Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ៖ «ប្រព័ន្ធប្រព្រឹត្តកម្ម​ទឹកស្អាតខ្នាតតូច បច្ចេកវិទ្យាថ្មី នឹងឆ្លើយតបជាវិជ្ជមាន ក្នុងការរួមចំណែកដោះស្រាយ បញ្ហាតម្រូវការទឹកស្អាត ជូនប្រជាពលរដ្ឋ នៅទីជនបទ»

  • បោះពុម្ព

(កែប)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងលើកឡើងថា បញ្ហាផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋ គឺជាកិច្ចការអាទិភាពមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ។

ក្នុងនាមថ្នាក់ដឹកនាំ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអំណោយ សប្បុរសធម៌នេះ ដែលបានឆ្លើយតបជាវិជ្ជមាន ដើម្បីចូលរួមចំណែកដោះស្រាយ បញ្ហាតម្រូវការ ទឹកស្អាត ជូនប្រជាពលរដ្ឋនៅទីជនបទ។

ការថ្លែងបែបនេះ របស់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានធ្វើឡើង ក្នុងឱកាសដែល លោកបានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើបា្រស់ជាផ្លូវការ «ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប» នៅព្រឹកថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ថ្ងៃនេះ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ក្រុមហ៊ុនវ៉ធើម៉ិចថេកណូឡូជី (WATERMECH TECHNOLOGIES Co., Ltd.) និង ក្រុមហ៊ុន អ៊ីហ្សាវ៉តធើយូធីលី (Isza Water Utilities Co., Ltd.) ម៉ាឡេស៊ី។

លោកបានគូសបញ្ជាក់ឲ្យដឹងថា ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតនេះ ជាបច្ចេកវិទ្យាមកពី ប្រទេសម៉ាឡេស៊ី និងផលិតនៅប្រទេសម៉ាឡេស៊ី។

បច្ចុប្បន្នក្រុមហ៊ុនបានកំពុងដំឡើង រោងចក្រនៅប្រទេសកម្ពុជា ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងកាត់បន្ថយថ្លៃដើមផលិត។ ប្រព័ន្ធប្រព្រឹត្តកម្មនេះ មានសមត្ថភាពផលិតបានពី៤ទៅ៥ម៉ែត្រគូប ក្នុងមួយម៉ោង និងមានអត្ថប្រយោជន៍ជាច្រើនរួមមាន ប្រព័ន្ធសម្លាប់មេរោគ មានរូបរាងតូចងាយ ស្រួលក្នុងការដំឡើង ធ្វើពីស្មាច់ ជាប់បានយូរ មានទម្ងន់ស្រាលអាច ចល័តបាន និងតម្រូវការប្រើបា្រស់ ថាមពលអគ្គិសនី តិចសម្រាប់ដំណើរ ការប្រព័ន្ធទាំងមូល។

ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតមួយនេះ ចំណាយទឹកប្រាក់ សរុបអស់ចំនួន ៣១.៩០៨,៩៤ដុល្លារ ក្នុងការសាងសង់ដែល អាចផ្គត់ផ្គង់ ដល់ប្រជាពលរដ្ឋនៅ ក្បែរនេះចំនួន៣ភូមិគឺ ភូមិចំការបី ភូមិចំការចេកនិងភូមិអន្ទង់ស។

ដើម្បីឲ្យការសម្អាតទឹកបានល្អ ប្រកបដោយគុណភាព ប្រព័ន្ធនេះត្រូវការ បញ្ជូនទឹកឆ្លងកាត់ បីដំណាក់កាលគឺ ឆ្លងកាត់អាងពង្រងកករថ្លា (Flocculation) ឆ្លងកាត់អាងច្រោះខ្សាច់ (Filtration) និងចូលក្នុងប្រព័ន្ធលាយសារធាតុផ្តុំកករ និងបញ្ចូលក្លរសម្លាប់មេរោគ (treatment water)។

លោកកិត្តិសេដ្ឋាបណ្ឌិតបានបន្តថា បងប្អូនប្រជាពលរដ្ឋពិតជាមានឱកាសល្អ ដែលនឹងទទួលបានទឹកស្អាត ពីប្រព័ន្ធថ្មីមួយនេះ ដោយសារតែ ក្រុមហ៊ុន វ៉ធើម៉ិចថេកណឡជី WATERMECH TECHNOLOGIES Co., Ltd. និង ក្រុមហ៊ុន អ៊ីហ្សាវ៉តធើយូធីលី Isza Water Utilities Co., Ltd. (ម៉ាឡេស៊ី) បាននាំយកមកនូវបច្ចេកវិទ្យាថ្មី និងអាចសម្អាតទឹកបានគុណភាពខ្ពស់ ស្ទើរតែចាត់ចូលក្នុង គុណភាពទឹកផឹកទៅហើយ។

