បណ្តាញសង្គម

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញពីការដេញថ្លៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ជំហ៊ានទី៤ ក្រោមជំនួយឥតសំណងរបស់ជប៉ុនប្រមាណ៣០លានដុល្លារ

(ភ្នំពេញ)៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ក្រោយពីអញ្ជើញទៅទស្សនកិច្ច និងចូលរួមការដាក់ឲ្យដេញថ្លៃ គម្រោងការពារទឹកជំនន់ និងការកែលម្អ ប្រព័ន្ធប្រឡាយលូ ជំហ៊ានទី៤ ក្នុងរាជធានីភ្នំពេញ ក្រោមជំនួយឥតសំណង របស់ប្រទេសជប៉ុន នៅទីក្រុងតុក្យូ ប្រទេសជប៉ុន បាននាំមកនូវផ្លែផ្លាយ៉ាងធំធេង ដោយគម្រោងនេះ មានទំហំទឹកប្រាក់ ប្រមាណជា៣០ លានដុល្លារអាមេរិក ។

ដើម្បីបញ្ជាក់ឲ្យបានច្បាស់ ពីគម្រោងជំនួយ របស់ប្រទេសជប៉ុន ក្នុងជំហានទី៤ លោក នួន ផារ័ត្ន នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ បានធ្វើសន្និសីទការសែត មួយនៅសាលារាជធានីភ្នំពេញ។

ក្នុងសន្និសីទកាសែតនោះ លោក នួន ផារ័ត្ន មានលើកឡើងថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់តាំងឲ្យលោក និងលោក សាំ ពិសិដ្ឋ ដឹកនាំគណៈប្រត្តិភូមួយក្រុម ទៅចូលរួមនៅក្នុង គម្រោងការដេញថ្លៃ គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយលូ នៅក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៤។ ក្នុងដំណើរទស្សនកិច្ចនេះ លោក នួន ផារ័តុ្ន បានឲ្យដឹងថា គណៈប្រតិភូ ដែលបានអញ្ជើញ ទៅប្រទេសជប៉ុន បានសម្រេច ការងារពីរសំខាន់ៗ គឺការដេញថ្លៃគម្រោង និងការជួបពិភាក្សាការងារ ជាមួយមន្ត្រីជាន់ខ្ពស់របស់ អង្គការ JICA។

គម្រោងនេះ គឺជាគម្រោងដែលយើងបន្ត ពីគម្រោងមុនៗ ប៉ុន្តែជាគម្រោងជំនួយឥតសំណង (Great A) យើងមិនមានជាប់ជាបំណុល និងជាកតព្វកិច្ចអ្វី ដែលត្រូវសងអ្វីទៅភាគី មិត្តជប៉ុននោះវិញទេ។

លោកក៏បានពន្យល់ពីមូលហេតុ ដែលរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការដេញថ្លៃគម្រោងនេះ នៅទីក្រុងតុក្យូ ក្នុងនាមខ្លួនជាម្ចាស់គម្រោង ក៏ព្រោះជាគោល នយោបាយរបស់ជប៉ុន ដែលតម្រូវឲ្យធ្វើការ សហការជាមួយក្រុមហ៊ុន គង់ស៊្យូតង់មួយរបស់ជប៉ុន ដែលក្រុមហ៊ុននេះ គឺជាអ្នករៀបចំដំណើរការសហការ ជាមួយរាជធានីភ្នំពេញនេះ តាំងពីដើមរហូតដល់ចប់។

ដូច្នេះអ្វីៗទាំងអស់នេះ ត្រូវធ្វើឡើងជាមួយ ជំនាញការរបស់ក្រុមហ៊ុន គង់ស្យ៊ូតង់ និងត្រូវធ្វើឡើង ក្រោមការរៀប ចំដោយក្រុមហ៊ុន គង់ស្យ៊ូតង់ ដែលរៀបចំនៅទីក្រុងតុក្យូ ក្រោមការចូលរួម ពីក្រុមហ៊ុនជប៉ុនជាច្រើន។ លោកអភិបាលរងរាជធានីភ្នំពេញ បានបន្ថែមថា «ការដេញថ្លៃលើ គម្រោងការពារទឹកជំនន់ និងការការកែលម្ អប្រព័ន្ធប្រឡាយលូ ជំហ៊ានទី៤ គម្រោងទាំងពីរនេះ មានតម្លៃស្មើនឹងទឹកប្រាក់ ៣០លានដុល្លារអាមេរិក»។

