Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមាគមអ្នកលក់ឱសថកម្ពុជា ប្រកាសចុះបញ្ជីក្រុមហ៊ុនអអេហ្វ៣វើលដ៍ខេមបូឌា ជាសមាជិកពេញសិទ្ធិ

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រោយដំណើរការការងារ ផ្តោតវិស័យសុខាភិបាល ប្រកបដោយភាពជោគជ័យ ជាបន្តបន្ទាប់រួចមក សមាគមអ្នកលក់ ឱសថកម្ពុជា បានសម្រេចចុះ បញ្ជីក្រុមហ៊ុនអអេហ្វ៣វើលដ៍ ខេមបូឌា ជាសមាជិកពេញសិទ្ធិ និងបានប្រកាស យ៉ាងឱឡារិកក្នុងពិធី «អរគុណអអេហ្វ៣វើល និងសម្ពោធក្រុមហ៊ុន ជាផ្លូវការ» នារាត្រីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅកោះពេជ្រ។

ពិធីសម្ពោធក្រុមហ៊ុន អេហ្វ៣វើលជាផ្លូវការនេះ ត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ និងលោកស្រី ដែលមានការចូលរួមពីលោក ដាតូ.... និងលោកស្រី, លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុនអអេហ្វ៣វើលដ៍ ខេមបូឌា និងលោកស្រី ព្រមទាំងវត្តមានភ្ញៀវជាតិ-អន្តរជាតិជាច្រើន ពាន់នាក់មកពីប្រទេសម៉ាឡេស៊ី វៀតណាម ឡាវជាដើម។

ក្នុងឱកាសនោះ លោកបណ្ឌិត ឡី សុភាព ប្រធាននាយកប្រតិបត្តិនៃ សមាគមសហព័ន្ធវិនិយោគិន និងជាប្រធានសមាគម អ្នកលក់ឱសថកម្ពុជា បានឡើងអាន សេចក្ដីសម្រេចស្ដីពី ការចុះឈ្មោះក្នុងបញ្ ជីក្រុមហ៊ុនអអេហ្វ៣វើលដ៍ ខេមបូឌា ជាសមាជិកពេញសិទ្ធិរបស់សមាគម អ្នកលក់ឱសថកម្ពុជា។

នៅក្នុងប្រការ២ នៃសេចក្ដីសម្រេចនេះបានបញ្ជាក់ថា «ក្រុមហ៊ុនអអេហ្វវើលដ៍ (ខេមបូឌា) ឯ.ក ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត នានាជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា និងលក្ខន្តិកៈរបស់សមាគម អ្នកលក់ឱសថកម្ពុជា ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ»។

ក្រោយពីបង្ហាញសេចក្ដី សម្រេចនេះហើយ លោកបណ្ឌិត ឡី សុភាព ក៏បានប្រគល់នូវវិញ្ញាបនបត្រ និងពានរង្វាន់បុគ្គល មានស្នាដៃឆ្នើមដល់លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុនអអេហ្វ៣វើលដ៍ ខេមបូឌាផងដែរ ដែលលោកបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ស្មារតី ធនធាន និងថវិកាផ្ទាល់ខ្លួន រួមចំណែកក្នុងការបម្រើសេវា សុខាភិបាលជូនប្រជាពលរដ្ឋកម្ពុជា។

សូមជម្រាបថា សមាគមអ្នកលក់ឱសថកម្ពុជា ក្រោមការដឹកនាំរបស់លោកបណ្ឌិត ឡី សុភាព បានប្រឹងប្រែងបំពេញកិច្ចការយ៉ាងច្រើន ក្នុងការរួមចំណែកជាមួយ រាជរដ្ឋាភិបាល លើកកម្ពស់វិស័យ សុខាភិបាលនៅកម្ពុជា ដោយសមាគមបានចូលរួម ផ្សព្វផ្សាយពីច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងសុខាភិ បាលយ៉ាងផុសផុល រៀបចំសិក្ខាសាលា បណ្ដុះបណ្ដាលជាបន្តបន្ទាប់ ចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការទប់ស្កាត់ផលិតផលក្លែងក្លាយ ប៉ះពាល់សុខភាព គ្មានច្បាប់អនុញ្ញាតជាដើម ថែមទាំងខិតខំកៀរគរ និងផ្ដល់ឱកាសដល់ម្ចាស់ឱសថស្ថាន គ្លីនិក អាជីវករ ឧស្សាហករ សិប្បករ ក៏ដូចជាយុវជន ឱ្យទទួលបាននូវការសិក្សា បង្កើនចំណេះដឹងពាក់ព័ន្ធ វិស័យសុខាភិបាល និងការហាមឃាត់នានា ដែលមានចែងក្នុងច្បាប់។

លើសពីនេះទៀត សមាគមអ្នកលក់ឱសថកម្ពុជា ក៏តែងតែអំពាវនាវជារឿយៗ និងលើកទឹកចិត្តគាំទ្រយ៉ាង ពេញទំហឹងដល់អាជីវករ ម្ចាស់ឱសថស្ថាន គ្លីនិក អាជីវករ ឧស្សាហករ សិប្បករ និងប្រជាពលរដ្ឋ សូមធ្វើការជួញដូរ និងប្រើប្រាស់តែឱសថ និងផលិតផលសុខភាព ណាដែលស្របទៅនឹងច្បាប់ មានការចុះបញ្ជីត្រឹមត្រូវ មានកាលបរិច្ឆេទផលិតត្រឹមត្រូវ មានប្រភពច្បាស់លាស់ផងដែរ ដើម្បីចូលរួមចំណែកឱ្យបានខ្លាំងក្លា ក្នុងការលើកកម្ពស់វិស័យ សុខាភិបាលនៅកម្ពុជា។

ជាក់ស្ដែង ដូចជាការនាំចូលផលិតផល សុខភាពរបស់ក្រុមហ៊ុន អអេហ្វវើលដ៍មួយនេះ ក៏ជាការរួមចំណែកធ្វើឱ្យ សុខមាលភាពរបស់ប្រជាពល រដ្ឋនៅកម្ពុជា កាន់មានភាពល្អប្រសើរផងដែរ ពីព្រោះផលិតទាំងនេះទទួល បានការពេញនិយមយ៉ាងខ្លាំង នៅប្រទេសជាច្រើន ជុំវិញពិភពលោក។

វាជាប្រភេទឱសថព្យាបាលជំងឺ បំប៉នសុខភាព និងជួយបង្កើនសម្រស់ទៀតផង, នេះបើតាមការបញ្ជាក់របស់លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន អអេហ្វ៣វើលដ៍ ខេមបូឌា៕

ដកាស្រង់ពី៖ fresh News