Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាងនាយឧត្តមសេនីយ៍ សៅ សុខា នាំយកថវិកាជិត៤០លានរៀល ទៅជូនក្រុមគ្រួសារសពមេបញ្ជាការរងកងអន្តរាគមន៍អាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណភាព

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រុមការងារកងរាជ អាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយរងខុទ្ទកាល័យកង រាជអាវុធហត្ថលើ ផ្ទៃប្រទេស និងជាអ្នកសម្រប សម្រួលមូលនិធិមហា គ្រួសារកងរាជអាវុធហត្ថ តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស នៅល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បាននាំយកថវិការបស់ មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ជិត៤០លានរៀល ទៅជូនក្រុមគ្រួសារ សពលោកវរសេនីយ៍ទោ ហុក ប៊ុនហុយ មេបញ្ជាការរងកង អន្តរាគមន៍កងរាជ អាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណភាព ក្នុងជន្មាយុ៥១ឆ្នាំ ដោយជួបឧបទ្ទ វហេតុលង់ទឹក។

លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី ក៏បានពាំនាំនូវការ សាកសួរសុខទុក្ខ និងរំលែកទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា ដល់គ្រួសារសព លោកវរសេនីយ៍ទោ ហុក ប៊ុនហុយ ថា បើទោះបីឋិតក្នុងកាលៈទេសៈ លំបាកយ៉ាងណា ក៏ដោយ កងរាជអាវុធហត្ថទូទាំងប្រទេស ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា គឺតែងតែយកចិត្តទុកដាក់ ជួយដល់បងប្អូន កងរាជអាវុធ ហត្ថទាំងអស់ នៅពេលដែលជួបទុក្ខលំបាក ដូចជា ពេលនេះជាដើមដោយ មិនប្រកាន់លើលក្ខខណ្ ឌណាមួយឡើយ។

ក្នុងឱកាសផងនោះដែរ លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានគូសបញ្ជាក់ ឲ្យដឹងផងដែរថា មូលនិធិមហាគ្រួសារកង រាជអាវុធហត្ថនេះ គឺត្រូវបានធ្វើឡើង ក្រោមគំនិតផ្តួចផ្តើម របស់នាយឧត្តមសេនីយ៍ សៅ សុខា និងការតាមដានយក ចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន បានសបញ្ជាក់ឲ្យឃើញ អំពីស្មារតីសាមគ្គីភាព ក្នុងនាមមហាគ្រួសារ កងរាជអាវុធហត្ថ ដោយការជួយយកអាសារ ជួយគ្នាទៅវិញទៅមក នៅពេលដែលជួបទុក្ខលំបាក បើទោះបីជាឋិត ក្នុងកាលៈទេសៈលំបាកយ៉ាង ណាក៏ដោយ។

លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានបន្តឲ្យដឹងបន្ថែមទៀតថា បច្ច័យមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ជិត៤០លានរៀលនេះ ត្រូវបានលោកស្រី លឹម ឆេងលាង ដែលត្រូវជាភរិយានៃសព និងក្រុមគ្រួសារនឹង នាំយកថវិកាទាំងអស់ នោះ ទៅបរិច្ចាគជូន មន្ទីរពេទ្រគន្ធបុប្ពាដែល ជាបណ្តាំរបស់វរសេនីយ៍ទោ ហុក ប៊ុនហុយ នៅពេលដែល លោកនៅមានជីវិត៕

ដកស្រង់ពី៖  Fresh News