បណ្តាញសង្គម

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ៖ ឥណទានពិសេសរបស់រដ្ឋាភិបាល ការពារតម្លៃស្រូវមិនឲ្យធ្លាក់ថ្លៃ យ៉ាងមានប្រសិទ្ធភាព

(ភ្នំពេញ)៖ លោក កៅ ថាច អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ (RDB) បានលើកឡើងពី ប្រសិទ្ធភាពនៃឥណទាន ពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលឥណទាននេះរក្សា បានតម្លៃស្រូវជូនពលរដ្ឋ។

លោក កៅ ថាច បានឲ្យដឹងថា កន្លងមកប្រជាពលរដ្ឋ មានការលំបាកច្រើន ក្នុងការរក្សាតម្លៃស្រូវ ដោយឈ្នួញតែងតែទម្លាក់ថ្លៃ ដោយមើលឃើញ ការលំបាកទាំងនេះ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទម្លាក់ឥណទានពិសេស ក្នុងការរក្សាតម្លៃស្រូវជូនពលរដ្ឋ។

ការទម្លាក់ឥណទានពិសេសនេះ ផ្តើមចេញពីមានបញ្ហាការធ្លាក់ចុះ នៃតម្លៃស្រូវសែនក្រអូប នៅខេត្តបាត់ដំបង កាលពីឆ្នាំ២០១៦។ លោកបានឲ្យដឹងថា ដំបូលឡើយរាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ទុនពិសេសនេះចំនួន២៧លានដុល្លារ ដែលក្នុងនោះមានថវិកាជាតិ ២០លានដុល្លារ, ថវិការបស់ធនាគារ RDB ចំនួន៧លានុដល្លារ ដើម្បីផ្ដល់ឥណទាន រយៈពេលខ្លីទៅកាន់ រោងម៉ាស៊ីនធំៗ ពោលផ្ដល់ទៅដល់រោងម៉ាស៊ីនណា ដែលមានសមត្ថភាពទិញស្រូវ របស់កសិកនោះមកទុកក្នុងឃ្លាំង។

ប៉ុន្តែដោយមិនទាន់គ្រប់គ្រាន់នោះ សម្ដេចតេជោ ហ៊ុន សែន បានទម្លាក់ឥណទានចំនួន ២៣លានដុល្លារទៀត សម្រាប់ជាទុនបង្វិល ដែលសរុបទាំងអស់ មានចំនួន៥០លានដុល្លារ សម្រាប់ផ្ដល់ឥណទាន ដល់រោងម៉ាស៊ីនកិនស្រូវ ដែលប្រមូលទិញ ស្រូវពីកសិករ។

លោកបានបន្ថែមទៀតថា ទនឹ្ទមនឹងការផ្ដល់ទុនពិសេស សម្ដេចតេជោ ហ៊ុន សែន បានបន្ដ ទម្លាក់ថវិកា១៥លាន ដុល្លារបន្ថែមទៀត សម្រាប់សាងសងឃ្លាំង និងឡសម្ងួត ដែលសាងសង់រួចរាល់នៅខេត្តបាត់ដំបង ហើយបានដាក់ឲ្យដំណើរ ការរួចហើយផងដែរ។

បន្ទាប់ពី១៥លានដុល្លារនេះ គិតថាមិនទាន់បានជួយគ្រប់គ្រាន់ សម្ដេចតេជោ បានបន្តសម្រេចទម្លាក់១៥ លានដុល្លារបន្ថែមទៀត ដើម្បីសាងសង ឃ្លាំងចំនួន៣តំបន់ បន្ថែមទៀតរួមមាន៖ កំពង់ធំ, ព្រៃវែង និងតំបន់ខេត្តតាកែវ និងបានដាក់ឲ្យប្រើប្រាស់ រួចរាល់ហើយ។

លោកបានបន្ដទៀតថា មកដល់ម៉ោងនេះ និយាយពីឥណទាន សរុបរបស់ធនាគារ RDB ដែលផ្ដល់លើវិស័យ ទាំងមូលរួមមាន១៤០លានដុល្លារ ក្នុងនោះ៦០ភាគរយនៃ ឥណទានផ្ដល់ទៅលើផ្នែកស្រូវ អង្ករ ហើយសម្រាប់ឥណទាន៥០លានដុល្លារ មកដល់ពេលនេះបាន បញ្ចេញចំនួន៤០លានដុល្លារ និងនៅសល់ប្រមាណ១០លានដុល្លារ សម្រាប់បន្ដដំណើរការទៅមុខទៀត។

ទឹកប្រាក់១០លានដុល្លារនេះ មិនអាចទប់ទល់គ្រប់គ្រាន់ឡើយ សម្រាប់រដូវកាល ប្រមូលផលស្រូវ ដែលនឹងចូលមកដល់ នៅពេលខាងមុខនេះ ប៉ុន្ដែយើងនៅមានដើមទុន ផ្សេងទៀតក្នុងការជួយ។

លោកបានបន្ថែមទៀតថា «យើងឃើញហើយថា រហូតមកដល់ម៉ោងនេះ ឥណទានដែលបានផ្ដល់ឲ្យ ហៅថាឥណទានកា តាលីករសម្រាប់ ធ្វើស្ថេរភាពរូបនី យកម្មនៃថ្លៃស្រូវ។ បច្ចុប្បន្នតម្លៃស្រូវ មានស្ថេរភាពល្អ ពីឆ្នាំ២០១៧-២០១៨នេះ សម្រាប់ស្រូវសែន ក្រអូបមានតម្លៃ១០៥០-១១៥០រៀលក្នុង ១គីឡូក្រាម ជាតម្លៃដ៏ល្អមួយ»៕

ដកស្រង់ពី៖ Fresh News