បណ្តាញសង្គម

ប្រមុខរាជរដ្ឋាភិបាលថ្មី ប្ដេជ្ញាអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយសំខាន់ៗ សម្រាប់វឌ្ឍនភាពកម្ពុជា

(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំសភារៀប ចំក្បាលម៉ាស៊ីនដឹកនាំថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលអាណត្តិថ្មី បានបង្ហាញនូវកម្មវិធី នយោបាយពិសេសៗ និងប្ដេជ្ញាអនុវត្តកម្មវិធី នយោបាយទាំងនោះ ឱ្យបានជោគជ័យ សំដៅបន្តដំណើរការដឹកនាំ ប្រទេសកម្ពុជាឱ្យ រីកចម្រើនទៅមុខទៀត។

ក្នុងនាមប្រមុខរាជរដ្ឋា ភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា សម្ដេចបានប្ដេជ្ញាចំពោះជន រួមជាតិនៅទូទាំងប្រទេសថា នឹងខិតខំដឹកនាំស្ថាប័ន នីតិប្រតិបត្តិ ធានាអនុវត្តឱ្ យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ដែលកម្មវិធីនយោបាយទាំងនោះ រួមមាន៖

១៖ ធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពភូមិ-ឃុំ សម្រាប់ការរស់នៅរបស់ ប្រជាជនប្រកបដោយសុខក្សេមក្សាន្ត ព្រមទាំងការការពារ ឯករាជ្យ និងបូរណភាពទឹកដី មិនឱ្យកម្លាំងណា មករំលោភបំពាន និងបំផ្លាញបានឡើយ។

២៖ ធានាបន្តពង្រឹងការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ ដែលផ្ដល់អាទិភាពលើការ កែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ ព្រមទាំងការ បង្កើតប្រសិទ្ធភាព និងលើកកម្ពស់គុណ ភាពសេវាសាធារណៈ ការពង្រឹងបរិស្ថាន ម៉ាក្រូសេដ្ឋកិច្ច ដែលមានស្ថិរភាព រឹងមាំធន់នឹងវិបត្តិ និងទ្រទ្រង់ដល់កំណើន ខ្ពស់ប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌។

បន្តផ្ដល់អាទិភាពខ្ពស់ ទៅលើការវិនិយោគ លើមូលធនមនុស្ស។ លើកកម្ពស់ និងបង្កើនការវិនិយោគ ទាំងការវិនិយោគសាធារណៈ និងការវិនិយោគឯកជន លើប្រព័ន្ធហេដ្ឋារចនាសម្ពន្ធចាំបាច់នានា ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីបង្កើនភាពទាក់ទាញ និងគាំទ្រដល់សកម្មភាព សេដ្ឋកិច្ច ក៏ដូចជាបម្រើដល់ សេចក្ដីត្រូវការគ្រប់ ផ្នែករបស់ប្រជាជន។

ពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុ ពិសេសការផ្ដល់សេវាហិរញ្ញវត្ថុខ្នាតតូច និងមធ្យម ព្រមទាំងសេវាឥណទានជនបទ សម្រាប់សហគ្រាសធន់តូច និងធន់មធ្យម និងសម្រាប់ប្រជាពលរដ្ ឋដែលមានចំណូលទាប ក្នុងអត្រាការប្រាក់ ទាបសមរម្យ។ល។

៣៖ ធានាដល់ការជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន តាមរយៈការផ្ដល់ជូនដ ល់ស្រទាប់យុវជន និងការអប់រំ ការបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈប្រកប ដោយគុណភាព ព្រមជាមួយនឹងឱកាស ទទួលបានការងារធ្វើ។

ជួយកសិករក្នុង ការពង្រីកផលិតកម្ម និងការរកទីផ្សារលក់ កសិផលដោយតម្លៃសមរម្យ។ បន្តដំឡើងប្រាក់ឈ្នួល ប្រាក់អត្ថប្រយោជន៍ ផ្សេងទៀត ព្រមជាមួយនឹងការ កែលម្អលក្ខខណ្ឌការងារ និងការពារអាជីព ជូនកម្មករនិយោជិត ការបន្តដំឡើងប្រាក់ សោធននិវត្តជូនមន្ត្រី សាធារណៈគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និងអតីតយុទ្ធជន។

ពង្រឹងបណ្ដាញផ្គត់ផ្គង់ និងការបញ្ចុះថ្លៃអគ្គិសនី ក៏ដូចជាការខិតខំបញ្ចុះថ្លៃសិក្សា ពិសេសនៅតំបន់ជនបទ។

៤៖ ធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការ រស់នៅរបស់ប្រជាជន ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធ គាំទ្រសង្គម និងរបបសន្តិសង្គម ប្រកបដោយប្រសិទ្ធភាព ចីរភាពផ្ដល់ជូនប្រជាជនគ្រប់រូប ពិសេសជនក្រីក្រ និងក្រុមជនងាយរង គ្រោះពីហានិភ័យនានា។

សម្ដេចតេជោ ហ៊ុន សែន បានបន្តប្ដេជ្ញាចំពោះជន រួមជាតិនៅទូទាំងប្រទេសថា សម្ដេចនឹងខិតខំដឹកនាំស្ថាប័ន នីតិប្រតិបត្តិ ធានាអនុវត្តឱ្យបាន សម្រេចជោគជ័យនូវ កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ដែលជាការសន្យារបស់ គណបក្សប្រជាជនកម្ពុជា ចំពោះប្រជាពលរដ្ឋនៅ មុនការបោះឆ្នោត ពិសេសផ្ដល់ការយកចិត្ត ទុកដាក់លើវិធានការជាក់ស្ដែង ដែលត្រូវដាក់ឱ្យ អនុវត្តនៅឆ្នាំ២០១៩ រួមមាន៖

១៖ បន្តដំឡើងប្រាក់ឈ្នួល ជូនកម្មករនិយោជិត និងរៀបចំបើកប្រាក់ឈ្នួល ពលកម្មក្នុងរយៈពេល២សប្ដាហ៍ម្ដង។

២៖ បន្តបង្កើនបៀវត្ស និងប្រាក់សោធននិវត្តជូន មន្ត្រីរាជការគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និងអតីតយុទ្ធជន និងរៀបចំបើកបៀវត្ស និងប្រាក់សោធន និវត្តតាមប្រព័ន្ធធនាគារ ក្នុងរយៈពេល២សប្ដាហ៍ម្ដង។

៣៖ បញ្ចុះថ្លៃអគ្គិសនីតាម កម្មវិធីនៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។ ៤៖ ដាក់ឱ្យអនុវត្តនូវ កម្មវិធីគាំពារសង្គម ជាអាទិភាពមួយ ចំនួនរួមមាន៖ កម្មវិធីឧបត្ថម្ភស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សម្រាប់គ្រួសារក្រីក្រ, របបហានិភ័យការងារ របស់មន្ត្រីសាធារណៈ, របបសោធននិវត្ត សម្រាប់កម្មករនិយោជិត។

សូមជម្រាបថា សមាសភាពក្បាល ម៉ាស៊ីនដឹកនាំរដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាល នីតិកាលទី៦ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុម័តចប់ រួចរាល់នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨៕

ដកស្រង់ពី៖ Fresh News