Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីក្រោមឱវាទប្រកាន់ខ្ជាប់វប្បធម៌សាមគ្គី ដើម្បីសម្រេចបានវឌ្ឍនភាព និងសមិទ្ធផលថ្មីៗ ជូនរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦

  • បោះពុម្ព

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសំណូមពរដល់មន្ត្រីទាំងអស់ បន្តប្រកាន់ខ្ជាប់សីលធម៌ និងវប្បធម៌សាមគ្គីភាព ដើម្បីឈានទៅសម្រេច បាននូវវឌ្ឍនភាពការងារថ្មីៗ សម្រាប់វិស័យ ពាណិជ្ជកម្មជាតិ និងសមិទ្ធផលលេច ធ្លោបន្ថែមទៀត ជូនប្រជាជន និងរាជរដ្ឋាភិបាល កម្ពុជានីតិកាលទី៦ ស្របតាមកម្មវិធី នយោបាយរបស់ ប្រមុខរាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើង នៅក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ ក្រសួងពាណិជ្ជកម្ម នាឱកាសបញ្ចប់អាណត្តិទី៥ នៃរាជរដ្ឋាភិបាល ដែលរៀបចំឡើងនៅ ទីស្តីការក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។

ក្នុងឱកាសដ៏វិសេសវិសាលនោះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលកន្លងមកបានខិតខំ យកចិត្តទុកដាក់បំពេញការងារ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រហូតសម្រេចបាននូវស្នាដៃធំៗគួរជាទីមោទនៈ ជូនប្រជាជន និងប្រទេសកម្ពុជាទាំងមូល។ លើសពីនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានរំលឹកឡើងវិញ អំពីសមិទ្ធផល ការងារសំខាន់ៗ របស់ក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយ ដែលបានមកពីការចូលរួម របស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ រហូតធ្វើឲ្យក្រសួងក្លាយ ជាស្ថាប័នគំរូមួយ ក្នុងការអនុវត្តកម្មវិធី នយោបាយ និងកំណែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ហើយទទួលបាន ការគាំទ្រយ៉ាងច្រើន ពីវិស័យឯកជន សាធារណៈជនជាតិ និងអន្តរជាតិ។

«ទោះបីពេលនេះ យើងបានកសាងមូលដ្ឋាន គ្រឹះសម្រាប់វិស័យ ពាណិជ្ជកម្មជាតិ ប៉ុន្តែក្រសួងនៅមាន កិច្ចការស្នូលជាច្រើន ដែលត្រូវបន្តអនុវត្តន៍ ដើម្បីទាញយកអត្ថប្រយោជន៍ អតិបរមាពីការធ្វើ សមាហរណកម្មទៅក្នុងតំបន់ និងពិភពលោក ជាពិសេសជំរុញ វិស័យពាណិជ្ជកម្មឲ្យ ក្លាយទៅជាក្បាលម៉ាស៊ីន ប្រកបដោយថាមវន្ត នៃកំណើនសេដ្ឋកិច្ច ដូចបានកំណត់នៅក្នុង ផែនការយុទ្ធ សាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រចតុកោណ»។

លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានអញ្ជើញថតរូប ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោម ឱវាទគ្រប់លំដាប់ថ្នាក់ ក្រសួងពាណិជ្ជកម្ម ដើម្បីទុកជាកម្រងអនុស្សាវរីយ៍ នៃការបំពេញភារកិច្ចរួមគ្នា នៅក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ដកស្រង់ពី៖   Fresh News