Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មាធិការអន្ដរជាតិ​កាកបាទក្រហម បើកយុទ្ធនាការរៃអង្គាសប្រាក់​​សាងសង់ដំបូល​ក្រុមបាល់បោះរទេះនារីកម្ពុជា តម្លៃជាង៩ម៉ឺនដុល្លារ នៅខេត្តបាត់ដំបង

  • បោះពុម្ព

(ភ្នំពេញ)៖ គណៈកម្មាធិការអន្ដរជាតិ នៃកាកបាទក្រហម (ICRC) បើកយុទ្ធនាការរៃអង្គា សប្រាក់ជួយឧបត្ថម្ភ សាងសង់ដំបូល រានបាល់បោះ ជូននារីបាល់រទេះជនពិការ ស្ថិតក្នុងមណ្ឌលស្ដារ លទ្ធភាពពលកម្មកាយសម្បទា ក្នុងខេត្តបាត់ដំបង។

បើតាមសេចក្ដីប្រកាស ព័ត៌មានដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ ICRC រៃអង្គាសប្រាក់ចំនួន៩៥,០០០ដុល្លារ ហើយយុទ្ធនាការនេះ នឹងដំណើរការក្នុងរយៈពេល៤៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

សូមជម្រាបថា ក្រុមបាល់រទេះនារីកម្ពុជា មានសមាជិកចំនួន២២រូប ដែលក្នុងនោះមានអាយុចាប់ពី២២ ដល់៣៥ឆ្នាំ ហើយសមាជិកខ្លះ ពិការដោយសារគ្រាប់មីន ខ្លះទៀតពិការដោយសារជំងឺ ឬហៅកាត់ថាប៉ូលីយ៉ូ ដោយសារកង្វះការ ទទួលបានវ៉ាក់ សាំងក្នុងប្រទេស។

កីឡាបាល់បោះបាន កែប្រែជីវិតរបស់ពួកគេ ពោរពេញទៅដោយទំនុកចិត្ត ពួកគេបានឲ្យដឹងថា កីឡានេះមិនត្រឹមតែ បានផ្លាស់ប្ដូរជីវិតគេឲ្យ ទៅជាអត្ដពលិកប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងធ្វើឲ្យពួក គេក្លាយជាមនុស្ស ដែលមានតម្លៃផងដែរ។

លោក ឌែនវើវ័ ក្រាហាម ប្រធានគម្រោងស្ដារ លទ្ធភាពពលកម្មកាយសម្បទា បានឲ្យដឹងថា ទឹកប្រាក់ដែលបានមក ពីការរៃអង្គាសនេះ នឹងផ្ដល់ជាធនធានមួយ ក្នុងការជួយជំរុញពួកគេ ឲ្យខិតខំទាំងកម្លាំងកាយចិត្ត ដើម្បីពង្រឹងសមត្ថភាព ក្រុមឲ្យមានបានកាន់ តែប្រសើរជាងនេះ ដើម្បីសម្រេចនូវ ក្ដីប្រាថ្នារបស់ពួកគេចេញ ទៅប្រកួតប៉ារ៉ាអូឡាំពិកហ្គេម នៅទីក្រុងតូក្យូ ឆ្នាំ២០២០៕

ដកស្រង់ពី៖ Fresh News