Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ដ្រី ឯកភាពឱ្យ គណបក្សប្រឆាំង បង្កើតទូរទស្សន៍ ក្រោមរូបភាព ក្រុមហ៊ុនឯកជន

  • បោះពុម្ព

កំពត៖ ឆ្លើយតបទៅនឹង ការលើកឡើងរបស់ មេដឹកនាំគណបក្សប្រឆាំង ដែលប្រាប់អ្នកគាំទ្រ របស់ខ្លួនថា រាជរដ្ឋាភិបាល បដិសេធឱ្យគណបក្សប្រឆាំង បង្កើតស្ថានីយ ទូរទស្សន៍នោះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ ត្រឡប់ទៅវិញថា រាជរដ្ឋាភិបាល បានអនុញ្ញាត ឱ្យគណបក្សប្រឆាំង បង្កើតស្ថានីយទូរទស្សន៍ ក្រោមរូបភាពការស្នើសុំពី ក្រុមហ៊ុនឯកជនណាមួយ ។

សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ក្នុង ពិធីសំណេះសំណាល ជាមួយយោធិនពិការ នៅស្រុកឈូកខេត្ដកំពត នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ថា បញ្ហានេះ សម្ដេចបានយល់ព្រមនិងឯកភាព តាំងពីមានការជួបគ្នា រវាងមេដឹកនាំជាន់ខ្ពស់ ទាំងពីរគណបក្ស ក្នុងអំឡុងខែកញ្ញា ឆ្នាំ ២០១៣កន្លងទៅ ប៉ុន្ដែមេដឹកនាំគណបក្សប្រឆាំង បានបំបាត់លទ្ធផលបែបនេះ បែរជាលើកឡើងថា រាជរដ្ឋាភិបាល មិនអនុញ្ញាតឱ្យបង្កើត ស្ថានីយទូរទស្សន៍ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំឯកភាព ត្រូវតែមានក្រុមហ៊ុនឯកជន មកស្នើសុំពីក្រសួងព័ត៌មាន” ។

ត្រង់ចំណុចនេះ សម្ដេចតេជោ ក៏ធ្លាប់ បានប្រាប់ទៅ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ឱ្យយកហ្វេ្រកង់ ពីស្ថានីយ ទូរទស្សន៍ជាតិមួយប៉ុស្ដិ៍ មកឱ្យស្ថានីយរបស់ គណបក្សប្រឆាំង ដែលស្នើបង្កើតនេះ ។

សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានប្រាប់ទៅ អ្នកគាំទ្រគណបក្សប្រឆាំងថា រាជរដ្ឋាភិបាល មិនបានបដិសេធឱ្យ គណបក្សប្រឆាំង បង្កើត ស្ថានីយទូរទស្សន៍នោះទេ ប៉ុន្ដែតាមរយៈក្រុមហ៊ុនឯកជន ហើយបើបក្សនយោបាយ ស្នើសុំបង្កើតស្ថានីយទូរទស្សន៍ ដោយខ្លួនឯង នោះបក្ស នយោបាយផ្សេងទៀត និងស្នើសុំដែរ វាកាន់តែធ្វើឱ្យមានបញ្ហា ។