Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភរិយាលោកណាជីព មកដល់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយម៉ាឡេស៊ី ដើម្បីចោទសួរ

  • បោះពុម្ព

លោកស្រីរ៉ូសម៉ា ម៉ាន់ស័រ Rosmah Mansor ដែលជាភរិយាលោកអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ Najib Razak បានមកដល់ទីស្នាក់ការកណ្តាលទីភ្នាក់ងារប្រឆាំងអំពើពុករលួយម៉ាឡេស៊ីក្នុងក្រុងពូត្រាចាយ៉ា Putrajaya សម្រាប់ការស៊ើបសួរជាលើកទី២ នៅថ្ងៃពុធនេះ។

លោកស្រី ត្រូវបានកោះហៅដោយគណះកម្មាការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី ដែលហៅកាត់ថា MACC ក្នុងការជួយសម្រួលដល់ការងារស៊ើបអង្កេតពាក់ព័ន្ធនឹងថវិការដ្ឋ ដែលត្រូវបានគេលេបត្របាក់។

លោកស្រី បានមកដល់ម៉ោងជិត១០ព្រឹក ម៉ោងក្នុងស្រុក ដោយអមជាមួយមេធាវីលោកស្រី ហើយមើលទៅដូចជាហ៊ឹកហាក់។

មានការរំពឹងទុកថា លោកស្រីរ៉ូសម៉ា អាចត្រូវបានតុលាការចោទប្រកាន់ក្នុងពេលឆាប់ៗនេះ ដោយមានសេចក្តីរាយការណ៏តាមបណ្តាញផ្សព្វផ្សាយក្នុងស្រុកថា លោកស្រី អាចប្រឈមនឹងការចោទបទឧក្រិដ្ឋ ច្រើនជាង២០ករណី ដែលភាគច្រើនពាក់ព័ន្ធនឹងរឿងលាងលុយអាក្រក់។

កាលពីថ្ងៃចន្ទ ប្រធាន MACC បានឲ្យដឹងថា ទីភ្នាក់ងារលោកបានបញ្ចប់ការស៊ើបអង្កេតលើរូបលោកស្រីរ៉ូម៉ាស ហើយបានបញ្ជូនរបាយការណ៏ទៅកាន់អគ្គមេធាវី សម្រាប់ចាត់សកម្មភាពបន្ថែម។

ការជួបប្រជុំជាមួយ MACC នៅថ្ងៃពុធនេះ គឺជាលើកទី២របស់លោកស្រី ពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់ទីភ្នាក់ងារ លើការសង្ស័យផ្ទេរលុយចូលក្នុងគណនីធនាគាររបស់លោកណាជីប។ការជួបលើកទី១របស់លោកស្រី គឺធ្វើឡើងនៅក្នុងខែមិថុនា ហើយមានរយះពេល៣ម៉ោង។

លោកណាជីប និងភរិយា ត្រូវបានហាមឃាត់ចាកចេញពីប្រទេសម៉ាឡេស៊ី និងផ្ទះរបស់ពួកគេ ហើយរាល់ទ្រព្យសម្បត្តិដែលទាក់ទងនឹងពួកគេ ត្រូវបានស្រាវជ្រាវដោយប៉ូលីស ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរឿងក្តីពុករលួយ។