Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ ប្រកាសរចនាសម្ព័ន្ធ និងដាក់ឲ្យដំណើរការ រដ្ឋបាលខណ្ឌថ្មីនេះ ជាផ្លូវការ

  • បោះពុម្ព

ភ្នំពេញ៖ ឯកឧត្តម  សេង រតន: អភិបាលរង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ ២០១៤ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ទទួលស្គាល់ និងចូលកាន់តំណែង ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និងដាក់ឲ្យដំណើរ ការរបស់រដ្ឋបាល ខណ្ឌច្បារអំពៅ ។

យោងអនុក្រិត្យ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានតែងតាំងលោក អ៊ុំ ម៉ារ៉េត ជាប្រធានក្រុមប្រឹក្សា ខណ្ឌច្បារអំពៅ អាណត្តិទី២ និងលោកអ៊ាង ស៊ីផាន ជាអភិបាល នៃគណ:អភិបាល ខណ្ឌច្បារអំពៅ អមដោយអភិបាលរងខណ្ឌ ៤រូប ព្រមទាំងលោក ហួត ហ៊ុយ នាយករដ្ឋបាល លោក ញាណ ចាន់សោភា និងលោក ប៊ូ វឌ្ឋនា ជានាយករងរដ្ឋបាល។ អនុក្រឹត្យរបសរាជរដ្ឋាភិបាល ស្តីពីការបង្កើតខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ ដោយបាន កាត់យកសង្កាត់ចំនួន៨ ពីខណ្ឌមានជ័យ ក្នុងនោះមានសង្កាត់ច្បារអំពៅទី១ សង្កាត់ច្បារអំពៅទី២ សង្កាត់និរោធ សង្កាត់ព្រែកប្រា សង្កាត់ព្រែកថ្មី សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ។

ក្រោយពីទទួលបាននូវការផ្ដល់ទំនុកចិត្ដ ពីក្រសួងមហាផ្ទៃ លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សា ខណ្ឌច្បារអំពៅ អាណត្ដិទី២ បានធ្វើការ ប្ដេជ្ញាចិត្ដថា នឹងខិតខំបំពេញភារកិច្ចឱ្យបាន ប្រសើរឡើង ថែមទៀតនៅក្នុងដែន សមត្ថកិច្ចរដ្ឋបាលរបស់ខ្លួន អនុវត្ដន៍តាម គោលនយោបាយចតុកោណ របស់រាជរដ្ឋាភិបាល ដំណាក់កាលទី៣ មានសាមគ្គីភាពផ្ទៃក្នុងល្អ ជាមួយសមាជិកក្រុមប្រឹក្សា និងគណ:អភិបាល ដោយមិនប្រកាន់ និន្នាការនយោបាយ សំដៅអនុវត្តអោយបាន នូវភារកិច្ចដំធំធេង ក្នុងការដឹកនាំឆ្ពោះ ទៅរកការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ ។

លោក អ៊ុំ ម៉ារ៉េត បានបញ្ជាក់ថា សម្រាប់ក្រុមប្រឹក្សា ខណ្ឌច្បារអំពៅ នឹងអនុវតន៍តាមភារកិច្ច តួនាទីរបស់ខ្លួន ដោយសហការល្អជាមួយ គណៈអភិបាល ក្នុងការបម្រើសេវាសាធារណ: តាមការិយាល័យច្រកចេញ ចូលតែមួយ ជូនប្រជាពលរដ្ឋ ឱ្យបានល្អ ស្របទៅតាមគោលការណ៍ របស់ក្រសួងមហាផ្ទៃ ។ សម្រាប់អាណត្ដិទី២នេះ ក្រុមប្រឹក្សា នឹងខិតខំបន្ដអនុវត្ដន៍តាម សេចក្តីណែនាំរបស់ សាលារាជធានី និងតាមនីតិវិធីនៃ ភារកិច្ចរបស់ក្រុមប្រឹក្សា ដើម្បីបម្រើឱ្យប្រយោជន៍ ប្រជាពលរដ្ឋ និងសង្គមជាតិ ។

មានមតិសំណេះសំណាល និងផ្ដាំផ្ញើក្នុងពិធីនេះ ឯកឧត្តម សេង រតន: អភិបាលរង រាជធានីភ្នំពេញ បានថ្លែងទៅកាន់អង្គពិធី យ៉ាងដូច្នេះថា បន្ទាប់ពីចូល កាន់តំណែង សមាជិកក្រុមប្រឹក្សា ត្រូវអនុត្ដន៍ភារកិច្ចឱ្យបានប្រសើរ ឡើងថែមទៀត នៅក្នុងដែនរដ្ឋបាលរបស់ខ្លួន គោលដៅចម្បងក្រុមប្រឹក្សា គណៈអភិបាល ត្រូវរួមគ្នាអនុវត្ដន៍ភារកិច្ច ឱ្យបានល្អថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋ ពិសេសមានការសហការផ្ទៃក្នុងល្អ កុំមើលបំណាំគ្នា រួមគ្នាបំពេញការងារ តាមយុទ្ធសាស្ដ្រចតុកោណ របស់រាជរដ្ឋាភិបាល អាណត្ដិទី៥ ។

ឯកឧត្តម អភិបាលរង បានបន្ដថា ភារកិច្ចរបស់ក្រុមប្រឹក្សា ត្រូវបានក្រសួងមហាផ្ទៃ តែងតាំងច្បាស់លាស់ ហើយត្រូវបំពេញ ទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន មិនត្រូវធ្វើអ្វីឱ្យលើស ពីភារកិច្ចរបស់ខ្លួននោះទេ ត្រូវមានការសហការរវាង គណៈអភិបាល និងប្រជាពលរដ្ឋ ដើម្បីអនុវត្ដន៍គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព ដើម្បីបម្រើដល់ប្រជាពលរដ្ឋ ៕