Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បន្តដឹកនាំគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ ចុះត្រួតពិនិត្យដំណើរការសាងសង់

  • បោះពុម្ព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាប្រធានគណៈ កម្មការសាងសង់វិមានឈ្នះ-ឈ្នះ អមដំណើរដោយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អនុប្រធានគណៈ កម្មការសាងសង់ និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ មាស សាវ៉ន ជាអគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានដឹកនាំក្រុមករងារ ជំនាញចុះត្រួតពិនិត្យការ សាងសង់វិមានឈ្នះ-ឈ្នះ។

វិមានឈ្នះ ឈ្នះ ដែលជានិម្មិតរូបនៃ សុខសន្តិភាពកម្ពុជា ហើយកំពុងសាងសង់ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនេះ គ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ។

រហូតមកដល់ពេលនេះ វិមានឈ្នះ ឈ្នះ បានសាងសង់ផ្នែកតួ វិមានជិតរួចរាល់ហើយ ហើយគ្រោង នឹងសម្ពោធជាផ្លូវការ នៅចុងខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមរំឭកថា វិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ថវិកាដែលយកមកសាងសង់ គឺជាថវិកាបដិភាគ របស់រាជរដ្ឋាភិបាល ពុំមានទាក់ទងនឹង ថវិការដ្ឋនោះឡើយ។ យ៉ាងណាក៏ដោយ គេមិនបានបញ្ជាក់ថា ការចំណាយនូវការសាងសង់ អស់ថវិកាប៉ុន្មាននោះឡើយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីកន្លងទៅ សម្តេចពិជ័យសេនាទៀ បាញ់ បានលើកឡើងថា ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭក ដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។

ម្យ៉ាងទៀត វិមាននេះ ក៏ជានិម្មិតរូបនៃសុខ សន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់ សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅ ជំនាន់ក្រោយផងដែរ៕

ដកស្រង់ពី៖   Fresh News