Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គនាយកដ្ឋានកសិកម្ម៖ ការប្រមូលផលស្រូវរដូវវស្សារបស់ប្រជាកសិករ សម្រេចបានជាង៤៧ម៉ឺនហិកតាហើយ, ទិន្នផលមធ្យមជិត៤តោន ក្នុងមួយហិកតា

  • បោះពុម្ព

(ភ្នំពេញ)៖ តាមរបាយការណ៍ល្បឿន ការងារបង្កបង្កើនផល កសិកម្មរដូវវស្សា ឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានកសិកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ កសិករប្រមូលផលស្រូវរដូវវស្សា លើផ្ទៃដីសរុបចំនួន ៤៧២,៧១៤ ហិកតា ទទួលបានទិន្នផលមធ្យម ៣.៩តោនក្នុងមួយហិកតា។

របាយការណ៍ល្បឿនការងារ បង្កបង្កើនផលកសិកម្មរដូវវស្សា ឆ្នាំ២០១៨ បានបញ្ជាក់ទៀតថា ការងារបង្កបង្កើនផល ស្រូវរដូវវស្សា សម្រេចបាន ២,៧៣៥,៤៩៧ ហិកតា, ដំណាំសាកវប្បកម្មសម្រេចបាន ៥៤,៧៤១ ហិកតា និងដំណាំឧស្សាហកម្ម សម្រេចបាន ៨៨៩,៨៨៥ ហិកតា។

ដកស្រង់ពី៖ Fresh News