Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខណ្ឌជ្រោយចង្វារ នៃរាជធានីភ្នំពេញ ប្រកាសរចនាសម្ព័ន្ធ និងដាក់ឲ្យដំណើរការ រដ្ឋបាលខណ្ឌថ្មីនេះ ជាផ្លូវការ

  • បោះពុម្ព

ភ្នំពេញ៖ ពិធីប្រកាស តែងតាំងអភិបាល ខណ្ឌឫស្សីកែវ អភិបាល ខណ្ឌជ្រោយចង្វារ ព្រមទាំងការ បើកឱ្យដំណើរ ប្រព័ន្ធរដ្ឋបាល សាលាខណ្ឌ ដែលទើបនឹងបង្កើតនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤ ។

ពិធីប្រកាសតែងតាំង លោក ឃ្លាំង ហួត ជាអភិបាលខណ្ឌជ្រោយចង្វារ ព្រមទាំងការ ដាក់ឱ្យដំណើរប្រព័ន្ធ រដ្ឋបាលសាលាខណ្ឌថ្មី នេះ បានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ម៉ម សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ព្រមទាំងមានការចូលរួម ពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត។ ដោយឡែកពិធីប្រកាស តែងតាំង លោកធុយ សាខន ជាអភិបាល ខណ្ឌឫស្សីកែវ ជំនួស លោក ឃ្លាំង ហួត បានធ្វើឡើង ក្រោមអធិបភាព លោកជំទាវ ម៉ក់ វ៉ាន់ស៊ីថា អភិបាលរង រាជធានីភ្នំពេញ ព្រមទាំងមាន ការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត។

សម្រាប់ពិធីប្រកាស ដាក់ឱ្យដំណើរការ រដ្ឋបាលសាលា ខណ្ឌជ្រោយចង្វារ ដែលមាន ទីតាំងតាមបណ្ដោយ ផ្លូវជាតិលេខ៦អា ក្រោយ ពីត្រូវបាន កាត់ចេញពីចំណែកដី របស់ខណ្ឌឫស្សីកែវនោះ ឯកឧត្តម ម៉ប់ សារិន បានផ្ដាំផ្ញើនិងជំរុញឱ្យ ថ្នាក់ដឹកនាំអាជ្ញាធរ ខណ្ឌមួយនេះ ព្រមទាំងកម្លាំងសមត្ថកិច្ច ពាក់ព័ន្ធទាំង នគរបាលនិងអាវុធហត្ថ ត្រូវរួមសហការជាមួយគ្នា ឱ្យបានល្អ ដើម្បីបម្រើ ការងារជូន រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ មូលដ្ឋាន ជាពិសេសនោះ គឺការផ្ដល់សេវាសាធារណៈ ជូនប្រជាជន មិនឱ្យមានការទើស ទាល់ចិត្ដនោះឡើយ ។

ជាមួយគ្នានេះ អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត បានប្ដេជ្ញា និងសន្យានៅ ចំពោះមុខថ្នាក់ដឹកនាំ ក្នុងការបម្រើ និងជួយ ដោះស្រាយរាល់ បញ្ហារបស់ប្រជាពលរដ្ឋ ដែលកើតមានឡើង នៅក្នុងមូលដ្ឋាន ។

សូមបញ្ជាក់ថា ខណ្ឌចំនួន៣ផ្សេងទៀត ត្រូវបានបង្កើតនៅ រាជធានីភ្នំពេញ នោះរួម មានខណ្ឌជ្រោយចង្វារ ដែលមានលោក ឃ្លាំង ហួត ជាអភិបាលខណ្ឌ ខណ្ឌព្រែកព្នៅ ដែលមានលោក សុខ សម្បត្ដិ ជាអភិបាលខណ្ឌ និងខណ្ឌច្បារអំពៅ ដែលមានលោក ពេជ្រ កែវមុនី ជាអភិបាលខណ្ឌ ។

ការបង្កើតខណ្ឌថ្មីថែមទៀត សម្រាប់រាជធានីភ្នំពេញនោះ ក្នុងគោលបំណងងាយស្រួល លើការគ្រប់គ្រង ប្រព័ន្ធរដ្ឋបាល ស្របពេល ដែលកំណើនប្រជាជន មានការកើនឡើង ជាបន្ដបន្ទាប់ ៕