បណ្តាញសង្គម

តមតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល! មូលនិធិសប្បុរសធម៌ ព្រីនស៍ រៀលអ៊ីស្ទេត និងក្រុមហ៊ុនដែគូ បរិច្ចាគថវិកា១០ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា

(ភ្នំពេញ)៖ លោក ឈីវ គួរ ស៊ីញ ប្រធានមូលនិធិសប្បុរសធម៌ព្រីនស៍ រៀលអ៊ីស្ទេត និងនាយកគ្រប់គ្រងទូទៅ មកពីក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ព្រីនស៍ រៀលអ៊ីស្ទេត (ខេមបូឌា) គ្រុប អ្នកតំណាងមកពីសមាគមមិត្ តភាពសភាពាណិជ្ជចិនហ្វូ ជាននៅកម្ពុជា និងក្រុមហ៊ុនដៃគូចំនួន១១ស្ថាប័ន បានរួមគ្នាបរិច្ឆាគថវិកាចំនួន ១០០,០០០ដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះ និងលើកកម្ពស់សុខភាព កុមារនៅកម្ពុជា។

នេះក៏ជាការឆ្លើយតបនឹងការអំពាវនាវ របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជាផងដែរ។

ក្នុងឱកាសនោះ លោក ឈីវ គួរ ស៊ីញ ក៏បានស្នើសុំ ដល់ដៃគូរបស់ខ្លួន ពង្រីកមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត បន្ថែមទៀត ហើយសំណើនេះត្រូវបានអនុម័តយល់ព្រមទាំងស្រុង ពីដៃគូភាគីទាំងអស់ផងដែរ។

ដោយក្នុងនោះ ក្រុមហ៊ុនម៉ៅការសំណង់ គម្រោងនឹងបរិច្ចាគប្រាក់០.៣% នៃប្រាក់គម្រោងម៉ៅការសរុប ចំណែកក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗទៀតរបស់ព្រីនស៍ រៀលអ៊ីស្ទេត (ខេមបូឌា) គ្រុបនឹងបរិច្ចាគប្រាក់ ០.៣% នៃចំណូលសរុប។

សូមជម្រាបថា ក្នុងរយៈពេល៣ ឆ្នាំមកនេះ មូលនិធិសប្បុរសធម៌ ព្រីនស៍ រៀលអ៊ីស្ទេត មានសមាជិកកាន់តែច្រើន និងទឹកប្រាក់មូលនិធិកាន់តែធំ។

ព្រីនស៍ រៀលអ៊ីស្ទេត (ខេមបូឌា) គ្រុប ប្តេជ្ញាធ្វើជាក្រុមហ៊ុន អចលនទ្រព្យឈានមុខគេ ជាមួយនឹងទំនួលខុសត្រូវ ខ្ពស់នៅប្រទេសកម្ពុជា៕

ដកស្រង់ពី៖ Fresh News