Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅព្រឹកនេះ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល នាំប្រជាពលរដ្ឋកោះធំជិត៦០០នាក់ ជិះរថភ្លើងដើរកំសាន្តពីភ្នំពេញ ទៅខេត្ដកំពង់ឆ្នាំង

  • បោះពុម្ព

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ ដឹកនាំប្រជាពលរដ្ឋស្រុកកោះធំ ខេត្តកណ្តាល ជិត៦០០នាក់ មកជិះរថភ្លើងកំសាន្តពីភ្នំពេញ ទៅកាន់ខេត្តកំពង់ឆ្នាំង។

ការរៀបចំឲ្យប្រជាពលរដ្ឋកោះធំ ធ្វើដំណើរតាមរថភ្លើងនេះ ជាលើកទី៣ហើយ ដើម្បីជំរុញឲ្យមាន ការគាំទ្រ ការធ្វើដំណើរតាម រថភ្លើងភាគខាងជើងរាជធានីភ្នំពេញ (ភ្នំពេញ-ប៉ោយប៉ែត) ដែលរាជរដ្ឋាភិបាលកម្ពុជា បានតភ្ជាប់ឡើងវិញទាំងស្រុង កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ក្រោយពីខកខានដំណើរ ការអស់ជាច្រើនឆ្នាំមកនេះ។

ការនាំប្រជាពលរដ្ឋ មកជិះរថភ្លើងនេះ ក៏ចង់បង្ហាញប្រជាពលរដ្ឋ ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្តារឡើង វិញប្រព័ន្ធផ្លូវដែករបស់កម្ពុជា ដែលត្រូវបានខកខានដំណើរ និងបំផ្លាញចោលនៅ ក្នុងសម័យសង្គ្រាម។

បន្ថែមពីលើនេះទៀត ចង់ឲ្យប្រជាពលរដ្ឋ ក្នុងស្រុកកោះធំ បានស្គាល់រសជាតិនៃការ ធ្វើដំណើរតាមរថភ្លើង ដែលពួកគាត់ភាគច្រើន មិនដែលបានធ្វើ ដំណើរតាមផ្លូវរថភ្លើងនេះឡើយ។

សូមបញ្ជាក់ថា កំណាត់ផ្លូវដែកភាគ ខាងជើងរាជធានីភ្នំពេញ ចាប់ពីរាជធានីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) មានប្រវែងសរុប ៣៨៦គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើង អំឡុងឆ្នាំ១៩២៩ ដល់១៩៤២ ក្នុងសម័យអាណានិគមបារាំង។

តែផ្លូវដែកនេះ ត្រូវបានអាក់ខានប្រើប្រាស់ ក្នុងពេលកម្ពុជាជួបភ្លើង សង្គ្រាមទសវត្សរ៍ឆ្នាំ៧០។ កំណាត់ផ្លូវដែកចាប់ពីប៉ោយប៉ែត រហូតដល់រាជធានីភ្នំពេញ ត្រូវបានស្តារ និងដាក់ឲ្យដំណើរការឡើងវិញ ទាំងស្រុងកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។

ការស្តារឡើងវិញ កំណាត់ផ្លូវដែកពីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ បានចំណាយថវិកាប្រមាណ ៩៦.៦លានដុល្លារអាមេរិក។

ក្នុងនោះទឹកប្រាក់ប្រមាណ ១៣លានដុល្លារជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយក្រៅពីនោះ ទឹកប្រាក់៨៣.៦លានដុល្លារ ជាថវិការបស់ រាជរដ្ឋាភិបាល៕

ដកស្រង់ពី៖  Fresh News