Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វិនិយោគិនចិនប្រាប់សម្តេច ហេង សំរិន ថាកម្ពុជាគឺជាគោលដៅអាទិភាពមួយ ក្នុងបណ្តាគោលដៅអាទិភាពផ្សេងៗ សម្រាប់វិនិយោគ

  • បោះពុម្ព

(ភ្នំពេញ)៖ លោក កឺ ឈួនបាវ (Mr.Ge Chuanbao) នាយកប្រតិបត្តិក្រុមហ៊ុន សៀងហៃគួស៊ីគ្រុប (Sang Hai Guo Zhou Group) របស់ចិន បានប្រាប់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាថា ប្រទេសកម្ពុជាគឺជាគោលដៅ អាទិភាពមួយដ៏សំខាន់ ក្នុងបណ្តាគោលដៅអាទិភាពផ្សេងៗ សម្រាប់ធ្វើការវិនិយោគ។

វិនិយោគិនចិនរូបនេះ បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្ដេច ហេង សំរិន បានអនុញ្ញាតឲ្យលោក ចូលជួបសម្តែងការគួរសម និងសវនាការ នៅវិមានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីជំនួបត្រូវបានបញ្ចប់ លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេច ហេង សំរិន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនស៊ាងហៃគួស៊ីគ្រុប បានបណ្តាក់ទុននៅ បណ្តាប្រទេសជាច្រើន រួមមានសិង្ហបុរី ប្រទេសថៃ និងប្រទេសផ្សេងៗ នៅក្នុងអាស៊ាននេះ ដែលមានទឹកប្រាក់ទំហំប្រមាណជា ១,៦ពាន់លានដុល្លារ ហើយការវិនិយោគរបស់ក្រុមហ៊ុន គឺស្ពាន ផ្លូវថ្នល់ លើវិស័យអចលនទ្រព្យ និងអគារពាណិជ្ជកម្ម។

លោក [នាយកប្រតិបត្តិក្រុមហ៊ុនស៊ាងហៃគួស៊ីគ្រុប] ចាត់ទុកថា កម្ពុជាជាគោលដៅអាទិភាពមួយ ក្នុងបណ្តាគោលដៅអាទិភាព ផ្សេងៗទៀតរបស់ក្រុមហ៊ុន ក្នុងការបន្តការវិនិយោគ»។

លោក កែវ ពិសិដ្ឋ បានថ្លែងបន្តថា លោក កឺ ឈួនបាវ បានសង្ឃឹមថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន សៀងហៃគួស៊ីគ្រុប នៅកម្ពុជា នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន និងបង្កើននូវការងារធ្វើ សម្រាប់ប្រជាជនកម្ពុជា។

ក្រៅពីនេះ ការវិនិយោគក្រុមហ៊ុនដ៏ធំមួយនេះ ក៏នឹងបង្កើននូវប្រាក់ចំណូល ដែលបានមកពីការយកពន្ធ ចូលមកក្នុងថវិកាជាតិរបស់ រាជរដ្ឋាភិបាលកម្ពុជាផងដែ។

លោក កែវ ពិសិដ្ឋ បានឲ្យដឹងទៀតថា នាយកប្រតិបត្តិក្រុមហ៊ុន សៀងហៃគួស៊ីគ្រុប ក៏បានសង្ឃឹមអំពីការវិនិយោគ របស់ក្រុមហ៊ុនលោក នឹងបានរួមវិភាគទានយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ លោកក៏បានស្នើ សុំការគាំទ្រពីសម្តេច ហេង សំរិន ចំពោះគម្រោងរបស់ លោកនៅកម្ពុជាផងដែរ។

សម្តេច ហេង សំរិន បានឯកភាពចំពោះលោកប្រធាន ប្រតិបត្តិរបស់ក្រុមហ៊ុន សៀងហៃគួស៊ីគ្រុប។ សម្តេចបន្តថា កម្ពុជា-ចិន ជាប្រទេសមិត្តជិតស្និទ្ធ ដែលមានទំនាក់ទំនង ជាមួយគ្នាយូរណាស់មកហើយ ដែលបច្ចុប្បន្នប្រទេសទាំងពីរ ក៏បានរក្សាទំនាក់ទំនងគ្នា កាន់តែមានភាពខ្លាំងឡើងៗ និងមានការជឿជាក់គ្នា ទៅវិញទៅមក ការគាំទ្រគ្នាទៅវិញ ទៅមកគ្រប់កាលៈទេសៈ។

សម្តេចប្រធានរដ្ឋសភាកម្ពុជា បានថ្លែងបន្តថា ប្រទេសកម្ពុជាបច្ចុប្បន្ន មានសុខសន្តិភាព និងស្ថិរភាពនយោបាយល្អប្រសើរ និងមានកំណើន ម៉ាក្រូសេដ្ឋកិច្ចល្អ។

សម្តេចបន្តទៀតថា ទិសដៅតែមួយគត់របស់កម្ពុជា ធ្វើយ៉ាងណាជំរុញសេដ្ឋកិច្ច ឲ្យមានការរីកចម្រើន ខ្លាំងក្លាបន្ថែមទៀត។

ទាំងរដ្ឋសភា ទាំងរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ ជំរុញការវិនិយោគផ្ទាល់ ពីបរទេសលើគ្រប់វិស័យ។ សម្តេចបានចាត់ទុកថា ការវិនិយោគផ្ទាល់ពីបរទេស មានសារសំខាន់ណាស់ក្នុង ការចូលរួមអភិវឌ្ឍកម្ពុជា ឲ្យបានការរីកចម្រើន ជាពិសេសប្រទេសចិន។

នាយកខុទ្ទកាល័យសម្តេច ហេង សំរិន បានបញ្ជាក់បន្ថែមថា «សម្តេចបានចាត់ទុកថា ប្រទេសចិនជាដៃគូវិនិយោគ ដ៏មានសក្តានុពល របស់កម្ពុជា ដែលបច្ចុប្បន្នទុន វិនិយោគចិននៅកម្ពុជា មានប្រមាណជា១៦ពាន់លានដុល្លារ...។

ក្រោមគំនិតផ្តួចផ្តើម ផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់សាធារណរដ្ឋប្រជាមានិតចិន ផ្សារភា្ជប់ជាមួយយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅអភិវឌ្ឍ សេដ្ឋកិច្ចរបស់កម្ពុជា បានជំរុញឲ្យមានលំហូរ ចូលច្រើន គឺការវិនិយោគ ចិននៅកម្ពុជា»៕

ដកស្រង់ពី៖   Fresh News