Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្រ្ដីជាន់ខ្ពស់ធនាគារជាតិ ទទួលជួបក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីពិភាក្សាពីការពង្រីកអាជីវកម្មរវាងកម្ពុជា-សហរដ្ឋអាមេរិក

  • បោះពុម្ព

(ភ្នំពេញ)៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ បានទទួលជួបក្រុមប្រឹក្សា ធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក ដោយក្នុងនោះមាន វត្តមានរបស់តំណាងក្រុមហ៊ុន Ford, Visa និង Master ជាដើម។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា អំពីលទ្ធភាពពង្រីកអាជីវកម្ម របស់ក្រុមហ៊ុន អាមេរិកនៅកម្ពុជា។

កិច្ចពិភាក្សាបានសង្កត់ធ្ងន់លើ វិស័យកសិកម្ម ទេសចរណ៍ ការទូរទាត់អេឡិចត្រូនិក ការធ្វើទំនើបកម្មទូរគមនាគមន៍ ដែលរួមមាន e-commerce និង e-government។

លោកស្រី ជា សិរី បានបង្ហាញពីភាពរឹងមាំ នៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា និងការបើកចំហរបស់ សេដ្ឋកិច្ចកម្ពុជា ដែលអាចផ្តល់កាលានុវត្តភាព ដល់ការវិនិយោគនវានុវត្តន៍ និងការធ្វើឌីជីថល ភាវូបនីយកម្មជាដើម។

នារយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះធនាគារជាតិនៃកម្ពុជា បានបន្តជំរុញដល់ការអភិវឌ្ឍ ប្រព័ន្ធទូទាត់នៅកម្ពុជា តាមរយៈការធ្វើទំនើប កម្មប្រព័ន្ធទូទាត់ដូចជា៖ ប្រព័ន្ធទូទាត់រហ័ស (FAST) និងប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) រួមជាមួយនឹងការដាក់ចេញ នូវបទប្បញ្ញត្តិសមស្របចំពោះ ក្រុមហ៊ុនផ្តល់សេវាទូទាត់នានា បន្ថែមពីនេះលោកស្រី បានលើកឡើងពីសក្តានុពលនៃ វិស័យកសិកម្មនៅកម្ពុជា ដែលសម្បូរដោយផ្ទៃដី អាចដាំដុះបាន ជាមួយនឹងការ អាចឈានជើង ចូលក្នុងទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារ ប្រទេសចិន ខណៈដែលវិស័យនេះ មិនទាន់ទទួលបានការ វិនិយោគច្រើននៅឡើយ៕

ដកស្រង់ពី៖ Fresh News