Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ និងរដ្ឋបាលរាជធានីភ្នំពេញ បើកសន្និបាតបូកសរុបលទ្ធផលការងារ បោះឆ្នោតនីតិកាលទី៦ ស្វែងរកចំណុចខ្សោយ និងចំណុចខ្លាំង

  • បោះពុម្ព

(ភ្នំពេញ)៖ គណៈកម្មការរៀបចំការ បោះឆ្នោតរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានបើកសន្និបាតបូក សរុបលទ្ធផលការងារបោះឆ្នោត ជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដើម្បីស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមផ្សេងទៀត ជាទុនយកមកអនុវត្ត នៅអាណត្តិក្រោយៗទៀត។ ពិធីនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែសីហា ដោយមានការចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងមន្ត្រីតំណាង គណបក្សទាំង១៩ ដែលមានសមាជិកសមាជិកា ចូលរួមជាង៤០០នាក់។

លោក លុន ឆេងកៃ ប្រធានគណៈកម្មការរៀបចំការ បោះឆ្នោតរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានថ្លែងពីមោទនភាព ចំពោះលទ្ធផលល្អប្រសើរ នៃដំណើរការឃោសនា ពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងថ្លែងអំណរគុណដល់ រដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្តល់កិច្ ចសហការយ៉ាងល្អប្រសើរ ពិសេសលើបញ្ហា សន្តិសុខសណ្តាប់ធ្នាប់ សំរាប់ការបោះឆ្នោត កន្លងមកនេះ។

លោក លុន ឆេងកៃ បានថ្លែងថា «ដើម្បីវាយតម្លៃពីភាពត្រឹមត្រូវ នៃការបោះឆ្នោតមួយ គឺគេចាំបាច់ត្រូវធ្វើការវិនិច្ឆ័យ និងវាយតម្លៃទៅលើភាពត្រឹមត្រូវ នៃការអនុវត្តមុខងាររបស់ អ្នករៀបចំការបោះឆ្នោត ទាំងក្នុងក្របខណ្ឌបច្ចេកទេស ទាំងក្នុងក្របខណ្ឌច្បាប់ គ្រប់ដំណាក់កាល នៃការរៀបចំការបោះឆ្នោត។

សន្តិបាតថ្ងៃនេះ ក៏ជាការដកពិសោធន៍ លើភាពចន្លោះប្រហោងខ្លះៗ ជៀសមិនផុតក្នុងការរៀបចំ ការបោះឆ្នោត ដើម្បីជាមូលដ្ឋានសំរាប់ ការរៀបចំការបោះឆ្នោត នៅពេលក្រោយៗទៀត និងក្នុងគោលដៅដើម្បីប្រមូល ធាតុចូលតាមរយៈ ការដាក់ឲ្យពិភាក្សារួមគ្នា ក្នុងសន្តិបាតនេះដើម្បីស្វែងរក ចំណុចខ្វះខាត ចំណុចអវិជ្ជមាន និងបញ្ហាប្រឈមនានា ដែលជួបប្រទះ ក្នុងពេលកំពុងប្រតិបត្តិ លើការងារបោះឆ្នោតនេះ»។

ថ្លែងបិទសន្និបាត ក្នុងព្រឹកថ្ងៃដដែលនេះ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ដំណើរការរៀបចំការ បោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ បើប្រៀបធៀបទៅនឹង ការបោះឆ្នោតមុនៗ។

លោកអភិបាល បានថ្លែងអំណរគុណដល់ គណបក្សនយោបាយទាំង១៩ ក្នុងចំណោមគណបក្សទាំង២០ ដែលបានចូលរួមប្រកួត ប្រជែងក្នុងរាជធានីភ្នំពេញ ទាំងការឃោសនា បោះឆ្នោត និងរាប់សន្លឹកឆ្នោត ហើយដែលមិនបានបង្កការលំបាកដល់អាជ្ញាធរ និងបានបង្ហាញ ពីភាពចាស់ទុំរបស់ គណបក្សនយោបាយទាំងអស់ ក្នុងការគោរពច្បាប់ និងការអនុវត្តនូវ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។

នាឱកាសនោះដែរ លោក ឃួង ស្រេង បានប្រគល់បណ្ណ័សសើរ និងលិខិតសរសើរជាច្រើនសន្លឹក ជូនតំណាងកម្លាំងមាន សមត្ថកិច្ចទាំង២ភេទ មន្ត្រីរដ្ឋបាលរាជធានី អាជ្ញាធរខណ្ឌទាំង១២ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដែលបានជួយសំរួល និងសហការក្នុងការរៀប ចំការបោះឆ្នោតឲ្យដំណើរ ការទៅទទួលបានលទ្ធផលល្អប្រសើរ និងសំរាប់ធ្វើជាបទពិសោធន៍ សំរាប់ការរៀបចំការបោះឆ្នោត នាពេលខាងមុខទៀត៕

ដកស្រង់ពី៖ Fresh News