បណ្តាញសង្គម

សន្និសីទកាសែតស្តីពីស្ថានភាពព្រៃការពារដែនជម្រកសត្វព្រៃឡង់ ត្រូវបានលុបចោលវិញ បន្ទាប់ពីបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថាន

(ភ្នំពេញ)៖ បណ្តាញសហគមន៍ព្រៃឡង់ មកពីខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ ស្ទឹងត្រែង បានអះអាងថាសន្និសីទ កាសែតស្តីពីស្ថានភាព ព្រៃការពារដែន ជម្រកសត្វព្រៃឡង់ រៀបចំដោយអង្គការ Damission ដែលគ្រោងនឹង ធ្វើនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៨ ស្អែកនេះ ត្រូវបានលុបចោល វិញហើយ។

ការសម្រេចលុបចោល សន្និសីទកាសែតនេះ ត្រូវបានតំណាងបណ្តាញ សហគមន៍ព្រៃឡង់លើកឡើងថា ធ្វើឡើងបន្ទាប់តំណាង សហគមន៍ព្រៃឡង់ទាំង៤ខេត្តនេះ បានជួបប្រជុំជាមួយថ្នាក់ ដឹកនាំក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន ដោយបានដាក់ជូននូវរបា យការណ៍ ក៏ដូចជាសំណូមពរមួយ ចំនួនរបស់ពួកគាត់ជូនដល់ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានជ្រាប និងដោះស្រាយចំពោះ សំណូមពររបស់ពួកគាត់រួចរាល់ហើយ។

លោក ហឿន សុភាព តំណាងបណ្តាញសហគមន៍ ព្រៃឡង់បានថ្លែងថា បន្ទាប់ពីបានជួប ពិភាក្សាជា មួយតំណាងក្រសួងបរិស្ថាន យើងក៏សម្រេចលុបចោល សន្និសីទកាសែតនេះ និងលើកទៅពេលក្រោយ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ពិតជាជួបប្រជុំពិភាក្សា ជាមួយបងប្អូនសមាជិក នៃបណ្តាញសហគមន៍ ព្រៃឡង់មែននៅ ល្ងាចថ្ងៃទី៣ ខែតុលា នេះ។

រដ្ឋលេខាធិការក្រសួង បរិស្ថានរូបនេះ បានឱ្យឡើងថា បណ្តាញសហគមន៍ព្រៃឡង់ទាំង ៤ ខេត្តបានធ្វើរបាយការណ៍ ជូនថ្នាក់ដឹកនាំក្រសួងបរិស្ថាន ពីលទ្ធផលនៃការដើរល្បាត រួមគ្នាជាមួយមន្ត្រី ឧទ្យានុរក្សនៅបណ្តាខេត្តទាំង ៤ ដោយបង្ហាញពីការ រកឃើញមានបទល្មើសព្រៃឈើ និងការបរបាញ់សត្វ ចាប់សត្វមួយចំនួន។

លោករដ្ឋលេខាធិការ ក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានបញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានជជែកពិភាក្សា ពីលទ្ធផលការងារ និងកិច្ចសហការគ្នាក្នុងការការពារ និងអភិរក្សនៅក្នុងដែន ជម្រកសត្វព្រៃព្រៃឡង់។

ភាគីទាំងពីរបានឯកភាពគ្នា បន្តស្មារតីសហការល្អនៅ ក្នុងការអនុវត្តការងារនៅ ក្នុងដែនជម្រកសត្វ ព្រៃព្រៃឡង់ទាំង ៤ ខេត្ត ហើយខិតខំពង្រឹង ប្រសិទ្ធភាពការងារ និងបង្កើនសកម្មភាពការពារ និងអភិរក្សព្រៃឈើនៅ ក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ បន្ថែមទៀតដើម្បីធានាការ អភិរក្សធនធានធម្មជាតិឱ្យបានល្អ។

លោកបន្ថែមថា ក្រសួងបរិស្ថានសូមស្វាគមន៍ នូវរាល់មតិយោបល់ ទាំងឡាយពីបងប្អូន ប្រជាសហគមន៍ និងបណ្តាញសហគមន៍ ព្រៃឡង់ដើម្បីពង្រឹងប្រសិទ្ធ ភាពការងារអភិរក្ស ហើយប្រសិនបើបង ប្អូនមានរបាយការណ៍ទាក់ ទងនឹងធនធានធម្មជាតិ សូមបញ្ជូនមកមន្ត្រី ក្រសួងបរិស្ថាន ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា។

រដ្ឋលេខាធិការក្រសួងបរិស្ថានបានរំឭកថា ការដើរល្បាតរួមគ្នារ វាងមន្ត្រីឧទ្យានុរក្ស និងបងប្អូន បណ្តាញសហគមន៍ព្រៃឡង់ នៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ បានចាប់ផ្តើមធ្វើឡើងនៅឆ្នាំ ២០១៥ ក្រោយពីមានការសម្រេច នៅក្នុងវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៥ ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន។

លោកបានបញ្ជាក់ថា ចាប់តាំងពីពេលនោះមក មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាសន និងបណ្តាញសហគមន៍ព្រៃឡង់ បានសហការគ្នាបានយ៉ាងល្អក្នុងការ ដើរល្បាតព្រៃឡង់។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋ និងបណ្តាញសហគមន៍ព្រៃឡង់ មានគោលដៅរួមគ្នាគឺធ្ វើយ៉ាងណាការពារ និងអភិរក្សធនធានធម្ម ជាតិដែលកម្ពុជាមានឱ្យ បានគង់វង្សសម្រាប់មនុស្ស រាប់ជំនាន់ទៅមុខទៀត។

ដូច្នេះទាំងអស់ គ្នាត្រូវបន្តសហការគ្នាការពារ ធនធានធម្មជាតិរបស់ យើងទាំងអស់។

ដកស្រង់ពី៖ Fresh News