Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកសារព័ត៍មានកម្ពុជា៣០រូប ចូលរួមវគ្គបំប៉នសមត្ថភាពខ្លី ស្តីពីការធ្វើព័ត៍មានក្នុងព្រឹត្តិការណ៍ធំៗ រយៈពេល៥ថ្ងៃ នៅប្រទេសវៀតណាម

  • បោះពុម្ព

(ហូជីមីញ)៖ ដើម្បីបង្កើននូវចំណេះដឹងវិជ្ជាជីវៈសារព័ត៌មាន ក្នុងសម័យបច្ចុប្បន្នទំនើប ពិសេសរបៀបនៃការសរសេរនូវអត្ថបទព័ត៌មាន ក្នុងព្រឹត្តិការណ៍ធំៗ អោយកាន់តែល្អប្រសើរ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រសួងព័ត៍មានកម្ពុជា និងក្រសួងព័ត៍មានវៀតណាម បានសហការគ្នា បើកវគ្គបំប៉នសមត្ថភាពលើការធ្វើកាសែត អំពីព្រឹត្តិការណ៍ធំៗ ដល់អ្នកសារព័ត៍មានកម្ពុជា មានរយៈពេល៥ថ្ងៃ ចាប់២៤ ដល់ថ្ងៃ២៨ ខែកញ្ញា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលនោះ លោក ង្វៀន វ៉ាន់ហ៊ីវ អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាន នៃក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ក៍ដូចជាក្នុងន័យចូលរួមផ្លាស់ប្តូរបទពិសោធន៍ ក្នុងការសរសេរព័ត៌មានរបស់អ្នកសារព័ត៍មានកម្ពុជា និងវៀតណាម។

លោកបញ្ជាក់ថា ក្រោយវគ្គបណ្ដុះបណ្ដាលនេះ អ្នកសារព័ត៌មានកម្ពុជា នឹងកាន់តែមានសមត្ថភាពបន្ថែមក្នុងការសរសេរ និងរាយការណ៍ព័ត៌មាន ពីព្រឹត្ថិការណ៍ផ្សេងៗ ឲ្យកាន់តែមានភាពល្អប្រសើរជាងមុន ដែលនឹងអាចឈានទៅបំរើបាននូវប្រយោជន៍ជាសាធារណៈ ដល់ប្រជាពលរដ្ឋទូទៅ ។

លោក ងឿន ច័ន្ទលីន ប៉ូឡែន អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានសហភាពសហព័ន្ធយុវជន ក្រសួងព័ត៍មាន ដែលដឹកនាំសិក្ខាកាម បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ នឹងអាចផ្ដល់ជាអត្ថប្រយោជន៍ថ្មីមួយទៀត សម្រាប់បង្កើននូវចំណេះដឹងវិជ្ជាជីវៈសារព័ត៌មាន និងជាឱកាសនៃការចែករំលែកនូវបទពិសោធន៍អោយគ្នាទៅវិញទៅមក នូវអ្វីដែលម្នាក់ៗធ្លាប់បានឆ្លងកាត់។

លោក សង្ឃឹមយ៉ាងម៉ុតមាំថា ក្រោយពីឆ្លងកាត់វគ្គបណ្តុះបណ្តាល និងចែករំលែកនូវបទពិសោធន៍ឲ្យគ្នា សិក្ខាកាមទាំងអស់ នឹងកាន់តែមានការយល់ដឹងបន្ថែម នូវរបៀបនៃការសរសេរនិពន្ធអត្ថបទរបស់ខ្លួនកាន់តែច្បាស់ ខ្លីហើយខ្លឹម និងទាក់ទាញអ្នកអាន ដែលជាប្រយោជន៍គំនិតថ្មីថែមទៀតដែលបានបង្ហាត់បង្ហាញ និងផ្តល់ជូនក្នុងវគ្គបណ្តុះបណ្តាល នារយៈពេលជិត១សប្តាហ៍នេះ ដើម្បីអោយសាធារណៈជនជ្រាបកាន់តែច្បាស់ និងកាន់តែទូលំទូលាយ ពិសេសរាល់ព្រឹត្តិការណ៍ធំៗ ក្នុងប្រទេស។

គួរបញ្ជាក់ថា ក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម និងក្រសួងព័ត៌មានកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការពង្រឹងជំនាញសរសេរព័ត៌មាន រវាងប្រទេសទាំងពីរ រយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ ២០១៦-២០២០ ។