Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧកញ៉ា ទៀ វិចិត្រ ក្មួយបង្កើតសម្ដេចពិជ័យសេនា ទៀ បាញ់ អះអាងថា ត្រូវបានអ្នកមានអំណាចនៅភ្នំពេញ ប្លន់យកដីចំការ​១៤ហិចតា នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

  • បោះពុម្ព

(ភ្នំពេញ)៖ លោកឧកញ៉ា ទៀ វិចិត្រ ក្មួយប្រុសបង្កើត សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារ បានអះអាងថា មានអ្នកមានអំណាច នៅរាជធានីភ្នំពេញ បានទៅប្លន់យកដីចំការ របស់ខ្លួនជាង១៤ហិចតា នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ បានបង្ហោះសារនៅលើទំព័រ Facebook យ៉ាងដូច្នេះថា «ឥឡូវនេះខ្ញុំកំពុងរងគ្រោះដោយសារ អ្នកមានអំណាចនៅភ្នំពេញ មកប្លន់យកដីចំការ របស់ខ្ញុំហើយបងៗ! អស់អ្នករករឿង បែរជាមកប្លន់ដីគ្នាឯងទៅវិញ ចប់ កប់ អស់យោបល់»។

ក្រៅពីបង្ហោះសារឈឺចាប់ នៅលើបណ្ដាញសង្គមហើយនោះ លោកឧកញ៉ាបានប្រាប់ បន្ថែមមកកាន់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះថា «ពិតហើយ ត្រូវបានមានអ្នកអំណាច នៅរាជធានីភ្នំពេញ ប្លន់យកដីពិតប្រាកដមែន ហើយដីនោះជាដី ចំការមួយកន្លែង ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ»។

បើតាមការលើកឡើង របស់លោកឧកញ៉ា ទៀ វិចិត្រ ដីរបស់លោកដែលត្រូវអ្នក មានអំណាចនៅរាជធានី ភ្នំពេញប្លន់យកនោះ មានទំហំ១៤១,១៨៥ម៉ែត្រការ៉េ ស្មើនឹងជាង១៤ហិចតា ហើយករណីនេះទើបតែកើតឡើងប្រមាណ ១-២សប្ដាហ៍កន្លងទៅនេះ ខណៈដែលលោកមាន ឯកសារកាន់កាប់ស្រប តាមច្បាប់ទាំងអស់។

លោកឧកញ៉ាបន្ថែមថា បន្ទាប់ពីមានការប្លន់យកដីនេះ ភាគីម្ខាងទៀតដែល លោកសុំមិនបញ្ចេញឈ្មោះ ក៏បានបញ្ជាឲ្យកូនចៅទៅ បំផ្លាញរោងចាំចំការរបស់លោក ថែមទៀតផង។

លោកឧកញ៉ា ទៀ វិចិត្រ បន្ដទៀតថា ភាគីម្ខាងទៀតក៏ធ្លាប់បានហៅ លោកទៅជួបដើម្បីដោះស្រាយ បញ្ហានេះដូចគ្នាផងដែរ ដោយភាគីម្ខាងទៀត ក៏លើកភ័ស្ដុតាង នៃប្លង់កាន់កាប់មកបង្ហាញដូចគ្នា។

តាមរយៈប្លង់កាន់កាប់ដែលអង្គភាព Fresh News ទទួលបានដីខាងលើនេះ គឺលោកឧកញ៉ា ទៀ វិចិត្រ ទិញពីឈ្មោះ ឡុង សុធា មានទីលំនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១០ ដែលមានស្នាមមេ ដៃភាគីទាំងសង្ខាង និងត្រាទទួលស្គាល់ពី លោកមេឃុំបិតត្រាំង ឈ្មោះ ឡាក់ គៀន ផងដែរ។

បើតាមអត្តសញ្ញាណនៅក្នុង លិខិតបញ្ជាក់ពាក្យកាន់កាប់ដីធ្លី បានបង្ហាញថា ដីរបស់លោកឧកញ៉ា ទៀ វិចិត្រ មានព្រំប្រទល់ខាងជើង ទល់នឹងជើងភ្នំ, ខាងត្បូងទល់នឹងផ្លូវលំ, ខាងកើតទល់នឹង ឈ្មោះ ឡុង វិចិត្រ និងខាងលិចទល់នឹងឈ្មោះ ចេង អាន។

យ៉ាងណាមិញ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានសម្ដែងនូវក្ដីអស់សង្ឃឹម ចំពោះករណីនេះផងដែរ ដោយលោកមិននឹកស្មានថា ដីដែលលោកមានប័ណ្ណ កាន់កាប់ត្រឹមត្រូវ បែរជាត្រូវគេមកប្លន់យក ទាំងស្រស់ៗនោះទេ។ យ៉ាងណាក៏ដោយ បណ្តាញព័ត៌មាន Fresh News នៅមិនទាន់អាចសុំការបក ស្រាយពីភាគីម្ខាងដែលត្រូវ បានឧកញ៉ា ទៀ វិចត្រ ចោទថា បានរំលោភដីរបស់គាត់នោះទេ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយសារតែលោកឧកញ៉ា មិនទាន់អាចប្រាប់ឈ្មោះបាន៕

ដកស្រង់ពី៖ Fresh News