអាចារ្យទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រ នូវគម្ពីរក្បួនច្បាប់ឱ្យបាន ជ្រៅជ្រះថែមទៀត ដើម្បីឱ្យការអនុវត្ តមានភាពត្រឹមត្រូវទៅ តាមក្បួនច្បាប់បុរាណ របស់យើង ទើបយើងអាចថែរក្សា ឱ្យបានគង់វង្ស និងរីកចម្រើននូវ អត្តសញ្ញាណរបស់ជាតិយើង៕

ដកស្រង់ពី៖  Fresh News