បណ្តាញសង្គម

ទេសរដ្ឋមន្រ្តី មាស សុភា និងលោក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារតម្លៃជាង៣០ម៉ឺនដុល្លារ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនដល់អង្គភាពបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ក្នុងខេត្តតាកែវ

(តាកែវ)៖ បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើង នៃកងយោធពលខេមរភូមិន្ទ ដែលមានមូលដ្ឋានក្នុង ភូមិសាស្ត្រត្រខ្នាត ស្រុកបាទី ខេត្តតាកែវ បានដាក់សម្ពោធឲ្យ ប្រើប្រាស់ជាផ្លូវការនូវ អគារទីបញ្ជាការ១ខ្នង កំពស់២ជាន់ ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់អង្គភាពបញ្ជាការដ្ឋាន វិស្វកម្មកងទ័ពជើងគោក នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ពិធីនេះ រៀបចំធ្វើឡើងក្រោមអធិបតី ភាពនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេស កកម្មពិសេសសម្តេច នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកកិច្ចការមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការងារវិស្វកម្ម នៃ ខ ភ ម នឹងការចូលរួមពីសំណាក់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នឹងថ្នាក់ដឹកនាំក្នុងបញ្ជាការដ្ឋាន កងទ័ពជើងគោកជាច្រើនរូប។

ឧត្តមសេនីយ៍ឯក អ៊ុច វណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋាន វិស្វកម្មកងទ័ពជើងគោក បានឲ្យដឹងថា អាគារនេះ មានទំហំ ១,៤៨៨.០៨ម៉ែត្រការ៉េ បានរចនាឡើងជារៀងអក្សរតេ តាមរចនាបទខ្មែរ មានហោជាង០៤ ដែលជាតំណាងឲ្យព្រហ្មវិហារធ៌ម ទាំង៤ និងជាន់ទី១ មាន៨បន្ទប់ ស្មើនឹង៨ការិយាល័យ និងសាលប្រជុំ១ ដែលអាចផ្ទុះមនុស្សបាន៦៥នាក់។

ឧត្តមសេនីយ៍ឯក អ៊ុច វណ្ណថា បានបញ្ជាក់ទៀតថា ដោយឡែកជាន់ទី២ មានបន្ទប់ធ្វើការចំនួន៨, បន្ទប់មេបញ្ជាការ, មេបញ្ជាការរង, បន្ទប់ការិយាល័យ និងបន្ទប់បដិសណ្ឋារកិច្ច ដែលអាចផ្ទុកមនុស្សបាន៦៥នាក់ ដែលចំណាយអស់ទឹកប្រាក់ប្រមាណ ៣១៩,៩៣៧.២ដុល្លាអាមេរិក ។

មេបញ្ជាការរងកងទ័ពជើងគោក រូបនេះ បានបន្ដថា ការដាក់សម្ពោធអាគានៅពេលនេះ ស្របពេលដែលថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានគ្រប់បណ្តាក ងឯកភាពចំណុះ ឲ្យបញ្ជាការដ្ឋានកងទ័ពជើង គោកនៅទូទាំងប្រទេស កំពុងចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ០៩ វិច្ឆិកា ១៩៦២-០៩ វិច្ឆិកា ២០១៨ និងដើម្បីចូលរួមផងដែរ ថ្ងៃរំលឹកខួបគម្រប់២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ២៤ មករា ១៩៩៩-២៤ មករា ២០១៩។

ក្នុងពិធីនោះ បន្ទាប់ពីបានទស្សនាផ្ទាំងរូបភាព ស្តីពីសកម្មភាពរបស់កងវិស្វកម្ម នឹងកាត់ខ្សែបូរសម្ពោធ សមិទ្ធិផលរួចមក ទេសរដ្ឋមន្ត្រី មាស សុភា ក៏បានប្រកាសផ្តល់ដល់កង វិស្វកម្មកងទ័ពជើងគោក នូវថវិកាចំនួន១០,០០០ដុល្លារ, ថវិកាលោក ហ៊ុន ម៉ាណែត ចំនួន ១០,០០០ដុល្លារ, ថវិកាបស់ លោក វង្សី វិសុទ្ធ ១០,០០០ដុល្លារ នឹងផ្តល់អំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដល់មន្ត្រីយោធាចូលនិវត្តន៍ ចំនួន៣១នាក់ ក្នុងម្នាក់ថវិកា១០០,០០០រៀល ព្រមទាំងបានផ្លល់នូវប្លង់ដី ដល់គ្រសារទ័ពចំនួន១១៤គ្រួសារផងដែរ៕

ដកស្រង់ពី៖ Fresh News