ក្រោយពីការដេញថ្លៃ លោកបានជួបប្រជុំជាមួយ និងមន្ត្រីជាន់ខ្ពស់ របស់អង្គការចៃកា (JICA) ដោយបានពិភាក្សា បញ្ហាដែលនៅសេសសល់ ស្ថិតក្នុងក្របខ័ណ្ឌការអនុវត្ត គម្រោងបច្ចុប្បន្ន ដែលរួមទាំងគម្រោងកែលម្អប្រព័ន្ធ គ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញ រួមទាំងផលប៉ះពាល់ ដែលអាចកើតចេញ ពីការអនុវត្ តគម្រោងការការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយលូ ជំហ៊ានទី៤នេះ ដែលនូវមានផល ប៉ះពាល់ខ្លះដែលយើងត្រូវ ធ្វើការពិភាក្សា និងប្រាប់ទៅកាន់ភាគី JICA វិញ ដើម្បីរកដំណោះស្រាយ ដែលអាចទទួលយកបាន។

លោកបន្តថា «យើងធ្វើការពិភាក្សា បន្តទៅមុខទៀត អាចដល់ជំហ៊ានទី៥ ដោយយើងធ្វើការសិក្សា អំពីតំបន់ជុំវិញប្រលាន យន្តហោះពោធិ៍ចិនតុង ដែលអាចនឹងរងការ គំរាមកំហែងពីការជនលិច ដោយជំនន់ទឹកភ្លៀង ដែលយើងត្រូវតែសិក្សា ធ្វើយ៉ាងម៉េចដោះស្រាយ ឲ្យបានលើគម្រោង២សំខាន់ៗ រួមមាន៖ កិច្ចសហប្រតិបត្តិការ ជំនួយបច្ចេកទេស លើការងារគ្រប់គ្រង ប្រព័ន្ធទឹកកង្វក់ និងការកែលម្អ និងការគ្រប់គ្រង នូវប្រព័ន្ធចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ដែលភាគី JICA បានអនុម័ត្តរួចរាល់ហើយ នៅចាំតែសម្រេចថា នឹងចាប់ផ្តើម នៅពេលណាប៉ុណ្ណោះ»។

លោក នួន ផារ័ត្ន បានបន្តទៀតថា «យើងបានសំណូមពរ និងជម្រុញឲ្យជប៉ុនគាំទ្រ នូវគម្រោងមួយ ដែលជាគម្រោងសំខាន់ផងដែរ សម្រាប់ក្របខណ្ឌ ក្នុងរាជធានីរបស់ យើងគឺការបង្កើត នូវស្ថាននីយ ប្រព្រឹត្តិកម្មទឹកកង្វក់ ក្នុងរាជធានីភ្នំពេញ ស្ថិតក្នុងប៉ែកខាងត្បូង ដែលគម្រោងនេះ គឺស្ថិតក្នុងការសិក្សា មូលដ្ឋាន ដែលយើងនឹងត្រូវបញ្ចប់ នៅចុងខែ៤។

នៅពេលបញ្ចប់ ការសិក្សានេះ យើងនឹងមានមូលដ្ឋានគ្រឹះ ក្នុងការស្នើសុំ ឲ្យភាគីជប៉ុន ជួយនៅក្នុង ការសាងសង់ស្ថានីយ ប្រព្រឹត្តិកម្មទឹកកង្វក់នេះ ពីព្រោះថា បើយើងមិនប្រឹងប្រែង លើការងារ ប្រព្រឹត្តិកម្មទឹកកង្វក់នេះទេ បរិស្ថានរបស់យើង អាចនឹងរងការគំរាមគំហែង ជាពិសេសគឺ ទន្លេយើងនេះឯង»។

គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងការកែលម្អ ប្រព័ន្ធប្រឡាយលូ ជំហ៊ានទី៤ ក្នុងរាជធានីភ្នំពេញ ដែលត្រូវអនុវត្តរួមមាន៖

១៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រ ខណ្ឌទួលគោក ប្រវែង៨.២គីឡូម៉ែត្រ

២៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ ប្រវែង ៤.៤គីឡូម៉ែត្រ 

៣៖ សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា CDC ៤៖ តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាម នៅមុខផ្លូវបង្ហូរទឹក នៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់និង

៥៖ ផ្តល់រថយន្តបូមទឹកចល័ត ចំនួន២គ្រឿងផងដែរ៕

ដកស្រង់ពី៖ Fresh News