Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧត្តមសេនីយ៍ឯក ​ហ៊ុន ម៉ាណែត៖ ​សម្ដេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់ខ្ពស់ជីវភាពកងកម្លាំងប្រដាប់អាវុធ ទាំងកំពុងបំពេញការងារ និងចូលនិវត្តន៍

  • បោះពុម្ព

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយស្តីទីសេនាធិការចម្រុះ មេបញ្ជាការស្តីទី កងទ័ពជើងគោក បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំមួយរូប ដែលបានយកចិត្ត ទុកដាក់ចំពោះសុខទុក្ខកងទ័ព លើកស្ទួយជីវភាព និងលើកតម្កើងកិត្តិយស ចំពោះកងទ័ព និងអតីតយុទ្ធជនចំពោះ គុណបំណាច់នៃការលះ បង់របស់កងទ័ពគ្រប់ជំនាន់។

ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នយុទ្ធវិធីថ្មើរជើង ឆ្នាំ២០១៨ ប្រកាសតែងតាំងមុខងារ និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន តំបន់ប្រតិបត្តិការ សឹករងព្រះសីហនុ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ការកម្ពស់ជីវភាពនេះ គឺតាមរយៈការដំឡើងប្រាក់បៀវត្ស និងការឧបត្ថម្ភផ្សេងៗ ជាច្រើនទៀត ហើយប្រមុខរាជរ ដ្ឋាភិបាលលើកទឹកចិត្ត និងបង្កលក្ខណៈឲ្យមហាជនគាំទ្រ និងផ្ដល់តម្លៃកងទ័ព តាមរយៈការឧបត្ថម្ភ គាំទ្រដល់កងទ័ព និងអតីតយុទ្ធជន។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បាននាំនូវការផ្តាំផ្ញើសាក សួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដូចជាពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅក្នុងតំបន់ប្រតិបត្តិការ សឹករងព្រះសីហនុ។

អគ្គមេបញ្ជាការស្ដីទី កងទ័ពជើងគោករូបនេះ បានថ្លែងអំណរគុណចំពោះ ការខិតខំប្រឹងប្រែង ការលះបង់ពលីកម្មគ្រប់ បែបយ៉ាងរបស់យោធិន នៅក្នុងយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹក រងព្រះសីហនុ ក៏ដូចជាលោកអ៊ុពូមីង ដែលជាអតីតយុទ្ធជន។ អ្វីដែលជាការចូលរួម ធ្វើឲ្យមានការរីកចម្រើន នៅក្នុងឃុំ ស្រុក ខេត្ត និងប្រទេសរបស់យើង គឺបានដោយសារការលះ បង់យោធិនយើងគ្រប់ជំនាន់។

ការលះបង់របស់ងទ័ពគ្រប់ជំនាន់ គ្រប់ភាគីទាំងអស់ សុទ្ធតែបានចូលរួម ក្នុងការការរំដោះជាតិ ការការពារជាតិ ការថែរក្សាសុខសន្តិភាព និងអ្វីៗដែលយើង មានសព្វថ្ងៃនេះ សម្រាប់កូនចៅ យើងជំនាន់ក្រោយ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ឥឡូវយើងបាន សេចក្តីសុខហើយ ប៉ុន្តែសេចក្តីសុខអាចមាន និរន្តរភាពដែរឬទេ បើសិនជា កងកម្លាំងប្រដាប់អាវុធ មិនបានត្រៀមលក្ខណៈ ក្នុងការថែរក្សាទេនោះ? សង្គ្រាមផ្ទៃក្នុងបានចប់ហើយ ក្រោមគោល នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ការឈ្លោះគ្នារវាងខ្មែរ និងខ្មែរបានចប់ហើយ ប៉ុន្តែការការពារជាតិ ការការពារបូរណភាព ទឹកដីគ្រប់ទិសទាំងអស់ ការការពារសន្តិសុខផ្ទៃក្នុង ការការពារវិច្ឆេទកម្ម ប្រឆាំងភារវកម្ម មិនចប់ទេ ភារកិច្ចរបស់យើងត្រូវធ្វើបន្តទៅទៀត ការការពារបូរណភាព ទឹកដីការផ្ទេរភារកិច្ចពីជំនាន់មួយ ទៅជំនាន់មួយយើងត្រូវតែធ្វើ។

បើតាមលោក ហ៊ុន ម៉ាណែត ការងារស្នូលរបស់កង យោធពលខេមរភូមិន្ទ គឺត្រៀមលក្ខណៈការពារ ជាតិរបស់យើង។

ហេតុដូច្នេះសូមឲ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនាព្រះមហាក្សត្រ ប្ដេជ្ញាការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ ដែលចេញពីការបោះឆ្នោត។

បន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវអនុសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ បទបញ្ជារបស់អគ្គបញ្ជាការ បទបញ្ជារបស់កងទ័ព ឲ្យបានខ្ជាប់ខ្ជួន ការពារអធិបតេយ្យភាពប្រទេសជាតិ ការពារសុខសន្តិភាពស្ថិរភាព ទប់ស្កាត់ឲ្យទាន់ពេលវេលា ចំពោះបក្សពួក ដែលបង្កចលនា បំពុលសភាពការណ៍សង្គម ជាពិសេសរំលោភរដ្ឋធម្មនុញ្ញ បំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គម។

បង្កើនការយកចិត្ត ទុកដាក់ទទួលខុសត្រូវ និងភាពជាគំរូ ក្នុងការបំពេញការងារ ឲ្យបានជោគជ័យ និងបង្កើនការយក ចិត្តទុកដាក់រៀនសូត្រ ការស្វែងយល់ការរីក ចម្រើនរបស់ប្រទេសជាតិ និងប្រឆាំងដាច់ខាត ចំពោះឧបាយកលបោកប្រាស់ របស់ពួកអគតិឃុបឃិត ជាមួយបរទេសលូក ដៃជ្រៀតជ្រែក នយោបាយក្នុងស្រុក៕

ដកស្រង់ពី៖ Fresh News