បណ្តាញសង្គម

ព្រឹទ្ធសភា ចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញលទ្ធផលនៃសម័យប្រជុំលើកទី០២ នីតិកាលទី០៤ ឆ្នាំ២០១៨

(ភ្នំពេញ)៖ ព្រឹទ្ធសភា ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្តី ប្រកាសព័ត៌មាន បង្ហាញលទ្ធផលនៃសម័យ ប្រជុំលើកទី០២ នីតិកាលទី០៤ ឆ្នាំ២០១៨របស់ខ្លួន។

សម័យប្រជុំនេះលើកទី០២នេះ បានដំណើរការដោយមាន របៀបវារៈតែមួយគត់គឺ ស្តាប់របាយការណ៍គណៈ កម្មាធិការអចិន្ត្រៃយ៍ ស្តីពី «សកម្មភាពការងារ របស់ព្រឹទ្ធសភា នៅចន្លោះសម័យ ប្រជុំលើកទី០១ និងលើកទី០២ នៅនីតិកាលទី០៤»។

សម័យប្រជុំលើកទី០២ នៃព្រឹទ្ធសភានេះ បានធ្វើឡើងនៅ វិមានព្រឹទ្ធសភា ដែលដឹកនាំដោយលោក ស៊ឹម ការ ប្រធានស្តីទីព្រឹទ្ធ សភាកម្ពុជា ដោយមានការអញ្ជើញ ចូលរួមពីសំណាក់សមាជិក ព្រឹទ្ធសភាទាំង៥៣រូបផងដែរ។

ដកស្រង់ពី៖  Fresh News