បណ្តាញសង្គម

ក្រុមភិបាលមូលនិធិសប្បុរសធម៌ចិន និងសាលាខេត្តសៀមរាប បង្កើតកម្មវិធីរៃអង្គាសថវិកា ដើម្បីប្រមូលវិភាគទាន ជួយដល់ជនក្រីក្រ និងកុមារកម្ពុជា

(សៀមរាប)៖ ក្រុមភិបាលមូលនិធិសប្បរសធម៌ v នៃប្រទេសចិន និងគណៈអធិបតី នៃសាលាខេត្តសៀមរាប បានបង្កើតកម្មវិធីរៃអង្គាសថវិកា នៃមូលនិធិសប្បុរសធម៌ v ដើម្បីប្រមូលវិភាគទាន ក្នុងការធ្វើសប្បុរសធម៌ ជួយដល់ជនក្រីក្រ និងកុមារកម្ពុជា ដែលរៀបចំធ្វើឡើង នៅសាលមហោស្រប «សុខាសៀមរាប» កាលពីចុងសប្ដាហ៍មុន។

ប្រធានគណៈគ្រប់គ្រង នៃមូលនិធិសប្បុរសធម៌ v លោក HO បានថ្លែងថា «តាមរយៈការពិគ្រោះពិភាក្សា ជាមួយទីប្រឹក្សា នៃសមាគមមូលនិធិសប្បរសធម៌ v លោក XU ដែលបានមកធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជា នារយៈពេលកន្លងមក ចំនួន៣លើក»។

លោក HO បានបញ្ជាក់ថា លោក XU បានមកធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជា កាលពីពេល២០ឆ្នាំមុន ពេលដែលលោក XU នៅជានិស្សិតសកលវិទ្យាល័យមួយរូប ក៏ធ្លាប់ឆ្លងការជីវភាពលំបាក និងដើរស៊ីឈ្នួល ធ្វើការឲ្យគេ ដោយមានទឹកចិត្តសប្បុរសធម៌ និងគោរពតាមលំអាន នៃព្រះពុទ្ធសាសនា ទើបក្រុមការមូលនិធិ ធ្វើការងារសប្បុរសធម៌នេះឡើង។

បច្ចុប្បន្នប្រទេសកម្ពុជា មានការរីកចំរើន ជាលំដាប់ជាពិសេស នៅតំបន់សៀម រាបមានសណ្ឋាគារ ថ្នាក់លំដាប់អន្តរជាតិ ផ្កាយប្រាំជាច្រើន និងហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ដ៏ល្អ ប៉ុន្តែនៅមានភាពខ្វះខាត នៅតំបន់សហគម ដាច់ស្រយាលមួយចំនួន។

នេះជាការគូសបញ្ជាក់បន្ថែម របស់ប្រធានគណៈគ្រប់គ្រង នៃមូលនិធិសប្បុរសធម៌ v។ លោកប្រធានមូលនិធិ បានបន្តទៀតថា តាមរយៈការពិគ្រោះពិភាក្សា ពីសំណាក់ក្រុមភិបាល នៃមូលនិធិសប្បរសធម៌ v និងសូមការអនុញ្ញាត ពីសាលាខេត្តសៀមរាប ដោយឃើញ ថាតំបន់មួយចំនួន នៃខេត្តសៀមរាម នៅមានភាពលំបាកក្រខ្សត់ សមាគមមូល និធិសប្បរសធម៌ v បានសម្រេចចិត្តបង្កើត មូលនិធិរៃអង្គាសនេះឡើង ដើម្បីផ្ដួចផ្ដើមជួយ ដល់ជនក្រីក្រ និងកុមារកម្ពុជា ឲ្យមានអនាគតមួយដ៏ភ្លឺស្វាង។

យោងតាមស្មារតីសប្បុរសធម៌ គ្មានដែនកំណត់ នៃមូលនិធិសប្បុរសធម៌ v ដើម្បីបង្កើតឱកាស សិក្សារៀនសូត្រ និងសុខាភិបាលល្អ សំរាប់កុមារកម្ពុជា ដែលមានការគាំទ្រ ពីសប្បុរសជនជិតឆ្ងាយ និងសហគ្រិននានា ជាពិសេស ប្រជាជនហុងកុង និងតៃវ៉ាន់ បានរួមគ្នាឧបត្ថម្ ភច្រើនក្តីតិចក្តី ជាជំហានមួយៗ ដើម្បីសមាគមមូល និធិសប្បរសធម៌ v មានឱកាសជួយដល់ជនក្រីក្រ និងកុមារកម្ពុជា។

បន្ទាប់ពីការថ្លែងសន្ទរ កថាបើកកម្មវិធី ពីសំណាក់គណៈអធិបតីបន្តបន្ទាប់មក មានការចែកនូវបត្រសរសើរ ដល់សប្បុរសរ ជនសំខាន់ៗ និងមានការកាត់ខ្សែ បូរសម្ពោធជាផ្លូវការ នៃមូលនិធិសប្បរសធម៌ v ប្រចាំខេត្តសៀមរាប។

ជាមួយគ្នានោះ ក៏មានសកម្មភាពវៃអង្គាសរួមគ្នាមួយ ដែលចូលរួមពីសប្បុរសជន ជិតឆ្ងាយជាង៦០០នាក់ និងមានដាក់ដេញថ្លៃ ទំនេញជាប្រភេទស្រាក្រហម ដែលមានអាយុកាល ជាង១០០ឆ្នាំជាច្រើន ដើម្បីប្រមូលថវិការចូលរួម ក្នុងមូលនិធិសប្បរសធម៌ v ក្នុងសកម្មភាពមនុស្ស ធម៌នាពេលខាងមុខ៕

ដកស្រង់ពី៖ Fresh News