Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិក ជិត៧ពាន់នាក់ នៅស្រុកមុខកំពូល

  • បោះពុម្ព

(ភ្នំពេញ)៖ បន្ទាប់ពីខកខានមួយរយៈធំក្នុងការ ជួបសំណេះសំណាលជាមួយកម្មករ និយោជិតខ្មែរ ដោយសារតែការបំពេញ បេសកកម្មជាបន្តបន្ទាប់ នៅក្រៅប្រទេសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងបន្តចុះជួបសំណេះសំណាល ជាមួយ កម្មករនិយោជិតជាង ៦៧០០នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្អែកនេះ។

កម្មករទាំងនោះមកពីរោងចក្រ សហគ្រាសចំនួន៤ នៅក្នុងស្រុកមុខកំពូល។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពីយុទ្ធនាការចុះ ជួបសំណេះសំណាល ជាមួយកម្មករ និយោជិត នៅតាមបណ្តារោងចក្រនានា ក្នុងប្រទេសកម្ពុជា ជារៀងរាល់សប្តាហ៍ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៧មក ដើម្បីស្វែងយល់អំពី សុខទុក្ខរបស់កម្មករ និយោជិត និងដោះស្រាយបញ្ហាជូនពួកគេ។

ចាប់តាំងពីថ្ងៃអាទិត្យទី២០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន បានជួបជាមួយ បងប្អូនប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងបងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធចំនួន៥៧លើក ដែលមានចំនួនសរុបទាំងអស់ ៨០០៥៦៨នាក់ហើយ៕

ដកស្រង់ពី៖  Fresh News