នៅពេលដែលបងប្អូន ប្រជាពលរដ្ឋបានទទួលទឹកស្អាត ហើយមានគុណភាពល្អបែបនេះ សូមបងប្អូនប្រជាពលរដ្ឋ ពិចារណា ប្រៀបធៀបរវាង ការដែលយើងប្រើទឹកឆៅ ដងចេញពីស្រះ ឬបឹងមកទទួលទាន ជាមួយនឹងកាលដែលយើង មានទឹកស្អាតប្រើប្រាស់ ទោះជាយើងមានការ បង់ចំណាយខ្លះមែន តែជាថ្នូរដែលទទួលបានមកវិញ គឺបញ្ហាសុខភាពជាបញ្ហាចម្បង និងចាំបាច់ដែលយើង គួរតែធ្វើការដោះដូរ។

សុខភាពល្អនេះហើយ ជាតម្លៃនៃជីវិតរស់នៅ របស់យើងទាំងអស់គ្នា។ លោកកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់បន្ថែមថា បើយើងប្រៀបធៀប ទៅនឹងតម្លៃទឹកស្អាត ដែលឆ្លងកាត់ប្រព័ន្ធ សម្លាប់មេរោគរួច និងផឹកបានដូចគ្នា ដូចជាទឹកបរិសុទ្ធច្រកដបលក់ បច្ចុប្បន្នក្នុង១ដប ចំណុះ ៥០០មីលីលីត្រ (កន្លះលីត្រ) តម្លៃ ១.០០០រៀល ដូចនេះបើប្រជាពលរដ្ឋ ទិញទឹកពិសាដបចំនួន ១ ប៊ីដុងចំណុះ៣០លីត្រ ស្មើនឹង ៦០ដប ប្រជាពលរដ្ឋត្រូវ ចំណាយប្រាក់ដល់ទៅ ៦០.០០០រៀល ឯណោះ។

តែសម្រាប់ទឹកស្អាត ដែលច្រោះចេញ ពីប្រព័ន្ធប្រព្រឹត្តកម្មទឹក ស្អាតខ្នាតតូចនេះ ហើយដែលមានគុណ ភាពតាមស្តង់ដារ ទឹកផឹកដូចគ្នាប្រៀប ទៅនឹងទឹកបរិសុទ្ធ ច្រកដបគឺប្រជាពល រដ្ឋចំណាយតែ ១០០រៀលប៉ុណ្ណោះ ក្នុងទឹកបរិសុទ្ធចំនួន ៦០ដប ដែលនេះជាតម្លៃមួយថោកមែនទែន ដោយសារតែយើង គិតទៅដល់ជីវភាព និងសុខភាពប្រជាពលរដ្ឋជាធំ។

លោកសង្កត់ធ្ងន់ថា ក្នុងស្ថានភាពបច្ចុប្បន្ន ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតខ្នាតតូចនេះ ពិតជាមានសារៈសំខាន់ ណាស់សម្រាប់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុង ភូមិមួយចំនួនក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ដែលបានទន្ទឹងរង់ចាំ ទឹកស្អាតប្រើបា្រស់ ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងមានទឹកគ្រប់គ្រាន់ ជាពិសេសប្រយោជន៍ ដល់ប្រជាពលរដ្ឋក្រីក្រ។

ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតនេះ ជាសមិទ្ធផលថ្មីមួយទៀត ដែលកំពុងរួមចំណែក ពង្រីកសេវាផ្គត់ផ្គង់ ទឹកស្អាតឲ្យកាន់តែមាន វិសាលភាព គ្របដណ្តប់គ្រប់ទីកន្លែង ព្រមទាំងលើកស្ទួយសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋគ្រប់ រូបឲ្យទទួលបានទឹក ស្អាតប្រើប្រាស់ និងមានអនាម័យល្អ រស់នៅប្រកបដោយ សុខមាលភាព មានជីវភាពល្អប្រសើរ និងមានបរិស្ថានល្អ ហើយនេះគឺជាការ រួមចំណែកពិតបា្រកដ ដល់ការអនុវត្តន៍ កម្មវិធីនយោបាយកាត់បន្ថយ ភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា៕

ដកស្រង់ពី៖ Fresh News