Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងាររបស់ខេត្តជាប់ព្រំដែនវៀតណាម

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារ ដែលកើតឡើង នាពេលកន្លងទៅរបស់ខេត្ត ជាប់ព្រំដែនប្រទេសវៀតណាម ដើម្បីរាយការណ៍ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះដឹកនាំដោយលោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដែលមានការចូលរួមពី អភិបាលខេត្ត ស្នងការខេត្តរបស់ប្រទេសកម្ពុជា ដែលជាប់ព្រំដែន ជាមួយប្រទេសវៀតណាម និងអ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក ប្រាក់ សំអឿន បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ដើម្បីក្ដាប់សភាពការណ៍ និងការវិវត្តន៍ថ្មីៗ នៅតាមបន្ទាត់ព្រំដែន របស់ខេត្តកម្ពុជា ដែលជាប់ព្រំដែន ប្រទេសវៀតណាម និងងាយស្រួលដើម្បីរាយ ការណ៍ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងសុំគោលការណ៍ដឹកនាំបន្ដទៀត លើបញ្ហាផ្សេងៗដែលបានកើតឡើង និងបញ្ហាអ្វីដែលអាចនឹងកើតឡើង។

បើតាមអគ្គនាយករដ្ឋបាល រហូតមកដល់ពេលនេះ កម្ពុជា-វៀតណាម បានធ្វើការបោះបង្គោល ព្រំដែនចំនួន៨៤ភាគរយ ដោយនៅសល់តែ១៤ភាគរយទៀត នឹងត្រូវអនុវត្តបន្ដទៀត។ ប៉ុន្ដែទោះជាយ៉ាងណា ការបោះបង្គោលព្រំដែននេះ នៅតែជាបញ្ហាស្មុគស្មាញ លើកត្តាភូមិសាស្ដ្រ៕

ដកស្រង់ពី៖ Fresh News