Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្ងៃនេះប្រកាសចូលកាន់តំណែងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈថ្មីខេត្តព្រះវិហារ, លោក នៅ ចាន់គង់ ជំនួសលោក នៅ សកុណា ដែលត្រូវចូលនិវត្តន៍

  • បោះពុម្ព

(ព្រះវិហារ)៖ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ថ្មីខេត្តព្រះវិហារ ត្រូវបានប្រកាសចូលកាន់តំណែង នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយលោក នៅ ចាន់គង់ ជំនួសលោក នៅ សកុណា ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍។

ពិធីប្រកាសតែងតាំង ប្រធានមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈ ថ្មីខេត្តព្រះវិហារ ត្រូវបានប្រារព្វធ្វើឡើង ក្រោមវត្តមានលោក ឃឹម សារិទ្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រី ព្រមទាំងមានការ អញ្ជើញចូលរួមពី សំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ជាច្រើនរូបទៀតផងដែរ។

សូមបញ្ជាក់ថា លោក នៅ ចាន់គង់ ដែលត្រូវប្រកាសចូល កាន់តំណែងជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ថ្មីខេត្តព្រះវិហារនៅពេលនេះ គឺជាអតីតអនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដោយឡែកលោក នៅ សកុណា ដែលជាប្រធានមន្ទីរ ចាស់ត្រូវបានចូលនិវត្តន៍ហើយ៕

ដកស្រង់ពី៖ Fresh News