Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អគារសាលាបឋមសិក្សាស្ពានថ្មនៅខណ្ឌដង្កោ តម្លៃរាប់ម៉ឺនដុល្លារ, ថ្ងៃនេះលោកបណ្ឌិត លី ឆេង បើកការដ្ឋានបុកគ្រឹះសាងសង់

  • បោះពុម្ព

(ភ្នំពេញ)៖ អគារសាលាបឋម សិក្សាស្ពានថ្ម ត្រូវបានបើកការដ្ឋាន សាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ ក្រោមអធិបតីលោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធាន ក្រុមការងារចុះ ជួយសង្កាត់ស្ពានថ្ម និងលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីពាក់ព័ន្ ធជាច្រើននាក់ផ្សេងទៀត។

អភិបាលខណ្ឌដង្កោ បានលើកឡើងថា ដោយសាលាបឋមសិក្សា ស្ពានថ្មស្ថិតនៅខាងមុខ វត្តចំការខ្សាច់ មានសភាព ចាស់ទ្រុឌទ្រោម និងលិចទឹកនៅពេល ទឹកជំនន់ស្ទឹងព្រែកត្នោត ជន់ឡើងខ្លាំង ដែលធ្វើឱ្យសិស្សា នុសិស្សមិនអាចសិក្សា រៀនសូត្របាន ទើបលោកបណ្ឌិត លី ឆេង និងលោកស្រី បានលើកគម្រោង ចាក់ដីបំពេញរណ្តៅជម្រៅ ២,៥ម៉ែត្រ លើផ្ទៃដីទំហំ ៨,៦២៥ ម៉ែត្រការ៉េ ដែលបានចំណាយ ថវិកាផ្ទាល់ខ្លួន និងសប្បុរសជន នានាប្រមាណ១០ម៉ឺនដុល្លា សម្រាប់ការសាងសង់ សាលាបឋមសិក្សា និងវិទ្យាល័យ។

ដោយមើលឃើញពីការខ្វះខាត និងការខិតខំប្រឹងប្រែងរបស់ លោកបណ្ឌិត លី ឆេង មកនោះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អំណោយដ៏ថ្លៃថ្ល នូវអគារសិក្សាថ្មី១ខ្នង មានបណ្តោយ៤០,៤ម៉ែត្រ ទទឹង១០ម៉ែត្រ កម្ពស់២ជាន់ ស្មើនឹង១០បន្ទប់ ជូនដល់កូនចៅ ប្រជាពលរដ្ឋសង្កាត់ស្ពានថ្ម។

លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត លី ឆេង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលកន្លងមកបាន ជួយរំលែកការលំបាក របស់ប្រជាពលរដ្ឋ ក្នុងសង្កាត់នេះយ៉ាង ច្រើនដូចជា៖ សាងសង់សាលាធម្មសភា និងពុទ្ធិកបឋមសិក្សាកឋិនទាន បុណ្យផ្កាផ្សេងៗ ក្នុងវត្តចំការខ្សាច់ និងជួយសាងសង់កន្លែង ប្រជុំស្នាក់ការគណបក្សប្រជាជន ឧបត្ថម្ភថវិកាដល់ស្ត្រីកូនខ្ចី ប្រជាជនជួបការលំបាក អ្នកមានជំងឺ និងទទួលមរណភាពជាដើម។

លោកបណ្ឌិត លី ឆេង បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អគារសិក្សា ១ខ្នងនេះ ដើម្បីទុកជាសម្បត្តិ និងជាថ្នាលបណ្តុះបណ្តាល ធនធានមនុស្សទៅថ្ងៃអនាគត។

អគារសិក្សាថ្មីនេះ ជាគុណូបការៈដ៏វិសេសវិសាល ដែលមិនអាចកាត់ថ្លៃបានដែល សម្តេចតេជោ តែងតែយកចិត្តទុក ដាក់ជួយដល់សិស្ស និងប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាត នៅតាមតំបន់នានាទូទាំងប្រទេស ស្របតាម កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ ២០១៨-២០២៣ ថា៖ បន្តផ្តល់អាទិភាពខ្ពស់ ដល់ការអភិវឌ្ឍធនធានមនុស្ស ទឹក ភ្លើង និងថ្នល់ ដែលជាកត្តាដ៏សំខាន់ សម្រាប់ទ្រទ្រង់ កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព។

លោកបណ្ឌិត លី ឆេង ក៏បានថ្លែងអំណរគុណដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានបញ្ជូនក្រុមជាង និងសម្ភារមកសាងសង់ អគាសិក្សាថ្មីនេះផងដែរ។

សូមបញ្ជាក់ថា គម្រោងសាងសង់ សាលាបឋមសិក្សា និងវិទ្យាល័យក្នុងសង្កាត់ ស្ពានថ្មនាពេលនេះ ត្រូវបានដំណើរការ សាងសង់ភ្លាមៗបន្ទាប់ពី ឧបដ្ឋានសាលា និងសាលាពុទ្ធិក បឋមសិក្សាវត្តចំការខ្សាច់ ដែលបានចំណាយ ថវិកាសាងសង់អស់ ៣៦៩,៥០០ដុល្លា បានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការកាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕

ដកស្រង់ពី៖ Fresh News