Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម ចូលរួមពិធីបុណ្យវប្បធម៌ព្រះពុទ្ធសាសនាសិនជិកលើកទី១០ នៅវត្តហុងហ្វាសិនជិន ប្រទេសចិន

  • បោះពុម្ព

(សិនជិន-ចិន)៖ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ អញ្ជើញចូលរួម ក្នុងពិធីបុណ្យវប្បធម៌ ព្រះពុទ្ធសាសនាសិនជិកលើកទី១០ និងពិធីប្រកាសបង្កើត អគ្គលេខាធិការដ្ឋានសន្និសីទ តុមូលព្រះពុទ្ធសាសនាសិនជិន ស្តីពីកិច្ចប្រជុំតុមូលសិន ជិនព្រះពុទ្ធសាសនាសមុទ្រ ចិនខាងត្បូងលើកទី៣ ដែលបានប្រារព្ធធ្វើនៅវត្តហុងហ្វា ក្រុងសិនជិន នៃសាធារណៈប្រជាមានិតចិន។

ពិធីនេះក៏មានការអញ្ជើញ ចូលរួមពីលោកគ្រូ ម៉ាសស្ទ័រ យិន សុន (Master YIN SHUN ) អនុប្រធានសមាគមមជ្ឈិម ព្រះពុទ្ធសាសនាចិន ប្រធានសមាគមន៍ ព្រះពុទ្ធសាសនាទីក្រុងសេនហ្សេន និងជាចៅអធិការវត្តសេន ហ្សេនហុងហ្វា ក្នុងនោះក៏មានការយាងចូលរួម ពីសំណាក់សម្តេចសង្ឃ ជាន់ខ្ពស់ទាំងពីរនិកាយ នៃកម្ពុជា រួមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ នៃប្រជាជនចិនប្រមាណជាង១,០០០អង្គ\នាក់។

សូមជម្រាប កិច្ចប្រជុំតុមូល ស្តីពីពុទ្ធសាសនាសមុទ្រ ចិនខាងត្បូងដំបូងគេ ត្រូវបានធ្វើឡើងនៅខែតុលា ឆ្នាំ២០១៦ ក្រោមគំនិតផ្តួចផ្តើមរបស់ អនុប្រធានសមាគម ពុទ្ធសាសនាចិននិងជាចៅអធិការវត្ត Shenzhen Hongfa ព្រះគ្រូយិន ស៊ុន។

ព្រះគ្រូ យិន ស៊ុន បានស្នើនូវគំនិតផ្តួចផ្តើតដូចជា ការអភិវឌ្ឍនៃ (ទិន្នន័យពុទ្ឋសាសនាសមុទ្រខាងត្បូង) ការបង្កើតមូលនិធិផ្លូវ សូត្រសមុទ្រចិតខាងត្បូង និង (វិទ្យាស្ថានស្រាវជ្រាវ វប្បធម៌សមុទ្រខាងត្បូង) និងកិច្ចប្រជុំប្រចាំឆ្នាំតុ មូលព្រះពុទ្ធសាសនា សមុទ្រចិនខាងត្បូង។

សហគមន៍ពុទ្ធសាសនានៅ តំបន់សមុទ្រចិនខាងត្បូងគួរ តែសម្រេចបាននូវភាព ចម្រុងចម្រើនរួមគ្នា ក្នុងការការពារ សុខុមាលភាពរបស់ ប្រជាជននៅក្នុងតំបន់។ ការរៀបចំកិច្ចប្រជុំតុមូលរបស់ អ្នកកាន់ព្រះសាសនានៅសមុទ្រ ចិនខាងត្បូងធ្វើឡើងឲ្យបានទៀងទាត់៕

ដកស្រង់ពី៖  Fresh News