Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាងរាស្ដ្រទាំង១២៥រូប នីតិកាលទី៦ នឹងចូលធ្វើសច្ចាប្រណិធាន ក្នុងព្រះបរមរាជវាំង នៅរសៀលនេះ

  • បោះពុម្ព

(ភ្នំពេញ)៖ តំណាងរាស្ដ្រទាំង១២៥រូប សម្រាប់នីតិកាលទី៦ ដែលទើបនឹងត្រូវរដ្ ឋសភាផ្តល់សុពលភាព ក្នុងកិច្ចប្រជុំលើកទី១ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នឹងចូលសច្ចាប្រណិធាន នៅវេលាម៉ោង៤រសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងព្រះ ទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង។

មុនធ្វើដំណើរទៅកាន់ ព្រះបរមរាជវាំង តំណាងរាស្ដ្រទាំង១២៥រូប នឹងអញ្ជើញមកជួប ជុំគ្នានៅវិមានរដ្ឋសភា វេលាម៉ោង០២៖៣០នាទី ដើម្បីធ្វើដំណើរ តាមរថយន្ដរួម។

ពិធីសច្ចាប្រណិធាន នឹងធ្វើឡើងក្រោមព្រះរាជា ធិបតីដ៏ខ្ពង់ខ្ពស់របស់  ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំងសម្តេចព្រះមហា សង្ឃរាជធិបតីទាំងពីរគណៈ។

ក្នុងនោះសម្តេចព្រះអគ្គ មហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃ រាជនៃព្រះរាជាណាចក្រកម្ពុជា នឹងអានខ្លឹមសារសច្ចាប្រណិធាន ហើយសមាជិក រដ្ឋសភានីតិកាលទី៦ នឹងត្រូវប្រតិបត្តិសូត្រតាម។

នៅពេលសូត្រសច្ចា ប្រណិធានចប់ បារគូបន្លឺស័ង្ខជ័យ ក្រោយមកសមាជិក សមាជិកា នៃរដ្ឋសភានីតិកាលទី៦ អញ្ជើញទទួលទាន ទឹកពិភ័ទ្ទសច្ចា។ សម្រាប់គ្រឿងទ្រង់-សម្លៀកបំពាក់ក្នុងព្រះរាជ ពិធីសច្ចាប្រណិធាននេះ គឺព្រះករុណានឹងព្រះ ពស្ត្រចងក្បិនពណ៌តាម ថ្ងៃព្រះភូសា កុតពណ៌ស។

រីឯសមាជិការដ្ឋសភា (ស្ត្រី) អាវប៉ាក់ពណ៌ស-សំពត់ចងក្បិនពណ៌ស៊ីលៀប-ក្រមាពានាពណ៌ស៊ីនួនខ្លី។

រីឯសមាជិករដ្ឋសភា (បុរស) អាវកុតពណ៌ស-សំពត់ចងក្បិន ពណ៌ស៊ីលៀប-ស្រោមជើងវែងខ្មៅ និងស្បែកជើងពណ៌ខ្មៅ។

បន្ទាប់ពីធ្វើពិធីសច្ចា ប្រណិធានរួចរាល់ហើយនោះ តំណាងរាស្ត្រទាំង ១២៥រូប នឹងចាប់ផ្តើមដំណើរការ របស់ខ្លួននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ស្អែកនេះ ដោយនឹងមានការ ជ្រើសរើសប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈ កម្មការទាំង១០ និងការបោះឆ្នោតផ្តល់ សេចក្តីទុកចិត្តចំពោះក្បាល ម៉ាស៊ីនដឹកនាំរាជ រដ្ឋាភិបាលផងដែរ។

សូមជម្រាបថា នៅព្រឹកមិញនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងជាព្រះរាជាធិបតី ក្នុងពិធីបើកសម័យប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទី៦ ជាមួយនឹងការបង្ហាញ វត្តមានតំណាងរាស្ត្រ ជាប់ឆ្នោតទាំង១២៥រូប។

ការបើកសម័យប្រជុំលើកដំបូងនេះ ក៏មានការអញ្ជើញ ចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបណ្តា ប្រទេសនានាប្រចាំ នៅកម្ពុជាផងដែរ។

បន្ទាប់ពីពិធីបើកសម័យ ប្រជុំដំបូងរួចរាល់ ពិធីបើកសម័យប្រជុំលើកទី១ ក៏បានចាប់ផ្តើមការងារ របស់ខ្លួនផងដែរ ក្រោមអធិបតីភាពលោក ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពល ភាពនៃអាណត្តិរបស់ សមាជិកនីមួយៗ និងការអនុម័តបទ បញ្ជាផ្ទៃក្នុងរបស់ រដ្ឋសភានីតិកាលទី៦៕

ដកស្រង់ពី៖ Fresh News