Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកសណ្ឋាន​ប្រជាការពារ​​២០​សម្រាប់​ និង​វិទ្យុ​ទាក់ទង​៨គ្រឿង ត្រូវ​បាន​បំពាក់​ជូន​ប្រជាការពារ​ចំនួន​០២ភូមិ​ នៅឃុំបន្ទាយ​ស្ទោង​ ខេត្ត​កំពង់ធំ​

  • បោះពុម្ព

(កំពង់ធំ)៖ ដោយមិនគិតពីការនឿយហត់ ក្នុងការបម្រើដល់ប្រជា ពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជាពីការគិតគូរអំពី សន្តិសុខ សុវត្ថិភាពរបស់បងប្អូន, លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភឯកសណ្ឋាន ប្រជាការពារចំនួន២០សម្រាប់ និងវិទ្យុទាក់ទងដៃចំនួន៨ គ្រឿងបន្ថែមទៀត ជូនប្រជាការពារចំនួន០២ភូមិ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ទុកគ្រាន់បងប្អូនបានធ្វើ ការផ្លាស់ប្តូរ ក្នុងពេលបម្រើសេវា ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរៀងៗខ្លួន ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរដោយថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ, លោកអធិការរងនគរបាល ស្រុកស្ទោង ,នគរបាលរដ្ឋបាលប៉ុស្ តិ៍ឃុំបន្ទាយស្ទោង, អាជ្ញាធរ ភូមិ-ឃុំ និងសហការី អញ្ជើញទៅបំពាក់ឯក សណ្ឋានប្រជាការពារ និងវិទ្យុទាក់ទងដៃ ហើយពិធីនេះស្ថិត នៅវត្តពោធិរោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានប្រជាការពារ ចំនួន០២ភូមិ ចំនួន២០នាក់ គឺភូមិកុកគ្រួស ចំនួន០៨នាក់ និងភូមិស្លាករ ចំនួន១២ នាក់ ត្រូវបានបំពាក់ឯកសណ្ឋានជូន ជាលើកទី២ និងបានប្រគល់វិទ្យុ ទាក់ទងចំនួន០៨គ្រឿង សម្រាប់បំពេញភារកិច្ច បម្រើប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួន ស្របតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច។

ក្នុងឱកាសនេះដែរ បន្ទាប់ពីលោក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានធ្វើការផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច អំពីតួនាទីភារកិច្ច និងសិទ្ធរបស់ប្រ ជាការពាររួចរាល់ លោកក៏បានគោរពថ្លែង អំណរគុណដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោត បានច្រើនកុះករ ហើយបោះឆ្នោតគាំទ្រ សម្តេចតេជោ ហ៊ុន សែន ឲ្យបន្តដឹកនាំប្រទេសជាតិ រក្សាបានសន្តិភាព និងការអភិវឌ្ឍ ប្រទេសជាតិបន្តទៀត។ មានសម្តេចតេជោ ហ៊ុន សែន គឺមានសន្តិភាព និងការអភិវឌ្ឍ៕

ដកស្រង់ពី៖ Fresh News