បណ្តាញសង្គម

ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា តំណាងកម្មករជាង៧០ម៉ឺននាក់ ប្រកាសគាំទ្រពេញទំហឹង ចំពោះជំហរមុឺងមាត់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអធិបតេយ្យជាតិ និងសន្តិភាពនៅកម្ពុជា

(ភ្នំពេញ)៖ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU បានចេញញត្តិគាំទ្រមួយពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជា មួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។

លិខិតរបស់ក្រុមប្រឹក្សា សហជីពជាតិកម្ពុជា CCNU ដែល អង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមប្រឹក្សាភិបាលនៃក្រុម ប្រឹក្សាសហជីពជាតិកម្ពុជា CCNU តំណាងកម្មករនិយោជិត នៅក្នុងវិស័យវាយន ភ័ណ្ឌកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងកាបូប ជាង៧០មុឺននាក់នៅ ទូទាំងប្រទេស សូមប្រកាសគាំទ្រយ៉ាង ពេញទំហឹងនូវប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីយតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជណាចក្រកម្ពុជាដែល បានថ្លែងនៅក្នុងឱកាស ជួបសំណេៈសំណាលជាមួយ សហគមន៍និស្សិត និងកម្មសិក្សាការីខ្មែរនៅប្រទេសជប៉ុន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ អំពីការមិនដោះដូរអធិបតេយ្យ ជាតិជាមួយបរទេស និងមិនយកសុខសន្តិភាព របស់ប្រទេស ទៅដោះដូរជាមួយជំនួយ មិនតែប៉ុណ្ណោះប្រមុខរាជ រដ្ឋាភិបាលក៍បានបញ្ជាក់ជំហរ រឹងមាំ យ៉ាងច្បាស់ថា កម្ពុជាត្រូវការរស់ងើប ឈរឡើងដើម្បីការពារ ឯករាជ្យ អធិបតេយ្យ និងសន្តិភពរបស់ប្រទេស ។

នៅក្នុងញ្ញាតិគាំទ្ររបស់ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU បានបញ្ជាក់ទៀតថា យើងខ្ញុំទាំងអស់គ្នាជា ថ្នាក់ដឹកនាំបសមាជិក សមាជិកា ក្រុមប្រឹក្សាភិបាលនៃក្រុម ប្រឹក្សាសហជីពជាតិកម្ពុជា CCNU សូមប្រកាស ប្រឆាំងដាច់ខាត ចំពោះគោលជំហរ របស់បុគ្គលមួយចំនួន ដែលមាននិន្នាការផ្ទុយដែល ព្រមអោនក្បាល ដាក់បរទេស ដើម្បីជំនួយណាមួយ ហើយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រៀកមកក្នុង កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលជារដ្ឋអធិបតេយ្យ និងឯករាជ្យ ៕

ដកស្រង់ពី៖ Fresh News