Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដីព្រៃលិចទឹក៤៥ហិកតា នៅខេត្តកោះកុង ត្រូវក្រុមជនល្មើសកាប់ទន្រ្ទានយក, អាជ្ញាធរ និងមន្រ្តីបរិស្ថានចុះបង្ក្រាបភ្លាមៗ

  • បោះពុម្ព

(កោះកុង)៖ ដីមានហាងឆេងខ្ពស់ ធ្វើឲ្យជនល្មើសមួយចំនួន គិតផលប្រយោជន៍ដោយ មិនគិតពីការអភិរក្ស ព្រៃធម្មជាតិ ដែលជាដែនជម្រក សត្វព្រៃនោះទេ បែរជានាំគ្នាកាប់បំផ្លាញ ទន្រ្ទានយកធ្វើជាកម្ម សិទ្ធិផ្ទាល់ខ្លួនទៅវិញ។

រដ្ឋបាលស្រុកបូទុកសាគរ ខេត្តកោះកុង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា នៅភូមិអណ្តូងទឹក ឃុំអណ្តីងទឹក មន្រ្តីបានចុះពិនិត្យទីតាំង ការកាប់ទន្រ្ទានដីព្រៃ នៅចំណុចកោះចាក ប្រមាណ៤៥ហិកតា ក្រោមការដឹកនាំរបស់លោក ម៉ាស សុជា អភិបាលរងស្រុក និងជាប្រធានក្រុមការងារ ព្រមទាំងមានការចូលរួម អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងមន្រ្តីបរិស្ថាន សរុបចំនួន១៤នាក់។

ការចុះបង្រ្កាប នៃការទន្ទ្រានដីព្រៃលិចទឹកនេះ លោក ម៉ម ផល្លា ប្រធានមន្ទីរបរិស្ថាន បានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌ មានមានការកាប់ទន្រ្ទានព្រៃលិចទឹក ដែលជាដែនជំរកសត្វ និងមច្ឆាជាតិភ្លាម មន្ត្រីបរិស្ថាន បានសហការជាមួយអាជ្ញាធរ ចុះបង្រ្កាបតែម្តង ហើយធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានម្នាក់ រួចកសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បី វិនិច្ឆ័យទៅតាមផ្លូវច្បាប់។

លោក អន វិរៈ អភិបាលរងខេត្តកោះកុង បាននិយាយយ៉ាងខ្លីថា ជនសង្ស័យត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន រួចបញ្ជូនទៅតុលាការ ហើយដីដែលជនសង្ស័យ កាប់ទន្ទ្រានយកនោះ ត្រូវរឹបអូសទុកជា សម្បត្តិរដ្ឋវិញ។

ប្រជាពលរដ្ឋបាននិយាយថា បើខ្មោចស្រុកមិនបើកដៃ ខ្មោចព្រៃមិនហ៑ានដែរ។ បើមិនមានភ្លើងខៀវ ពីអ្នកមានលុយ ឬអ្នកអំណាចក៏ជន ល្មើសទាំងនោះមិនហ៊ានដែរ ហើយការកាប់ទន្រ្ទានក៏មិន មែន១អាទិត្យបាន សម្រេចរហូត៤៥ហិកតាដែរ។

បើតាមប្រជាពលរដ្ឋ តាំងពីដីមានហាងឆេងខ្ពស់មក ការកាប់ទន្រ្ទានយកដី ព្រៃរបស់ហាក់បីដូចជា មានច្រើនទីតាំង ផងដែរ ហើយការកាប់ទន្រ្ទាន ដីព្រៃជារបស់រដ្ឋនេះ បើមិនមានអ្នកនៅ ពីក្រោយខ្នង ក៏ប្រជាពលរដ្ឋធម្មតា មិនហ៑ានដែរ គឺត្រូវប្រឈមនឹងច្បាប់៕

ដកស្រង់ពី៖ Fresh News