Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជារៀបចំសន្និសីទអន្ដរជាតិ ស្ដីពី «ព្រះពុទ្ធសាសនានៅអាស៊ីអាគ្នេយ៍» ដើម្បីអប់រំពុទ្ធបរិស័ទធ្វើអំពើល្អ តាមគន្លងព្រះពុទ្ធសាសនា

  • បោះពុម្ព

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសន្និសីទអន្តរជាតិ ស្តីពី «ព្រះពុទ្ឋសាសនានៅអាស៊ីអាគ្នេយ៍» នៅសណ្ឋាគារភ្នំពេញ។

សន្និសីទនេះ ក៏មានការយាង និមន្ត និងអញ្ជើញចូលរួមវាគ្មិន មកពីបណ្តាប្រទេសអាស៊ាន ឥណ្ឌា អាស៊ីខាងត្បូង អាស៊ីបូព៌ា អន្តរភ្ញៀវជាតិ និងភ្ញៀវជាតិជាច្រើនរយអង្គ/នាក់។

ស្ថិតក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានថ្លែងអំណរអរគុណដល់ ពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ និងស្ថានទូតឥណ្ឌាប្រចាំ នៅកម្ពុជា និងក្រុមប្រឹក្សា ទំនាក់ទំនងវប្បធម៌ឥណ្ឌា ដែលបានសហការគ្នារៀប ចំជាសន្និសីទអន្តរជាតិ លើប្រធានបទ «ព្រះពុទ្ឋសាសនានៅអាស៊ីអាគ្នេយ៍» នាពេលនេះ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា កត្តាទាំងអស់នេះអាចប្រព្រឹត្តទៅ និងរៀបចំបានក៏ដោយសារ ប្រទេសកម្ពុជា គឺជាប្រទេសមួយមានសន្តិភាព និងសន្តិសុខពេញលេញ ដែលជាកត្តានាំឲ្យ ប្រជាពុទ្ធបរិស័ទមានសិទ្ធិ និងឱកាសរៀបចំ នូវកម្មវិធីនេះឡើង ដោយមានគាំទ្រ ពីសំណាក់ស្ថានទូតឥណ្ឌា និងរាជរដ្ឋាភិបាលកម្ពុជា។ 

ក្នុងន័យនេះ ព្រះពុទ្ធនៅកម្ពុជាក៏ បានតួយ៉ាងសំខាន់ ក្នុងការជួយដល់រាជ រដ្ឋាភិបាលកម្ពុជាផងដែរ រួមមាន ការងារសង្គម ការងារមនុស្សធម៌ និងទំនាក់ទំនង រវាងព្រះពុទ្ធសាសនា នានានៅក្នុងតំបន់ និងនៅលើពិភពលោក។

ព្រះពុទ្ធសាសនា បានអប់រំឲ្យពុទ្ធបរិស័ទទាំងអស់ ធ្វើតែអំពើល្អជាកុសល អំពើបុណ្យ និងមិនកាប់សម្លាប់ គ្នាឡើយ ហេតុនេះយើងទាំង អស់ដែលកាន់ព្រះពុទ្ធសាសនា ត្រូវតែបន្តថែរក្សា និងប្រតិបត្តិឲ្យ កាន់តែប្រសើរឡើង បន្ថែមទៀត៕

ដកស្រង់ពី៖ Fresh News