Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយបោះឆ្នោត! មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឡូវ​ ហ៊ឹង ចុះថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានស្រុកស្រីសន្ធរ

  • បោះពុម្ព

(កំពង់ចាម)៖ ប្រធានក្រុមការងារចុះ ជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោក ឡូវ ហ៊ឺង និងលោកស្រី ណាល់ សុខអៀន បានអញ្ជើញចូលរួមអបអរសាទរ និងថ្លែងអំណរគុណ ជូនចំពោះសមាជិកក្រុមការងារ និងប្រជាពលរដ្ឋ ក្នុងភូមិជន្លាត់ដៃ ដែលបានខិត ខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងទាំងមុនពេល និងអំឡុងពេលយុទ្ធនា ការឃោសនាបោះឆ្នោត ធ្វើឲ្យសម្រេចទទួល បានលទ្ធផលជោគជ័យ យ៉ាងល្អប្រសើរ។

ការចុះថ្លែងអំណរគុណ របស់មន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា ឃុំទងត្រឡាចរូបនេះ ធ្វើឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តជន្លាត់ដៃ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

តំណាងប្រជាពលរដ្ឋបាន ថ្លែងអំណរគុណចំពោះឧកញ៉ា ជា លាងហុង និងឧកញ៉ា ឡូវ សុនសាន ដែលតែងតែជួយដោះស្រាយ និងឧបត្ថម្ភរាល់ការ ខ្វះខាតទាំងឡាយ ឧបត្ថម្ភគ្រួសារដែល ជីវភាពទីទ័លក្រ ឧបត្ថម្ភលោកតា លោកយាយ ព្រះសង្ឈ និងក្មួយៗសិស្សានុសិស្ស នៅក្នុងឃុំទងត្រឡាច។ លោក ឡូវ ហ៊ឺង បាននាំសារថ្លែងអំណរគុណរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្

តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជន។

លើសពីនេះ សម្តេចសូមជូនពរប្រជា ពលរដ្ឋឲ្យជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។ លោកបានសំណូមពរ ប្រជាពលរដ្ឋ រួមគ្នាថែររក្សាសុខសន្តិភាព និងការអភិវឌ្ឍ រួមគ្នាថែររក្សានូវសមិទ្ធិ ផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូន ឲ្យបានគង់វង្ស សម្រាប់ទុកបន្តដល់ កូនចៅជំនាន់ក្រោយៗទៀត។

បើតាមមន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជារូបនេះ មន្រ្តីរាជការត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈ ឲ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រួមគ្នាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនុវត្តឲ្យបាននូវគោល នយោបាយរបស់ រាជរដ្ឋាភិបាលស្តីពីភូមិ ឃុំមានសុវត្ថិភាព និងចៀសផុតអំពីការ ប្រើប្រាស់គ្រឿងញៀន បងតូច បងធំ និងក្រុមក្មេងទំនើង។

នាថ្ងៃដដែល ប្រធានក្រុមការងារ ចុះជួយឃុំទងត្រឡាច បានពិនិត្យវាយតម្លៃការ សាងសង់របង និងក្លោងទ្វារសាលា ឃុំទងត្រឡាច ដែលលោក ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាផ្ទាល់ ខ្លួនកសាងជូនឃុំទងត្រឡាចផងដែរ៕

 

ដកស្រង់ពី៖ Fresh News