Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យប្រមុខដឹកនាំទាំងអស់សំដែងសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ចំពោះបញ្ហាសង្គ្រាមពាណិជ្ជកម្មពិភពលោក ដើម្បីរក្សាបរិយាកាសវិនិយោគ និងស្ថិរភាពភូមិសាស្ត្រ នយោបាយ

  • បោះពុម្ព

(ហ្សឺណែវ, ស្វីស)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យប្រមុខដឹកនាំ ទាំងអស់សំដែងសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបចំពោះ បញ្ហាប្រឈមសកល ដែលកំពុងកើតមានឡើង នៅពេលបច្ចុប្បន្ននេះ ដើម្បីរក្សាបាននូវ បរិយាកាសវិនិយោគ និងស្ថិរភាពភូមិ សាស្ត្រនយោបាយ ក៏ដូចជា បង្កើនការទុកចិត្ត ក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យឧស្សាហកម្ម។

ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះដោយសារតែសម្តេច មើលឃើញពិភពលោក យើងកំពុងជួបនឹងសង្គ្រាម ពាណិជ្ជកម្ម ដ៏ស្រួចស្រាល និងអាចអូសបន្លាយ រយៈពេលវែងដោយសារការ ប្រកាន់នូវគោល នយោបាយគាំពារនិយម និងជំហរឯក តោភាគីនិយម ដោយប្រទេស ជឿនលឿនខ្លះ ដែលបង្កផលប៉ះពាល់ ដល់ប្រយោជន៍ប្រទេស ភាគច្រើនដែលគាំទ្រ សាកលភាវូបនីយកម្ម។

ថ្លែងក្នុងកិច្ចប្រជុំកំពូល អ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨ ក្រោមប្រធានបទ៖ ទស្សនវិស័យវិ និយោគរបស់កម្ពុជា ក្នុងយុគសម័យសាកលភាវូបនីយកម្ម នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្ម ដ៏ស្រួចស្រាលនេះ បានធ្វើឲ្យការចរ ចាពាណិជ្ជកម្ម ក្នុងអង្គការពាណិជ្ជកម្ម ពិភពលោក ត្រូវជាប់គាំងដោយ សារភាពមិនច្បាស់លាស់ នៃគោលនយោបាយពន្ធថ្មីៗ ព្រមទាំងការដាក់គំនាប និងទណ្ឌកម្មនានា ជាហេតុធ្វើឲ្យ ប៉ះពាល់ធ្ងន់ធ្ងរ ដល់ពាណិជ្ជកម្ម ការវិនិយោគ និងការនាំចេញទំនិញ ពីបណ្តាប្រទេសអភិវឌ្ឍន៍ តិចតួចទៅផ្សារ អន្តរជាតិ ក៏ដូចជា បង្កឧបសគ្គ ដល់ការអនុវត្តរបៀបវារៈ២០៣០ នៃអង្គការសហ ប្រជាជាតិផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឈរលើមូលដ្ឋាននេះ ខ្ញុំសូមស្នើឲ្យប្រមុខដឹក នាំទាំងអស់គ្នាសំដែងសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបចំពោះ បញ្ហាប្រឈមសកលនេះ ដើម្បីរក្សាបាននូវ បរិយាកាសវិនិយោគ និងស្ថិរភាពភូមិសាស្ត្រនយោបាយ ក៏ដូចជា បង្កើនការទុកចិត្ត ក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យឧស្សាហកម្មផងដែរ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា ក្នុងនាមជាសមាជិកអង្គការ សហប្រជាជាតិមួយ ប្រកបដោយស្មារតី ទទួលខុសត្រូវ កម្ពុជាត្រៀមខ្លួន ជាស្រេចក្នុងការរួមចំណែក ជាមួយដៃគូរពាក់ព័ន្ធ ទាំងអស់ ដើម្បីការពារប្រព័ន្ធ ពាណិជ្ជកម្មសេរី និងស្នើភាព ក៏ដូចជា ដើម្បីរក្សាសន្ដិភាព, សន្ដិសុខ និងស្ថេរភាពក្នុងតំបន់ និងក្នុងពិភពលោក។

ជាមួយគ្នានេះ សម្តេចសូមអញ្ជើញ ប្រមុខដឹកនាំប្រទេស និងក្រុមហ៊ុននានាចូលរួម ជាដៃគូវិនិយោគជាមួយយើង ដើម្បីរួមចំណែកអភិវឌ្ឍកម្ពុជា និងលើកកម្ពស់ កំណើនពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមធានាជូន វិនិយោគិនគ្រប់រូប នូវបរិស្ថានអនុគ្រោះ និងការគាំទ្រដល់ ការវិនិយោគ ជាពិសេសធានារក្សានូវសន្ដិភាព សន្ដិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងក្របខ័ណ្ឌច្បាប់ និងស្ថាប័ន ប្រកដោយប្រសិទ្ធិភាព, តម្លាភាព និងគណនេយ្យភាព»។

សម្តេចបានថ្លែងទៀតថា កម្ពុជាសូមគាំទ្រពេញទំហឹង នូវគោលនយោបាយ អន្ដរជាតិនានា ដែជ្រោមជ្រែងដល់ ការវិនិយោគ ទាំងក្នុងតំបន់ និងលើសាកលលោក ព្រមទាំងសូមអំពាវ នាវដល់ដៃគូរ អភិវឌ្ឍន៍នានា មេត្តាផ្ដល់ជំនួយ បច្ចេកទេសផ្សេងៗ ដល់បណ្ដា ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីជួយគាំទ្រ ដល់ការរៀបចំ និងអនុវត្តគោលនយោបាយ គាំទ្រកំណើន ប្រកបដោយ ប្រសិទ្ធភាព៕

ដកស្រង់ពី៖  Fresh News