Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្នងការរាជធានីភ្នំពេញ ដាក់ផែនការ៣ចំណុចសំខាន់ៗ ដល់កងកម្លាំងនគរបាលដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស និងការផ្ដល់សេវាដល់ពលរដ្ឋ

  • បោះពុម្ព

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានចុះជួបសំណេះ សំណាល ជាមួយកងកម្លាំងនៃ អធិការដ្ឋាននគរបាលខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ ដើម្បីណែនាំដល់កង កម្លាំងនគរបាល បង្កើនការយកចិត្តទុកដាក់ ក្នុងការងារទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើស ក៏ដូចជាការផ្ដល់សេវា ជូនប្រជាពលរដ្ឋ។

ក្រោយពីបានស្តាប់ របាយការណ៍ពីលោក អធិការខណ្ឌរួចមក ដោយបានបញ្ជាក់ថា បទល្មើសក្នុងខែចុងក្រោយនេះ មានការថយចុះ ព្រមទាំងបានបង្ក្រាប បានជាហូហែរ ដោយមិនបណ្ដែត បណ្ដោយនោះឡើយ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ស ថេត បានដាក់ផែនការសំខាន់ៗ ចំនួនបីចំណុចដល់កងកម្លាំងនគរបាលឲ្យអនុវត្ត រួមមាន

ទី១៖ បញ្ហាគ្រឿងញៀន ត្រូវធ្វើការផ្សព្វផ្សាយ, អប់រំព្យាបាល និងការបង្ក្រាប ដោយអនុវត្តច្បាប់, ទី២៖ បញ្ហាគាស់ផ្ទះ ឆក់ ប្លន់ ត្រូវបង្ការបទល្មើស ដោយត្រួតពិនិត្យ កំណត់មុខសញ្ញា, ចុះដល់កន្លែងទាន់ ហេតុការណ៍, ផ្តល់ភាពកក់ក្តៅដល់ជន រងគ្រោះពិសេសបញ្ហាសតិអារម្មណ៍ និងទី៣៖ផ្តល់សេវាសាធារណៈ ជូនពលរដ្ឋ ឲ្យបានឆាប់រហ័ស ដោយត្រូវផ្ដល់អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានសង្កត់ធ្ងន់លើ បញ្ហាមួយចំនួនទៀត រួមមាន ចំណាត់ការភ្លាមៗ លើការទទួលបណ្តឹង តាមទូរស័ព្ទ តាមពាក្យបណ្តឹង ហើយត្រូវរាយការណ៍ជូន ថ្នាក់អំពីសភាពការណ៍ ប្រចាំថ្ងៃក្នុងមូលដ្ឋាន និងត្រៀមកម្លាំងអន្តរាគមន៍ជាប្រចាំ ហើយការអនុវត្តការងារ របស់កងកម្លាំង ត្រូវធ្វើឡើងជាប្រចាំ ឲ្យដូចខ្យល់បក់ ហើយត្រូវបំពេញបេសកម្ម បម្រើប្រជាពលរដ្ឋដោយ រាបសារ ទន់ភ្លន់ និងម៉ឺងម៉ាត់៕

ដកស្រង់ពី៖  Fresh News