បណ្តាញសង្គម

លោក ប៉ា សុជាតិវង្ស ត្រូវបានដំឡើងឋានៈជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា

(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឋានៈស្មើ ទេសរដ្ឋមន្ត្រី កាលពីអាណត្តិទី៥ ត្រូវបានដំឡើងឋានៈ ជាប្រធានគណៈកម្មាការទី១ នៃរដ្ឋសភាអាណត្តិទី៦នេះ។

នេះបើយោងតាមបញ្ជី សមាសភាពរបស់រាជរដ្ឋា ភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។

លោក ប៉ា សុជាតិវង្ស កើតនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៥៧។ លោកជាអតីតអភិបាល រាជធានីភ្នំពេញ ចូលកាន់តំណែង កាលពីឧសភា ឆ្នាំ២០១៣ ដល់ខែមិថុនា ឆ្នាំ២០១៧៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ដកស្រង់ពី៖ Fresh News