Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ហ៊ុន សែន ចាត់ឲ្យ​លោក សេង ទៀង យកអំណោយ​ជូនគ្រួសារ ដែលសម្រាលបានកូនភ្លោះស្រីបីនាក់ នៅមន្ទីរពេទ្យកាល់ម៉ែត

  • បោះពុម្ព

(ភ្នំពេញ)៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ បាននាំអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនគ្រួសារតែសម្រាល បានកូនភ្លោះបីនាក់មួយគ្រួសារ ដែលសម្ដេចចាត់ទុកដូចជាចៅ របស់សម្ដេចនៅ មន្ទីរពេទ្យកាល់ម៉ែត។

គ្រួសារដែលសម្រាល បានកូនភ្លោះបីនាក់នោះ ឪពុកឈ្មោះ សន សុផល អាយុ៣៤ឆ្នាំ និងម្ដាយឈ្មោះ ច័ន្ទ សុខហេង អាយុ២៦ឆ្នាំ រស់នៅភូមិកាកាប ឃុំឈ្វាំង ស្រុកពញាឭ ខេត្តកណ្ដាល ហើយនេះជាកូនលើកដំបូង និងជាកូនស្រីភ្លោះទាំងបីតែម្ដង។ ថ្លែងក្នុងឱកាសនោះលោក សេង ទៀង ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹក ព្រមទាំងផ្ដាំផ្ញើឪពុកម្ដាយ ទារកទាំងបី ត្រូវមើលថែកូនឲ្យបានល្អ ពិសេសត្រូវអប់រំទូន្មាន ឲ្យបានត្រឹមត្រូវ ពិសេសបញ្ហាសុខភាពត្រូវ តែយកចិត្តទុកដាក់ ឲ្យបានខ្ពស់បំផុត។

ជាមួយគ្នានេះ លោក សន សុផល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ពិសេសសម្រាប់ផ្ដល់អំណោយ ជូនក្រុមគ្រួសាររបស់លោក ដែលភរិយាទើបសម្រាល បានកូនភ្លោះស្រី៣នាក់ និងសូមជូនពរសម្ដេច បន្ដភាពជោគជ័យ សម្រាប់ការដឹកនាំប្រទេសបន្ដទៀត។

អំណោយដែលត្រូវបានលោក សេង ទៀង យកទៅប្រគល់ជូនដល់ដៃ ក្រុមគ្រួសារដែលសម្រាល បានកូនភ្លោះបីនាក់នោះ រួមមាន ថវិកា៥លានរៀល, អង្ករ២០០គីឡូក្រាម, ទឹកដោះគោ២កេស, ស្ករស៥គីឡូក្រាម, សារ៉ុង២ និងក្រម៉ា២។ សូមជម្រាបថា រហូតមកដល់ពេលនេះ គ្រួសារដែលសម្រាលបានកូនភ្លោះ ចំនួន៣៣៨គ្រួសារហើយ ដែលបានទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចបានចាត់ទុក ដូចជាចៅបង្កើតរបស់សម្ដេចផងដែរ៕

ដកស្រងពី៖ Fresh News